ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី24 តុលា 2014,
ព្រះសង្ឃមួយអង្គដែលសកម្មក្នុងការតវ៉ាប្រឆាំងនឹងស្ថានទូតវៀតណាមនោះ ត្រូវរងការវាយដំពីសំណាក់មនុស្សក្រុមមួយទៀត នៅពេលមានជម្លោះ ក្នុងវត្ដស្ទឹងមានជ័យកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ លោក ឆេង សុភ័ស ឲ្យដឹងថា ព្រះសង្ឃ សឺន សាយ ត្រូវមនុស្សមួយក្រុមទៀតវាយ ដោយចោទថាបានជិះម៉ូតូក្នុងវត្តខុសវិន័យសង្ឃ ហើយពេលនោះ ចៅអធិការវត្ដស្ទឹងមានជ័យនិងអ្នករត់ម៉ូតូកង់បី នៅក្នុងវត្ដបានទៅឃាត់ ក៏កើតមានជម្លោះ បណ្តាលឲ្យបែកព្រះកេស ព្រះសង្ឃ សឺន សាយ និងត្រូវបានព្យាបាលដោយគ្រូពេទ្យអង្គការលីកាដូ។ ប៉ុន្តែលោក ឆេង សុភ័ស បញ្ជាក់ថា ករណីនេះលោកនៅបន្តស៊ើបអង្កេតបន្ថែមទៀតសិន។
ព្រះសង្ឃ ព្រះនាម សឺន ហាយ ធ្លាប់ចេញធ្វើបាតុកម្មទាមទារឲ្យវៀតណាមសុំទោស ករណីទឹកដីខ្មែរកម្ពុជាក្រោម។
ក្រោយមកក្រុមព្រះសង្ឃដែលរួមទាំង ព្រះនាម សឺន ហាយ បានព្រមានធ្វើបាតុកម្មប្រឆាំងព្រះចៅអធិការវត្ត ស្ទឹងមានជ័យ បើសិនមានការបណ្ដេញព្រះសង្ឃមួយចំនួន និងអ្នកមានជម្លោះដីធ្លីប្រមាណជិត១០០នាក់ មិនឲ្យស្នាក់នៅក្នុងវត្តនេះបណ្តោះអាសន្ន ដើម្បីសុំអន្តរាគមន៍រឿងដីធ្លីពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
VOD មិនអាចទាក់ចៅអធិការវត្តស្ទឹងមានជ័យព្រះតេជគុណ ថៃ ប៊ុនធៀនបាននៅឡើយ៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
1 comment:
This kind of attack has been one of Vietnam's strategies used to intimidate Khmer nationalists from doing anything to remove its grip over Cambodia.
If Khmer people opted to stay quite and watch this kind of violence, the chance of liberating Cambodia from this monster Vietnam will be very slim.
Can we make a firm demand to this puppet government to apprehend and punish the perpetrators?
93 years old woman
Post a Comment