European military assistance to Ukraine could lead to a nuclear conflict between Russia and NATO, according to Poland's iconic cold warrior and Nobel Peace Prize laureate Lech Walesa.
KRYNICA, Poland: European military assistance to Ukraine could lead to a nuclear conflict between Russia and NATO, according to Poland's iconic cold warrior and Nobel Peace Prize laureate Lech Walesa.
"It could lead to a nuclear war," the anti-Communist legend told reporters when asked whether the EU should send weapons to Ukraine to help it fights off separatist rebels and Russian aggression.
"The EU is well aware that Russia has nuclear weapons. NATO has them too. Must we then destroy each other?" said the former Solidarity trade union leader famous for negotiating a bloodless end to communism in Poland in 1989.
"This is why the EU keeps on repeating: stop being silly (...) This is why it isn't getting involved too much!" he added, at an annual regional economic in Krynica, southern Poland.
The EU on Saturday agreed to impose fresh sanctions on Russia should Moscow failed to change its behaviour in Ukraine, after Kiev said Russian soldiers were fighting along side pro-Moscow rebels.
- AFP/de
ប្រែសម្រួលដោយ៖ នួន បូរិន | ថ្ងៃពុធ ទី3 កញ្ញា 2014, VOD
មានការព្រមានថា ប្រសិនបើកងទ័ពណាតូចូលអន្តរាគមន៍ ជួយរដ្ឋាភិបាលអ៊ុយក្រែន ទៅតាមការស្នើសុំជំនួយរបស់ប្រទេសអតីតឧបសម្ព័ន្ធសហភាពសូវៀតមែននោះ គឺអាចបង្កសង្គ្រាមនុយក្លេអ៊ែរ។
ការព្រមានរបស់អ្នកវិភាគ សង្គ្រាមលោក គឺលោក Lech Walesa ដែលជាជ័យលាភីរង្វាន់នូប៊ែលសន្តិភាព រូបនេះ បានធ្វើឡើង ខណៈរដ្ឋាភិបាលអ៊ុយក្រែន អំពាវនាវឲ្យកងទ័ពណាតូចូលធ្វើអន្តរាគមន៍ដើម្បីបណ្ដេញ កងទ័ពរុស្ស៊ី ដែលត្រូវបានចោទថា កំពុងលុកលុយភាគខាងកើតប្រទេសអ៊ុយក្រែន។
តាមរបាយការណ៍របស់ក្រុមចារកម្មណាតូ គឺរុស្ស៊ី បានបញ្ចូនទ័ពរបស់ខ្លួន ទៅជួយពួកបំបែករដ្ឋអ៊ុយក្រែន គឺប្រហែលជា១៥០០០នាក់ និងរថក្រោះ កាំភ្លើងត្បាល និងកាំជ្រួចជាច្រើនរយដើម ។
អ្នកវិភាគព្រមានដូចនេះថា Lech Walesa « គឺពិតជានាំទៅរកសង្គ្រាមនុយក្លេអ៊ែរព្រោះណាតូពិតជាដឹងថា រុស្ស៊ីមានអាវុធនុយក្លេអ៊ែរ ហើយណាតូក៏មានដែរ ហើយពួកគេអាចបំផ្លាញគ្នាទៅវិញទៅមក»។
កាលពីថ្ងៃ អង្គារ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Valeriy Geletey ព្រមានថា ប្រសិនបើកងទ័ពរុស្ស៊ីមិនត្រូវបានដកចេញពីទឹកដីអ៊ុយក្រែនឆាប់ៗនេះ ទេ គឺកងទ័ពអាជីពរបស់អ៊ុយក្រែន នឹងធ្វើការវាយប្រហារតបវិញ ហើយពេលនោះ គឺជាការបើកប្រតិបត្តិការសឹកពេញទំហឹង ប្រឆាំងនឹងការឈ្លានពានរបស់ក្រុងម៉ូស្គូ។ លោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បន្តថាសង្គ្រាមបានដើរមកដល់មាត់ទ្វាររបស់ប្រទេសអ៊ុយក្រែនហើយ។
អ្នកវិភាគដ៏ល្បីល្បាញជនជាតិប៉ូឡូញរូបនេះ បន្តថា «នេះជាមូលហេតុ ដែលសហភាពអឺរ៉ុប បញ្ឈប់ការដើរតួនាទីមួយ គឺមនុស្សឆ្កួត ហើយមិនត្រូវបណ្ដោយខ្លួនឲ្យផុងនឹងសង្គ្រាមអ៊ុយក្រែននោះទេ»។
តើរុស្ស៊ីអាចទប់ទល់នឹងណាតូបានទេ ប្រសិនបើអាមេរិកមិនជួយអន្តរាគមន៍?
