ប្រជាពលរដ្ឋពីរស្រុក ក្នុងខេត្តកណ្ដាល បានសហការគ្នាចាប់ទូកនេសាទវៀតណាមខុសច្បាប់ពីរគ្រឿង ដែលពលរដ្ឋអះអាងថាបានប្រើប្រាស់ឧបករណ៍ឆក់ និងមងខុសច្បាប់ នៅចំណុចបឹងធំ ជាប់ព្រំប្រទល់ភូមិរាំងដេក ឃុំគគីរធំ ស្រុកគៀនស្វាយ និងភូមិក្បាលជ្រោយ ឃុំកំពង់ធំ ស្រុកលើកដែក នៅព្រឹកថ្ងៃទី ៣០ តុលា។
ពលរដ្ឋម្នាក់ដែលបានចុះឃាត់ទូកវៀតណាមនៅកន្លែងកើតហេតុ លោក ប៊ន បាន ឲ្យដឹងថាទូកវៀតណាមតែងតែចូលមក នេសាទដោយប្រើឧបករណ៍ខុសច្បាប់។ ខណៈពលរដ្ឋនាំគ្នាឃាត់ទូក និងអូសមកច្រាំង ក៏មិនឃើញមានឧបករណ៍ឆក់នោះទេ ឃើញត្រឹមតែសំណាញ់ និងអួន។ ពលរដ្ឋដាក់ការសន្និដ្ឋានថា ប្រហែលជាជនជាតិវៀតណាម បានទម្លាក់ឧបករណ៍ខុសច្បាប់នោះចូលក្នុងបឹង មុនពេលពលរដ្ឋចាប់អូសទូកពួកគេមកដល់ច្រាំង។
មន្រ្តីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស អាដហុកប្រចាំខេត្តកណ្ដាល គឺលោក ម៉ែន មករា ថ្លែងថា ករណីនេសាទខុសច្បាប់នៅក្នុងខេត្តនេះពិតជាមានមែន។ ក្នុងនាមជាអង្គការសង្គមស៊ីវិល លោកទាមទារឱ្យមន្ត្រីរដ្ឋបាលជលផលអនុវត្តន៍ទៅតាមច្បាប់ប្រសិនបើរកឃើញថា ឧបករណ៍ដែលរឹបអូសបាននេះខុសច្បាប់។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment