ជនរួមជាតិជាទីគោរពរាប់អាន
មានអាថិកំបាំងនិងរឿងរ៉ាវមួយចំនួនទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាព២៣តុលា
ដែលត្រូវបានគេបិទបាំងឬបន្លំបង្វែងទៅជារឿងអ្វីមួយផ្សេងទៀត...។ជារឿងសំខាន់ពលរដ្ឋខ្មែរដែលជាម្ចាស់កិច្ចនៃកិច្ចព្រមព្រៀងនេះនិងជាម្ចាស់នៃជោគវាសនារបស់ដឹងរឿវរ៉ាវទាំងនោះអោយស៊ីជម្រៅដើម្បីការពារនិងទាមទារសិទ្ធិនិងសមិតផលនេះមកវិញ។
ដកស្រង់ចេញពីអត្ថបទបុស្បអង្គរ ‹ខ្លឹមសារនិងសារៈប្រយោជន៍នៃកិច្ចព្រមព្រៀងសន្តិភាព២៣តុលា ›៖
ចំណុចសំខាន់មួយទៀតដែលខ្មែរត្រូវដឹងគឺ ថ្វីបើសហគមន៍អន្តរជាតិមិនបានធ្វើអន្តរគមន៍អោយទាន់ពេលវេលានៅក្នុងរបបវាលពិឃាត ១៩៧៥-១៩៧៩ ហើយបណ្តោយអោយប្រទេសយួនយកលេសឈ្លានពាន និង ដាក់អណានិគមន៍លើកម្ពុជាមុនការចូលធ្វើអន្តរគមន៍អន្តរជាតិ តែសហគមន៍អន្តរជាតិបានឆ្លើយតបវិញដោយការដាក់គំនាបសេដ្ឋកិច្ចនិងការទូតយ៉ាងធ្ងន់ធ្ងរលើប្រទេសយួន រហូតភាគីយួនស្វែងរកការចរចាសន្តិភាពដើម្បីបញ្ចប់ទណ្ឌកម្មរបស់សហគមន៍អន្តជាតិ។ តែគួរអោយសោកស្តាយដែលសហគមន៍អន្តរជាតិបានត្រឹមជួយធ្វើអន្តរាគមន៍អោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស តែមិនបានតាមដានត្រួតពិនិត្យនិងមានវិធានការសមស្របក្នុងករណីរំលោភបំពាន ធ្វើដូច្នេះហាក់មានចេតនាគ្រាន់តែចង់ទម្លាយការកាំងស្ទះសេដ្ឋកិច្ចនិងការទូតដល់ប្រទេសយួន ហើយបើកផ្លូវអោយប្រទេសយួន និងប្រទេសឯទៀតរំលោភឈ្លានពានកម្ពុជារិតតែធ្ងន់ធ្ងរទៀតក្រោមរូបភាពប្រជាធិបតេយ្យនិងឯករាជ្យក្លែងក្លាយ និងបានកែរប្រែពីអាណានិគមន៍ចំហរមកជាអាណានិគមន៍បែបថ្មី រិតតែសាហាវនិងអមនុស្សធម៌ ដែលប្រជាពលរដ្ឋខ្មែរគ្មានលទ្ធភាពបន្តិចសោះដើម្បីទប់ស្កាត់ ព្រោះកម្លាំងតស៊ូត្រូវគេរំលាយចោល ចង់ចោទប្រកាន់យួនឬចិនបានរំលោភឈ្លានពានខ្លួន ក៏ត្រូវអង្គការសិទ្ធិមនុស្សស្អីទេនោះនៅកម្ពុជាតាមស្រែកគំរាមថាជាការរើសអើងពូជសាសន៍ ឬថាជារឿងខ្មែរនិងខ្មែរ។ល។និង។ល។
សរុបសេចក្តីមក កិច្ចព្រមព្រៀងទីក្រុងប៉ារីសបើគ្មានការអនុវត្តន៍ដូចអ្វីដែលបានចែងនិងបានចុះសន្យាដោយប្រទេស ទាំង១៨ទេ គឺបានត្រឹមតែជាការជួយសង្គ្រោះដល់ប្រទេសយួន និងបើកផ្លូវអោយប្រទេសនេះនិងប្រទេសខិលខូចមួយចំនួនព្រមទាំងពួកផ្តាច់ការនិងឈ្មួញទិច្ចរិតដ៏ទៃ ទៀតរំលោភឈ្លានពានកម្ពុជានិងពលរដ្ឋខ្មែរក្នុងបរិបទថ្មីមួយ។ បញ្ហាដែលកើតមានឡើងនៅកម្ពុជាដូចដែលលោក Richard Roger បានចោទប្រកាន់រដ្ឋាភិបាលហ៊ុន -សែន ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ និងសង្គ្រាមឬការបង្ហូរឈាមដែលនឹងអាចកើតមានឡើងនៅកម្ពុជានិងនៅក្នុងតំបន់ គឺដោយ សារតែការមិនអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយវាជាការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិមួយចំណែកយ៉ាងធំ.....
អានអត្ថបទទាំងស្រុង៖ http://voknews.free.fr/crutial-event/1PPagreementOct23-2014.pdf
សូមបញ្ជាក់ថា បុស្បសអង្គរ មិនមែនជាសមាជិកនៃក.អ.បទដូចដែលវិទ្យុខ្មែរពិភពលោកបានប្រកាសទេ តែគ្រាន់តែជាអ្នកគាំទ្រឬពាំនាំសារឬគោលការណ៍របស់ក.អ.ប។
ទស្សនៈកូនខ្មែរ
No comments:
Post a Comment