អង្គការណាតូ មានកំណើតនៅឆ្នាំ១៩៤៩ គឺនៅមុនសង្គ្រាមត្រជាក់កើតឡើងនៅទសវត្ស១៩៦០ ហើយមកដល់ពេលនេះ សមាជិករបស់អង្គការយោធាអឺរ៉ុបមួយនេះ មានជិត៣០ប្រទេស ដោយរាប់ទាំងអតីតប្រទេសមួយចំនួន នៃសហភាពសូវៀត លើកលែងតែប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ ដែលមិនអាចចូលជាសមាជិករបស់ក្រុមនេះបាន។ បន្ទាប់ពីអង្គការយោធាវ៉ាសូវី ប្លុកសង្គមនិយមរលាយទៅ គឺក្រុមប្រទេសលោកខាងកើត មានប៉ូឡូញ ហុងគ្រី ប៊ុលហ្គារី រ៉ូម៉ានី ជាដើម បានសម្រេចចូលជាមួយបក្សណាតូ ហើយដែលធ្វើឲ្យក្រុមមូស្គូតែមួយគត់ប៉ុណ្ណោះ ស្ថិតជាកម្លាំងទ័ព ប្រកាន់ប៉ូលតែមួយ ប្រឈម និងអង្គការណាតូ។ តែបែបនេះក្ដី រុស្ស៊ី គឺជាមហាអំណាចទាំងខាងកងទ័ព និងឧស្សាហកម្មគ្រឿងចក្រ ជាប្រទេសមានអាវុធនុយក្លេអ៊ែរច្រើនជាងគេ បើធៀបនឹងប្រទេសក្នុងបក្សណាតូ។ តែបើនិយាយពីសព្វាវុធទំនើបដទៃទៀត ដូចជា យន្តហោះចម្បាំងជាដើម ទំនងជាមិនទាន់ទំនើប ដូចបក្សណាតូនោះទេ លើកលែងតែកាំំជ្រូច នាវាចម្បាំងប៉ុណ្ណោះ ដែល រុស្ស៊ីអាចមានប្រៀបជាងតិចតួចណាតូ។
ក្នុងន័យនេះហើយ ដែលមេទ័ពម្នាក់របស់រុស្ស៊ី ស្នើឲ្យប្រធានាធិបតី ប្លាឌីមៀពូទីន ត្រូវគិតពីសព្វាវុធណាខ្លះ ដែលរុស្ស៊ីនៅមិនទាន់ទំនើបបើប្រៀបធៀបកងទ័ពណាតូ។
តើបើកងទ័ពអាមេរិក បូកជាមួយណាតូទៀតនោះ គឺអាចមានប្រៀបលើរស្ស៊ី?
