Sat, 6 September 2014
ស្ត្រីចំណាស់ម្នាក់ថើបលោក កឹម សុខា ក្នុងពិធីនៅ ខេត្តកំពត ពីថ្ងៃព្រហស្បតិ៍។ សហការី
បន្ទាប់ពីបានចូលកាន់តំណែង ជាអនុប្រធាន ទី១ រដ្ឋសភា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះ ជាតិ បានចាប់ផ្តើមចុះជួបសកម្ម ជនរបស់លោក នៅតាមខេត្តជាថ្មីទៀត ដូចដែលលោកធ្លាប់បានធ្វើនា ពេលកន្លងមក ជាអ្វីដែលលោកបានលើកឡើងថា ដើម្បីពន្យល់ប្រាប់ប្រជា ពលរដ្ឋអំពីមូលហេតុដែលគណបក្ សប្រឆាំងមួយនេះ ព្រមចូលធ្វើការក្នុងរដ្ ឋសភាបន្ទាប់ពីបានធ្វើពហិកា រអស់រយៈពេលមួយឆ្នាំ។
តាមសេចក្តីប្រកាសព័ត៌មានមួ យបានឲ្យដឹងថា លោក កឹម សុខា បានចុះទៅជួបសកម្មជនរបស់ លោកនៅ ខេត្តកំពត និង ខេត្តតាកែវ កាលពីថ្ងៃព្រហស្បតិ៍ ហើយនៅថ្ងៃសៅរ៍នេះ លោកនឹងទៅជួបសកម្មជននៅ ក្រុងសៀមរាប និងនៅថ្ងៃអាទិត្យស្អែក ទៅជួបសកម្មជននៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នៅក្នុងគេហទំព័រ ហ្វេសប៊ុក លោក កឹម សុខា បានឲ្យដឹងថា ការចុះទៅតាមបណ្តាខេត្តមួ យចំនួននៅពេលនេះ គឺដើម្បី ទី១ ស្ដាប់មតិប្រជាពលរដ្ឋពីមូ លដ្ឋាន ទាក់ទងនឹងស្ថានការណ៍នយោបាយ បច្ចុប្បន្ន និង ទី២ ជម្រាបប្រជាពលរដ្ឋអំពីថា តើហេតុអ្វីគណបក្សសង្គ្រោះ ជាតិសម្រេចចិត្តចូលរួមក្នុ ងរដ្ឋសភា និងថា តើគណបក្សសង្គ្រោះជាតិ មានផែនការអ្វីខ្លះទៅថ្ងៃ អនាគត?
លោក កឹម សុខា បានថ្លែងទៅកាន់សកម្មជន និងប្រជាពលរដ្ឋប្រមាណ ១០០០ នាក់ដែលមកចូលរួមសំណេះសំណា លជាមួយលោកនៅ ខេត្តកំពត៖ «...តំណាងរាស្ត្រគណបក្សសង្គ្ រោះជាតិ ត្រូវការពារប្រយោជន៍ប្រជា ពលរដ្ឋ និងស្វែងរកដំណោះស្រាយដ៏ពិ តប្រាកដ និងត្រឹមត្រូវជូនប្រជា ពលរដ្ឋ»។
ចាប់តាំងពីគណបក្សសង្គ្រោះ ជាតិបានចុះកិច្ចព្រមព្រៀង ជាមួយគណបក្សប្រជាជនដើម្បី បញ្ចប់វិបត្តិនយោបាយ ហើយព្រមចូលធ្វើការក្នុង រដ្ឋសភាមក មានសាធារណជនជាច្រើនបានធ្ វើការរិះគន់គណបក្សប្រឆាំង នេះថា ក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបោះឆ្នោតឲ្យ ហើយកំពុងដើរលើផ្លូវចាស់ របស់គណបក្ស ហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ លោក កឹម សុខា បានថ្លែងថា មានមនុស្ស ៣ ប្រភេទដែលបានរិះគន់និងព្រួ យបារម្ភ ចំពោះគណបក្សសង្គ្រោះជាតិ។
លោកបានថ្លែងថា៖ «ក្រុម ទី១ គឺអ្នកស្នេហាជាតិ ពួកគេចង់ឲ្យគណបក្សសង្គ្រោះ ជាតិល្អ។ គេខ្លាចក្រែងយើងដូចគណបក្ស ហ្វ៊ុនស៊ិនប៉ិច។ ក្រុម ទី២ គឺគេមានផែនការរបៀបវារៈ ដើម្បីបង្កើតគណបក្សនយោបាយ របស់ខ្លួន។ គេរង់ចាំមើលគណបក្សសង្គ្រោះ ជាតិចូលប្រជុំរដ្ឋសភា បន្ទាប់មកគេបន្ទាបបន្ថោក ដើម្បីបង្កើតគណបក្សរបស់ខ្លួ ន»។
ចំណែកក្រុម ទី៣ ពួកគេគឺជាសមាជិកគណបក្សប្ រជាជន ដែលពួកគេធ្វើពុតជាគាំទ្រ គណបក្សសង្គ្រោះជាតិដែរ ហើយគេបានរិះគន់ ឬវាយប្រហារ នៅពេលគណបក្សសង្គ្រោះជាតិចូ លប្រជុំសភា។
លោកបានបន្ថែមថា ក្រុមទី៣ របស់គណបក្សប្រជាជន បានសរសេរនៅលើបណ្តាញសង្គម ថា គេឈប់គាំទ្រគណបក្សសង្គ្រោះ ជាតិហើយ ប៉ុន្តែ តាមពិតទៅ គេមិនដែលគាំទ្រគណបក្សសង្គ្ រោះជាតិទេ។
លោក កឹម សុខា គូសបញ្ជាក់ទៀតថា សមាជិកក្រុមប្រឹក្សាទាំងអស់ បានគាំទ្រគណបក្សសង្គ្រោះជា តិឲ្យចូលប្រជុំសភា ដោយថា គេចង់ឲ្យគណបក្សសង្គ្រោះជា តិធ្វើការក្នុងរដ្ឋសភា ដើម្បីឲ្យមានការត្រួតពិនិ ត្យ ធ្វើឲ្យមានតុល្យភាពអំណាចក្ នុងរដ្ឋសភា ជាមួយនឹងគណបក្សប្រជាជន ដើម្បីជួយដោះស្រាយបញ្ហាជូ នប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយក្រុមអ្នករិះ គន់បានលើកឡើងថា គណបក្សសង្គ្រោះជាតិអាចនឹង បាត់បង់ប្រជាប្រិយភាព ប្រសិនបើគណបក្សនេះ មិនបានប្រើប្រាស់តួនាទី របស់ខ្លួនក្នុងរដ្ឋសភា ដើម្បីជួយដោះស្រាយបញ្ហាជូ នប្រជាពលរដ្ឋជាពិសេសបញ្ហា ដីធ្លី៕
No comments:
Post a Comment