សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការនៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខ កាត់ទោសព្រះតេជព្រះគុណ លួន សុវ៉ាត និងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ពីករណីប្រព្រឹត្តបទល្មើសពីរផ្សេងៗគ្នា។ តុលាការចោទប្រកាន់ព្រះតេជព្រះគុណ លួន សុវ៉ាត ពីបទល្មើសក្នុងប្រទេសនិងក្រៅប្រទេស ចំណែកលោក សួន សេរីរដ្ឋា ចោទពីបទក្បត់ជាតិ និងបទប្រឆាំងការបោះឆ្នោត។ ព្រះតេជព្រះគុណ លួន សុវ៉ាត និងលោក សួន សេរីរដ្ឋា បដិសេធការចោទប្រកាន់នេះ។
សកម្មជនដីធ្លី ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកាថា ព្រះអង្គនឹងនិមន្តទៅចូលរួមសវនាការនៅតុលាការរាជធានីភ្នំពេញ ដើម្បីបកស្រាយការចោទប្រកាន់របស់តុលាការ ដោយមិនភ័យខ្លាចពី ការចាប់ខ្លួនឡើយ។ ព្រះអង្គមានថេរដីកាបន្ថែមទៀតថា ព្រះអង្គបានចូលរួមតស៊ូមតិដើម្បីការពារផលប្រយោជន៍ជាតិ និងពលរដ្ឋដែលមានជម្លោះដីធ្លី។ ព្រះអង្គមិនដែលមានគំនិតក្បត់ជាតិនោះទេ។
ព្រះតេជព្រះគុណ លួន សុវ៉ាត៖ «សួរថាអ្វីទៅដែលញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋក្នុងព្រះពុទ្ធសាសនា? ពាក្យថា ញុះញង់សំដៅលើធ្វើអំពើបាប ដូចជាញុះញង់ឲ្យគេសម្លាប់ ញុះញង់ឲ្យគេលួចប្លន់ ខាតបង់សេចក្តីសុខ បោកប្រាស់ជាបទល្មើស។ ប៉ុន្តែមើលអ្វីដែលអាត្មាធ្វើ អ្វីដែលអាត្មាជួយសង្គមជាតិ តើមានកន្លែងណាដែលអាត្មាញុះញង់»។
សាលាដំបូងរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១៤ បានចេញដីកាកោះហៅសកម្មជនជួយគាំទ្រជនរងគ្រោះជម្លោះដីធ្លី គឺព្រះភិក្ខុ លួន សុវ៉ាត ឲ្យចូលបំភ្លឺនៅថ្ងៃទី១៨ កញ្ញា ពាក់ព័ន្ធបទសង្ស័យមួយចំនួន ដូចជា បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទក្បត់ជាតិ និងបទប្រឆាំងការបោះឆ្នោត។ ប៉ុន្តែតុលាការបានផ្អាកសវនាការទៅវិញ បន្ទាប់ពីព្រះអង្គស្នើសុំពន្យារពេល ព្រោះមានបេសកម្មទៅបរទេស។ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាមួយផ្សេងទៀតចោទប្រកាន់ លោក សួន សេរីរដ្ឋា ពីបទក្បត់ជាតិ និងប្រឆាំងការបោះឆ្នោត ហើយបានបើកសវនាការដោយកំបាំងមុខកាលពីខែកក្កដា កន្លងទៅ។
លោក សួន សេរីរដ្ឋា បញ្ជាក់ថា លោកបានទទួលដីកាកោះរបស់តុលាការដំបូងរាជធានីភ្នំពេញ ឲ្យទៅចូលរួមសវនាការនៅថ្ងៃទី២៥ វិច្ឆិកា។ លោកបន្ថែមទៀតថា មេធាវីលោក គឺលោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ នឹងចូលរួមសវនាការជំនួសលោក។ កាលពីសប្តាហ៍មុន លោក សួន សេរីរដ្ឋា បានបដិសេធរាល់ការចោទប្រកាន់របស់តុលាការ។ លោកបញ្ជាក់ថា ចលនារបស់លោកធ្វើការតស៊ូមតិដោយអហិង្សាដើម្បីផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។ ម្យ៉ាងទៀតលោកបានដាក់ពាក្យស្នើសុំបង្កើតជាគណបក្សនយោបាយដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះ។
លោក សួន សេរីរដ្ឋា៖ «ការតស៊ូរបស់យើងគឺដូចខ្ញុំបានប្រកាសប្រាប់បងប្អូនជនរួមជាតិយើងយកច្បាប់អន្តរជាតិ និងច្បាប់ធម្មជាតិជាធំសម្រាប់ជាមូលដ្ឋានសម្រាប់តស៊ូប្រឆាំងនឹងអំពើផ្តាច់ការនៃរបបផ្តាច់ការ យើងអត់មានប៉ះពាល់នឹងប្រដាប់អាវុធ និងរឿងខុសច្បាប់»។
ចំណែកព្រះអង្គ លួន សុវ៉ាត វិញមានថេរដីកាថា ការតស៊ូមតិរបស់ព្រះអង្គមិនជាប់ពាក់ព័ន្ធទៅនឹងករណីរបស់លោក សួន សេរីរដ្ឋា ឡើយ។ ព្រះអង្គបញ្ជាក់ថា ការដែលតុលាការចោទប្រកាន់ និងចេញដីកាកោះនិមន្តព្រះអង្គទៅកាត់ទោសដោយព្រះអង្គជាព្រះសង្ឃនោះ គឺជាការរំលោភព្រះពុទ្ធសាសនា៖ «រហូតមកទល់ពេលនេះមិនត្រឹមតែយកប្រព័ន្ធតុលាការដើម្បីគំរាមកំហែងមនុស្សធម្មតា ថែមទាំងប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ព្រះសង្ឃថែមទៀត។ ក្នុងប្រវត្តិសាស្ត្រមិនដែលមានតុលាការកាត់ទោសព្រះសង្ឃទេ មានតែព្រះសង្ឃកាត់ទោសព្រះសង្ឃ។ ព្រះសង្ឃមានស្ថាប័នរបស់ព្រះសង្ឃ កាត់ទោសព្រះសង្ឃទៅ»។
ទោះបីជាយ៉ាងណាក្តី ព្រះអង្គបញ្ជាក់ថា មេធាវីស្ម័គ្រចិត្ត២រូប ដែលផ្តល់ដោយអង្គការសង្គមស៊ីវិល នឹងទៅចូលរួមការពារក្តីព្រះអង្គក្នុងសវនាការនោះ។
កាលពីថ្ងៃទី២២ តុលា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បង្គាប់ឲ្យព្រះអង្គ លួន សុវ៉ាត ចូលសវនាការនៅម៉ោង ៨ព្រឹកថ្ងៃទី២៥ វិច្ឆិកា ក្រោមបទចោទញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ។ ចំពោះករណីលោក សួន សេរីរដ្ឋា វិញ លោកមេធាវី សុក សំអឿន ក៏បញ្ជាក់ដែរថា កូនក្តីរបស់លោកមិនមានចេតនាផ្តួលរំលំរដ្ឋាភិបាលដោយហិង្សាឡើយ។
