ដោយ៖ ណាត សុភាព | ថ្ងៃអង្គារ ទី2 កញ្ញា 2014, VOD
ក្រុមគ្រួសារជនរងគ្រោះពាក់ព័ន្ធនឹងក្រុមជនជាតិវៀតណាមកាប់ឲ្យរងរបួសធ្ងន់ នៅថ្ងៃអង្គារនេះ ដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងយុវជនជនជាតិវៀតណាម៧រូបពីការប៉ុនប៉ងធ្វើមនុស្សឃាត និងទាមទារប្រាក់ជំងឺចិត្តពីម្នាក់ៗចំនួន២០លានរៀល។
ពាក្យបណ្តឹងរបស់ម្តាយជន ឈ្មោះ គង់ សុភី អាយុ៤៤ឆ្នាំ ឲ្យដឹងថា អ្នកស្រីសុំប្តឹងឈ្មោះ វិន យ៉ាំងដុង(៣០ឆ្នាំ) ង្វៀង យ៉ាំងងា (១៨ឆ្នាំ) វិន យាំងថាង(២០ឆ្នាំ) ចាំង យ៉ាំងឡេ (១៨ឆ្នាំ) ថាច់ ញឹក (១៨ឆ្នាំ) យ៉ាំង ឌឿក (២០ឆ្នាំ) និងឡាំ ញឹកហ្វី(២៣ឆ្នាំ)ពីបទ«ការប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា» មកលើកូនឈ្មោះ កែវ សុធារ៉ា អាយុ១៦ឆ្នាំ។ពាក្យបណ្តឹងបន្តថា នៅវេលាម៉ោង១៧និង០៥នាទី ថ្ងៃទី៣១ខែសីហា កូនប្រុសជាមួយយុវជនខ្មែរមានគ្នា៨នាក់ កំពុងតែលេងបាល់ទាត់ ជិតកន្លែងលេងបាល់ដែលមាននជនជាតិវៀតណាមអង្គុយផឹកស៊ី។ មួយសន្ទុះក្រោយមកស្រាប់តែជនជាតិវៀតណាមទាំងនោះប្រដាប់ដោយដាវសាម៉ូរៃ ស្ទុះទៅកាប់ជនរងគ្រោះពីក្រោយបណ្តាលឲ្យរយះស្មាយ៉ាងធ្ងន់ធ្ងរ មានហូរឈាមច្រើន។
ករណីនេះ ម្តាយជនរងគ្រោះ ប្តឹងឲ្យតុលាការផ្តន្ទាទោសជនល្មើសទាំង៧នាក់ តាមច្បាប់ជាធរមាន និងសុំទារសំណងជំងឺចិត្តក្នុងម្នាក់ៗ២០លានរៀល(ប្រមាណ៥០០០ដុល្លារ)។
ម្តាយជនរងគ្រោះអ្នកស្រី គង់ សុភី មានប្រសាសន៍នៅតុលាការថា អ្នកស្រីទាមទារឲ្យតុលាការរកយុត្តិធម៌ជូនកូនអ្នកស្រី ដែលជាជនរងគ្រោះពិតប្រាកដ។ អ្នកស្រីបន្តថា ការបដិសេធរបស់ជនសង្ស័យទាំង៧នាក់ថាមិនបានកាប់លើកូនអ្នកស្រី គឺមិនត្រឹមត្រូវទេ ដោយសារពេលនោះកូនអ្នកស្រីកំពុងតែលេងបាល់ ហើយក្រុមទាំងនោះមកកាប់កូនអ្នកស្រី។
នៅព្រឹកថ្ងៃអង្គារ ព្រះរាជអាជ្ញាបានសាកសួរជនសង្ស័យ៧នាក់ជាជនជាតិវៀតណាម តែជនជាតិវៀតណាមទាំងនោះបានបដិសេធថាពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋខ្មែរនោះទេ និងសុំឲ្យតុលាការជួយរកយុត្តិធម៌ជូនពួកគេ។ព្រះរាជអាជ្ញា បានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរ ដើម្បីសាកសួរបន្តនៅរសៀលថ្ងៃអង្គារនេះ។
