ដោយ៖ ឡេង ចាន់រតនា | ថ្ងៃចន្ទ ទី27 តុលា 2014 |
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអនុប្រយោគកាត់ផ្ទៃដីសរុបជាង ១ លានហិកតា និងបានចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋបានជាង ៣,៦ លានប័ណ្ណគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។
សេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៣ ខែតុលា ឲ្យដឹងថារាជរដ្ឋាភិបាលបានធ្វើអនុបយោគកាត់ផ្ទៃដីសរុបទំហំជាង១លានហិកតាដែលក្នុងនោះទំហំជាង៣៧ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន១៣៤ ទំហំជាង២៥ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន១៧ និងទំហំជាង៥២ម៉ឺនហិកតា កាត់ចេញពីដីរដ្ឋនិងដីព្រៃមានដីកាដកហូត ដើម្បីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមរយៈព្រះរាជក្រឹត្យចំនួន១០២ អនុក្រឹត្យចំនួន៧១៥ និងសេចក្ដីសម្រេចផ្ដល់គោលការណ៍របស់រាជរដ្ឋាភិបាលចំនួន៧៧៧ស.ជ.ណ។
សេចក្ដីជូនដំណឹងដដែលឲ្យដឹងទៀតថា លទ្ធផលសម្រេចបានលើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័តាមរយៈកម្មវិធីអនុវិស័យរដ្ឋាបាលដីធ្លី (LASSP) ទាំង២៥រាជធានី-ខេត្ដ បាននិងកំពុងអនុវត្ដន៍នៅ៩៦ស្រុក ៤៣៥ឃុំ និង៣៨០៤ភូមិ។ លទ្ធផលទាំងនោះរួមមាន បញ្ចូលទិន្ន័យបានជាង៣លានក្បាលដី បិទផ្សាយបញ្ចប់បានជាង២,៨លានក្បាលដី ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋបានជាង២,៥លានបណ្ណ័ និងការចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំបានចំនួនជាង៦០ម៉ឺនបណ្ណ័។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាស ផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។
ក្រោយមក នៅក្នុងខែកញ្ញា ក្រសួងបរិស្ថានបានប្រកាសដកហូតដីប្រមាណ១២៤៦០ហិកតា ពីក្រុមហ៊ុនដីសម្បទានចំនួន៨ និងក្នុងខែតុលានេះ បានដកហូតដីសម្បទានសេដ្ឋកិច្ចជាង៥ម៉ឺនហិកតាពីក្រុមហ៊ុនចំនួន១១ក្រុមហ៊ុន ក្រោមហេតុផលថាក្រុមហ៊ុនទាំងនោះមិនបានធ្វើការអភិវឌ្ឍន៍ទៅលើដីទាំងនោះ ហើយធ្វើឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលបន្តធ្វើកិច្ចការងារនេះបន្ថែមទៀត ដោយពិនិត្យមើលក្រុមហ៊ុនមួយចំនួនទៀតដែលសង្គមស៊ីវិលអះអាងថាកំពុងតែធ្វើដំណើរដោយខុសច្បាប់ និងធ្វើឲ្យប៉ះពាល់បរិស្ថាន និងទំនាស់ដីធ្លីជាច្រើនកន្លែង។
កាលពីថ្ងៃទី១៧ ខែតុលា រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ឲ្យដឹងថារហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនចំនួន ១១១ តែបានដកមកវិញពីក្រុមហ៊ុនចំនួន២១ដែលក្នុងនោះមានដីរបស់ក្រុមហ៊ុនទ្រីភាពចំនួន២ម៉ឺនហិកតានៅភ្នំឱរ៉ាល់ផងដែរ។ លោកបន្តថាការដកហូត និងការត្រួតពិនិត្យ គឺត្រូវ «យកច្បាប់ជាគោលការណ៍»។
តែយោងតាមរបាយការណ៍បូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០១២-២០១៣ និងទិសដៅឆ្នាំ២០១៣-២០១៤ បង្ហាញថា មកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់គោលការណ៍វិនិយោគជូនក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សរុបចំនួន១២១ក្រុមហ៊ុនលើផ្ទៃដីកិច្ចសន្យាសរុបចំនួន១.២៣០.៣៦៤ហិកតា ស្ថិតនៅក្នុងខេត្តចំនួន១៧ ដែលក្នុងនោះក្រុមហ៊ុនមកពីបរទេសសរុបចំនួន ៨២ លើផ្ទៃដីសរុបចំនួន ៦២០.៩៨៧ហិកតា៕
សូមសរសេរមកលោក ឡេង ចាន់រតនា តាមរយៈ cjlengchanratana@gmail.com
1 comment:
When i read this news , if i am not wrong it look like Khmer government administration donate Khmer land to foreigners and his corrupt cronies first , before they think about their own country population . After they have a grave crises with Khmer people who really own the land , but all those land have been confiscate , properties right have been destroyed by foreign owner forces then Khmer poor people start to get mad and furious against the incompetent administration . Khmer government who get bribe and corrupt can not solve the problem for their own people then start to use ferocious force ,with help from the judicial system to suppress or shut up their own citizen . The best way for them to tame down the crisis situation , they turn to the land which they corruptly sold to foreigners and cronies as land concession , to request a small portion of land back to resolve the domestic grievances . If this administration work for Khmer first they don't have this crisis like do day . These traitors think about their pocket , their power, their families , their communist cronies Yuon first before They care to all of Khmer people .
Post a Comment