បច្ចុប្បន្នលោក សួន សេរីរដ្ឋា កំពុងបំពេញបេសកម្មនៅសហរដ្ឋអាមេរិក។ កាលពីពេលថ្មីៗនេះ លោកបានដាក់ភស្តុតាងបន្ថែមមួយចំនួនទៀតនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចោទដប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ លោកអះអាងថា តុលាការនេះក៏បានចាត់មន្ត្រីឲ្យចុះស៊ើបអង្កេតនៅកម្ពុជា ជុំវិញពាក្យបណ្តឹងលោក៕
7 comments:
គួរឱ្យល្អសើច ព្រោះមើលទៅរដ្ឋាភិបាលខ្មេរមិនចេះខ្មាស់គេទេ ចោទលោកថាក្បត់ជាតិ លោកមានអ្វីខ្លះទៅ?មានទ័ពទេ?មានលក់ដី?ព្រៃឈើទេ? ដូចឃើញតែលោកដើរជួយប្រជាជាន ដែល រដ្ឋភិបាលនឹងអ្នកមានអំណាចថ្វើបាប តែត្រូវចោទថាក្បត់ជាតិ សត្រូវអីក៍ធំម្លេះលោកអើយ ចុះត្រង់ខ្លួនឯងយួនយកដីតាមចិត្ត រួយឱ្យយួនមកនៅពេញស្រុកដោយឥតច្បាប់ ម្តេចក៍ត្រូវឥតអីម្លេះ តើអ្នកណាជាក្បត់ជាតិទៅបងប្អូន?
It is laughable for a traitor Hun Sen to use his kangaroo court to accuse the people who care about Cambodia as being traitors.
Seeking justice for victims is called "commit treason" For those who committed TREASON was called " Heroism" what's a backward 5th graders rules!...
Hanoi laughing at ah kwaq behind his back,pet him on his shoulder then says;Good job my servant!....,
I really have an issue with the Khmer monks who appears to be so well fed, some are out-right fat. A few Khmer monks have been busted for drugs, sex, singing karaoke, partying, smoking, drinking, eating meats. lol...
Further more, I scold on the monks who operate fancy and expensive smart phones. It's so wrong in a poor country such as Cambodia. Have you seen the skinny, malnourished children? Have you seen the destituted poors, the beggars on the street? Man, I saw the monks were feasting on vast offering of foods at the festivals. That's so wrong.
Lastly, it was so wrong to raise lunch money to feed the monks, asking for 2 dollars per lunch box. A typical Cambodian garment worker is feeding on 50 cents for lunch, or 1.5 dollars for a whole day.
I only eat 3 dollars a day in USA. How dare you ask for money to buy a lunch box of 2 dollars each for the Khmer monks? That's so wrong. Would you think the monk should eat a 50 cents lunch box instead?
-Drgunzet-
To -Drgunzet- (5 November 2014 11:39 am):
You are so outrageous with very disgusted and bad mouthpieces. Are you Vietnamese asshole to say such things about monk? Are you evil Vietnamese bastard eating do meat?
Do you always feel good to say such bad things about human being? You feel disgusted yourself and I have seen many Vietnamese folks are so violent to animals (dogs, cats, cows, etc) and humans.
Mark
Cont'd from 5 November 2014 1:05 pm
I went to Hanoi and I saw people ate dog meat. I have been so terrified and shocked to see how cruel the Vietnamese folks are.
I will never go there again because it is so disgusted.
Ken
In USA, I only eat 3 dollars a day. My lunch only costs me a dollar. How dare you ask for donation to buy 2-dollar lunch boxes for the Khmer Krom monks? In Cambodia, 2 dollars can buy twice the food as compared to 2 dollars in USA. So basically, the monk's lunch box has 4 times as much food as my lunch.
That's so wrong. That's why the Khmer monks are fat and fake.
This is what I eat for lunch. One hand full of oat meal, one small chicken drum stick or one egg (depends on the odd or even day), one hand full of vegetable, and one banana. I drink tap water. So, I do eat 1 dollar for lunch in USA.
I say, the Khmer monks are fake, and you people are scamming the money from the Cambodian Americans asking for donation to buy the 2-dollar lunch boxes. 50 cents ought to be enough to feed the monks. Feed them the same cost as the garment worker eats.
-Drgunzet-
Post a Comment