A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 17 September 2014

Information Minister sends CCIM's application for a radio and TV license to technical officials to examine ក្រសួង​ព័ត៌មាន​បញ្ជូន​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍​របស់ CCIM ទៅ​មន្ត្រី​ជំនាញ​​

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃពុធ ទី17 កញ្ញា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
​ក្រសួង​ព័ត៌មានមិន​ទាន់​ឆ្លើយតប​ជា​ផ្លូវការ មក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុងស្រុក​មួយ ដែល​សុំអាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍ក្នុង​បំណង​ជំរុញ​ឲ្យមាន​តម្លាភាព​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មា​ន ដូច​ដែល​គណបក្ស​នយោបាយ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​២២ កក្កដានោះទេ​។​
ក្នុង​កិច្ចព្រមព្រៀង​២២ កក្កដា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង​គ្នា​កែ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា តាម​បែប​លទ្ធិប្រជាធិបតេយ្យ និងបាន​សន្យា​បើកទូលាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យមាន​តម្លាភាព​។
​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា CCIM ចេញ​សេចក្តីប្រកាស​ព័ត៌មាននៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ម្សិលមិញ​ថាខ្លួន​បាន​ដាក់​លិខិត​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​អាជ្ញាប័ណ្ណ​វិទ្យុ​ផ្ទាល់​ខ្លួន​ជា​លើក​ទី​៤ ក្នុង​បំណង​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ​ដល់​សាធារ​ណ​ជន ពិសេស​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ដើម្បី​បាន​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការសម្រេច​លើ​ពាក្យ​សុំ​របស់ CCIM បាន​នៅឡើយ​ទេ​។​
មន្ត្រី​ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​ព័ត៌មាន ​ដែល​មិន​ព្រម​ប្រាប់​ឈ្មោះមកកាន់​អ្នកយកព័ត៌មាន​ VOD ថា​ទាក់ទង​នឹង​ការសុំ​អាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍ របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នោះបាន​ទៅ​ដល់​ដៃ​រដ្ឋមន្ត្រី​ហើយ ហើយ​ថា​ករណី​នេះ​រដ្ឋមន្ត្រី​បាន​ចារ​ឲ្យ​ប្រធាន​សោតទស្សន៍​ជា​អ្នកសម្រេច​។ លោកមានប្រសាសន៍ថា «រដ្ឋមន្ត្រី​គាត់​ចារ​ឲ្យ​ខាងសោត​ទស្សន៍​ចាត់​ចែង ខាង​ឯក​ឧត្តម​ ប៊ុត បូ​វុត។ មើល​ទៅ​ប្រ​ហែល​ជា​មិនបាន​ទេ បង​សួរ​ទៅ​ខាង​សោត​ទស្សន៍ណា​បង​»។
ទោះជា​យ៉ាងណា ​VOD មិនអាច​ទាក់​ទងអគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ លោក ប៊ុត បូ​វុត​ បាន​ទេដោយ​ទូរស័ព្ទ​ចូលតែ​មិន​មាន​អ្នកទទួល​។
សេចក្ដីប្រកាស​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ស្រង់​ប្រសាសន៍លោក​ ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​នេះ​ថា «​បើក្រសួង​ព័ត៌មាន​ផ្ដល់​អាជ្ញាប័ណ្ណ​តាម​ការស្នើសុំ នោះ​VOD នឹង​ធ្វើ​ជា​ម្ចាស់​លើ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ដោយ​ខ្លួនឯង ហើយ​ក៏​នឹង​ដំណើរការ​ផ្សាយ​ព័ត៌មាន​នយោបាយ​ដោយ​ឯករាជ្យ​ជា​ភាសា​ខ្មែរ នៅក្នុងប្រទេស​នេះ​ផងដែរ​»។ លោក​ប៉ា ងួនទៀង បន្ថែមថា «​វា​ក៏​បញ្ជាក់ឲ្យ​ឃើញ​ច្បាស់​ពី​ជំហាន​ដំបូង ក្នុង​ការអភិវឌ្ឍ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ និង​ឯករាជ្យ​នៅ​កម្ពុជា​»​។

​ប្រធាន​ក្រុមប្រឹក្សា​ក្រមសីលធម៌​សារព័ត៌មាន​កម្ពុជា លោក សេក បរិសុទ្ធ មានប្រសាសន៍ថា គួរតែ​មាន​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ពិត ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ឲ្យបាន​ច្រើន​ទើប​ជា​ការល្អ​។ លោកមានប្រសាសន៍ថា​ «ឯក​រាជ្យ មិន​ប្រាកដថា អព្យា​ក្រឹត​មិន​លម្អៀត​ទេ។ អព្យាក្រឹត ភាព​មិន​លម្អៀង​របស់ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ វា​ត្រូវ​ការ​វិនិច្ឆ័យ​ដោយ​ប្រជា​ពលរដ្ឋ​ អ្នក​ស្តាប់​ អ្នក​មើល​ ឬ​អ្នក​អាន។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ស្ថាប័ន​ឯក​រាជ្យ មាន​ទូរ​ទស្សន៍ មាន​វិទ្យុ ជា​ការ​ល្អ​បំផុត វា​ល្អ​ជាង​គណបក្ស​នយោបាយ បើ​តាម​ទស្សនៈ​របស់​ខ្ញុំ ពី​ព្រោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​ការ​ផ្សាយ​បម្រើ​ប្រជា​ពល​រដ្ឋទូ​ទៅ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ។ ដូច្នេះ​គាត់​បម្រើ​ផល​ប្រយោជន៍​សាធារណៈបាន​ទូលំ​ទូ​លាយ​ជាង»។
កន្លង​ទៅ​ក្រសួង​ព័ត៌មាន​រង​ការរិះគន់​ថា ការផ្ដល់​អាជ្ញាប័ណ្ណ​វិទ្យុ និង​ទូរទស្សន៍ ឲ្យទៅ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​មាន​ភាពលម្អៀង​ទៅ​រក​អ្នក​ដែល​គាំទ្រ​គណបក្សកាន់អំណាច​។ សម្រាប់​វិទ្យុ និង​ទូរទស្សន៍​ដែល​និយម​កណ្ដាល​ច្រើន​ទទួលបាន​ចម្លើយ​អវិជ្ជមាន ដោយ​ក្រសួង​អះអាងថា អត់​ហ្វ្រេ​កង់​៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments: