ប្រែសម្រួលដោយ៖ នួន បូរិន | ថ្ងៃអង្គារ ទី25 វិច្ឆិកា 2014,
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលជាអនុប្រធានគណប្សប្រជាជនកម្ពុជា ត្រូវបានកាសែតបរទេសដ៏ល្បីល្បាញមួយរកឃើញថា លោកគឺជាមេដឹកនាំម្នាក់ក្នុងចំណោម មេដឹកនាំនៅលើពិភពលោកចំនួន២៣រូប ដែលបានកាន់អំណាចយូរជាងគេ និងគឺជាមេដឹកនាំមិនចង់ចុះចេញពីតណែង ទោះជាមានបាតុកម្មទាមទារឲ្យចាកចេញក៏ដោយ ។
នៅក្នុងតារាងប្រៀបធៀបរបស់កាសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅលើពិភពលោក គឺលោក ហ៊ុន សែន ត្រូវបានចាត់ថ្នាក់លេខ៦ ក្នុងចំណោមមេដឹកនាំ២៣រូប ។ ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមនុស្សម្នាក់គត់នៃទ្វីបអាស៊ីនាសម័យកាលនេះ ដែលត្រូវស្រង់ទៅធ្វើការប្រៀបធៀបជាមួយ មេដឹកនាំនៃទ្វីបដទៃទៀត ។
កាសែតបរទេសនេះធ្វើការផ្ទៀងផ្ទាត់ដោយគិតជាចំនួនថ្ងៃ ដែលមេដឹកនាំនៃប្រទេសនីមួយៗ កាន់អំណាចយូរជាងគេ ។
លោក ប៉ូល បីយ៉ា (Paul Biya) មេដឹកនាំប្រទេសកាំម្រូន នៃទ្វីបអាហ្រិ្វក លំដាប់ថ្នាក់ទី១។ គាត់កាន់អំណាចចំនួន១៤៣៦១ថ្ងៃ ហើយបន្ទាប់មកមានមេដឹកនាំចំនួន៤ប្រទេសទៀត គឺម្នាក់ៗបានកាន់អំណាចជាង ១២៨០០ និង១២៦០០ថ្ងៃ ហើយសម្រាប់លោក ហ៊ុន សែន ដែលជាប់ចំណាត់ថ្នាក់ទី៦ គិតមកដល់ពេលនេះគឺលោកបានកាន់អំណាចជាង១២០០០ថ្ងៃ ហើយបើគិតជាឆ្នាំ គឹមេដឹកនាំខ្លះបានកាន់អំណាចជិត៤០ឆ្នាំ ហើយលោក ហ៊ុន សែន កាន់អំណាចជិត៣០ឆ្នាំ ។
កាសែតដដែលនេះបន្តថា មានមេដឹកនាំខ្លះកាន់អំណាចក្រោម១០០០០ថ្ងៃ និងជិត៦០០០ថ្ងៃ មានម្នាក់គឺ ប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀពូទីន បច្ចុប្បន្ននេះ កាន់អំណាចបានជិត ៦០០០ថ្ងៃ ។
កាសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ កត់សម្គាល់ថា មេដឹកនាំកាន់អំណាចយូរជាងគេ ដែលគេហៅបុរសខ្លាំង ឬជនផ្ដាច់ការភាគច្រើន ជាមេដឹកនាំនៃប្រទេសក្នុងទ្វីបអាហ្វ្រិក ពិភពអារ៉ាប់ និងប្រទេសអាស៊ីកណ្ដាលដែលជាអតីតប្រទេសសង្គមនិយម ហើយសម្រាប់ប្រទេសលោកខាងលិចមិនមានទេ ។ ក្រៅពីនេះ វ៉ាស៊ិនតោនប៉ុស្តិ៍សរសេរថា មេដឹកនាំមួយចំនួន ដែលមិនបានរាប់ឈ្មោះហើយកាន់អំណាចជាង៣០ឆ្នាំ និងខ្លះជិត៤០ឆ្នាំ គឺភាគច្រើនពួកគេអស់អំណាចដោយការផ្ដួលរំលំពីសំណាក់ប្រជាជនខ្លួនឯង ។
ជាការកត់សម្គាល់លោក ហ៊ុន សែន គឺជាអតីតមេទ័ពម្នាក់នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្រោយមកលោកភៀសខ្លួនទៅតស៊ូចេញពីប្រទេសវៀតណាម មកផ្ដួលរំលំរបប អាវខ្មៅនេះ តែលោកបានកាន់អំណាចជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥ ដែលគេហៅថារបបវៀតណាមលើកបន្ទុប ក្រោយមកជាសហនាយករដ្ឋមន្ត្រី ចេញពីការបោះឆ្នោតសភាឆ្នាំ១៩៩៣ ។ នៅឆ្នាំ១៩៩៧ លោកផ្ដួលរំលំសហនាយករដ្ឋមន្ត្រីទី១ គឺសម្ដេចក្រុមព្រះនរោត្តម រណប្ញទ្ធិ និងបានកាន់អំណាចបន្តទៀតជានាយករដ្ឋមន្ត្រី ដែលអ្នកវិភាគមួយចំនួនមើលឃើញថា លោកជាមេដឹកនាំកាន់អំណាចដោយភាពចម្រូងចម្រាសយ៉ាងខ្លាំង ដែលកើតចេញពីលទ្ធផលបោះឆ្នោតមួយអាណត្តិទៅមួយអាណត្តិ ដោយភាពមិនប្រក្រតីជាច្រើនកើតឡើង ។
លោក ហ៊ុន សែន កាលពីពេលអំឡុងយុទ្ធនាការរកសំឡេងឆ្នោត ឆ្នាំ២០១៣ លោកប្រកាសថា លោកនឹងបន្តកាន់អំណាចជាច្រើនអាណត្តិទៀត ហើយនៅពេលលោកមានវ័យ៧៤ឆ្នាំ លោកពិចារណានឹងលះបង់អំណាចនេះចោល ៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
2 comments:
The dictators lead their countries by create fear , and anguish among population . They rule like thugs and gangsters , they use strong hand to squash , destroy the opponent or difference opinion groups . They order heavy arm force to crush their peaceful demonstration and abuse of power by order secretly to restraint put in jail , imprison or torture innocents people by their cronies judges and their illegal system . It is worst in Khmer case , because this barbaric Youn slave leader , was illegitimate instal in power by Yuon invasion government , it was not legally vote by people . After he was in power, he start to change the law ,create new decrees , do every thing possible to support his conqueror strategy and plan by demand . He use power to disintegrate legally Khmer country border and use the illegal controversial theories to confuse Khmer in purpose to give right to their boss to invade our border It is worst than that he stand firm to protect the enemy Yuon who plant these illegal posts deep inside our land or put Khmer people who dare to challenge his treason act in jail . This a Khmer PM by title but puppet youn bu virtue .
The worst thing about Hun Sen that no other dictators in the world can do like him.. is that he lets other countries like Vietnam to occupy and encroach into his own country.
Post a Comment