ជា ការពិត កងទ័ពណាតូ បច្ចុប្បន្ននេះដឹកនាំដោយអាមេរិក។ គេសង្តេតឃើញគ្រប់សង្គ្រាមទាំងអស់ ដូចជា នៅអាហ្វហ្គានីស្ថាន បូស្នៀនិងកូសូវូជាដើម គឺអាមេរិកជាអ្នកដឹកនាំការប្រយុទ្ធ ព្រោះ ចំនួនទ័ពអាមេរិក មានចំនួនច្រើនជាងទ័ពប្រទេសនៅអឺរ៉ុប។
កងទ័ព អាមេរិកមានបទពិសោធន៍នៃការធ្វើសង្គ្រាម ច្រើនជាងរុស្ស៊ី។ ការវាយប្រយុទ្ធដើម្បីលុកលុយ ប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០០៣ គឺសមត្ថភាពទាំងខាងទ័ពអាមេរិក និងគ្រឿងសព្វាវុធ គឺមានភាពទំនើបជាងរុស្ស៊ី។ របបសាដាមហូសែន ប្រើកាំជ្រួច យន្តហោះចម្បាំង និងរថក្រោះផលិតនៅរុស្ស៊ី តែទីបំផុត គ្រឿងសព្វាវុធដែលកងទ័ពសាដាមហូសេនប្រើប្រយុទ្ធជាមួយអាមេរិក ភាគច្រើន ត្រូវជួបឧបសគ្គ។ កាំជ្រួចសាដាមហូសេន ផលិតនៅរុស្ស៊ី ត្រូវបានកាំជ្រួចអាមេរិក ប៉ាទ្រីយ៉ូត សា្កត់បាញ់ទម្លាក់មិនឲ្យហោះមករកទីតាំងរបស់អាមេរិកបានឡើយ។ តែបែបនេះក្ដី កងទ័ពសាដាមហូសេនមិនអាចប្រៀបធៀបនឹងកងទ័ពរុស្ស៊ីបានឡើយ។ បើនិយាយពីកម្លាំងទ័ពណាតូបូកនឹងទ័ពអាមេរិកពិតជាពិបាកសម្រាប់ រុស្ស៊ី ធ្វើសេចក្ដីសម្រេចចិត្ត ធ្វើសង្គ្រាមជាមួយណាតូ ព្រោះអាមេរិក អង់គ្លេស សុទ្ធតែជាប្រទេសមានអាវុធនុយក្លេអ៊ែរ ដូចរស្ស៊ីដែរ។
អ្នកវិភាគលោក Lech Walesa ព្រមានក្រុងម៉ូស្គូ ថាត្រូវពិចារណាឲ្យបានស៊ីជម្រៅ ហើយកុំបណ្ដោយឲ្យសង្គ្រាមផ្ទុះឡើងជាដាច់ខាត។ តែបែបនេះក្ដី អគ្គលេខាធិការកងទ័ពណាតូ Anders Fogh Rasmussen ព្រមានថាណាតូនឹងបញ្ចូនទ័ពរបស់ខ្លួន ទៅដាក់ពង្រាយនៅប្រទេសអតីតសហភាពសូវៀតទាំងអស់បន្ទាប់ពីកិច្ចប្រជុំ កំពូលណាតូធ្វើឡើងនៅប្រទេសអេស្តូនៀ នៅចុងសប្ដាហ៍នេះ។
ប្រសិនបើណាតូពង្រាយទ័ពរបស់ខ្លួននៅអឺរ៉ុបខាងកើតមែននោះគឺ ប្រៀបបាននឹងការចល័តទ័ពរួចហើយដើម្បីប្រយុទ្ធនឹងកងទ័ពរុស្ស៊ី៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
1 comment:
have you all noticed that they-- kiev and the US and EU --are no longer pushing to resolve the matter of the Malaysian airline being shot down... why because they know the kiev soldiers did it [ some report stated that the soldiers were drunk at that time ] ... and that Russia is the only country calling for them to release the information from the black box...they kept saying russian troops have invaded ukraine but offered no proof except a fuzzy looking picture [ from NATO ] which most experts stated that it could be anything [ from a computer simulation to old picture from other area of the world ] with all the capabilities they have to spy on the common people , they could not produce a single irrefutable evidence of any kind to the experts to analyze..
Post a Comment