នៅពេលអ្នកព័ត៌មានVODសាកសួរ ជនជាតិវៀតណាមពីរនាក់ក្នុងចំណោម៧នាក់ដែលចេះនិយាយភាសាខ្មែរ បានរៀបរាប់តំណាងឲ្យក្រុមខ្លួនថា ខ្លួនមិនបានកាប់យុវជននោះទេ ហើយក៏មិនបានដឹងថាមានរឿងអ្វីកើតឡើងនោះដែរ។ ពួកគេបន្តថា ពួកគេបានកំពុងជួបជុំមិត្តភ័ក្ត្រផឹកស៊ីនៅផ្ទះមួយ ហើយស្រាប់តែមិត្តភ័ក្ត្រជាជនជាតិវៀតណាមម្នាក់ដែលចេញទៅទិញបារីប្រាប់ថាមានមនុស្សមួយក្រុមតាមវាយរូបលោក។ ពួកគេបន្តថា ពួកគេមិនបានយកចិត្តទុកដាក់នោះទេ ដោយបន្តផឹកស៊ី និងប្រាប់ឲ្យជនជាតិវៀតណាមដែលជាមិត្តភ័ក្ត្រិនោះត្រឡប់ទៅផ្ទះវិញទៅ។
ក្រុមជនជាតិវៀតណាមនោះបន្តថា ក្រោយមកស្រាប់តែមានគេមករុញទ្វារនៅកន្លែងផ្ទះផឹកស៊ីមួយ ចង់វាយពួកគាត់ ដែលពួកគាត់មិនដឹងថាជានរណានោះទេ។ពួកគាត់លើកឡើងថា ពួកគាត់មិនបានកាប់យុវជនខ្មែរនោះទេ ហើយពួកគាត់ ក៏មិនបានរត់គេចពីការចាប់របស់កម្លាំងនគរបាលដែរ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងរបស់អ្នកស្រីនៅរសៀលថ្ងៃអង្គារនេះ។ អ្នកស្រី គង់ សុភី នឹងយកពាក្យបណ្តឹងនោះទៅដាក់នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅផងដែរ។
អត្ថបទទាក់ទង
- ជនជាតិវៀតណាម៧នាក់សង្ស័យថាកាប់យុវជនខ្មែរមួយរូប បដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋខ្មែរ
- គ្រួសារខ្មែររងគ្រោះដោយសារជនជាតិវៀតណាមកាប់ ចោទសមត្ថកិច្ចខណ្ឌច្បារអំពៅថារើសអើងលើជនជាតិខ្មែរ
- ម្តាយជនរងគ្រោះដែលត្រូវក្រុមជនជាតិវៀតណាមកាប់ ត្អូញត្អែរមិនមានប្រាក់មើលកូន និងជួលមេធាវី
ក្រុមគ្រួសារឲ្យដឹងថាជនរងគ្រោះរបួស៣៧ថ្នេរ(ពីរជាន់) ក្រោយពីត្រូវបានជនជាតិវៀតណាមមួយក្រុមកាប់។
យុវជន វ៉ាន ញាញ់ អាយុ១៦ឆ្នាំ ដែលនៅកន្លែងកើតហេតុ ឲ្យដឹងថា ពេលរូបគេ និងជនរងគ្រោះ ព្រមទាំងក្មេងៗទាំងអស់ប្រហែល១០នាក់ កំពុងតែលេងទាត់បាល់នោះ ស្រាប់តែជនជាតិវៀតណាម មួយក្រុមអាយុជាង២០ឆ្នាំ ជិះម៉ូតូ៤ ទៅ៥គ្រឿង មានគ្នាប្រមាណ ១០នាក់ ខ្លះកាន់កាំបិត ខ្លះកាន់ដបស្រា មកដល់ក៏ស្រាប់តែព្រួតគ្នាវាយទៅលើពួកគេតែម្តង។ យុវជនដដែលថា ជនរងគ្រោះ បានយកខ្លួនរងកាំបិត ពេលជនជាតិវៀតណាមកាប់ទៅលើរូបគេ។
យុវជន វ៉ាន ញាញ់ អាយុ១៦ឆ្នាំ ដែលនៅកន្លែងកើតហេតុ ឲ្យដឹងថា ពេលរូបគេ និងជនរងគ្រោះ ព្រមទាំងក្មេងៗទាំងអស់ប្រហែល១០នាក់ កំពុងតែលេងទាត់បាល់នោះ ស្រាប់តែជនជាតិវៀតណាម មួយក្រុមអាយុជាង២០ឆ្នាំ ជិះម៉ូតូ៤ ទៅ៥គ្រឿង មានគ្នាប្រមាណ ១០នាក់ ខ្លះកាន់កាំបិត ខ្លះកាន់ដបស្រា មកដល់ក៏ស្រាប់តែព្រួតគ្នាវាយទៅលើពួកគេតែម្តង។ យុវជនដដែលថា ជនរងគ្រោះ បានយកខ្លួនរងកាំបិត ពេលជនជាតិវៀតណាមកាប់ទៅលើរូបគេ។
អ្នកតាមដានហេតុការណ៍ដែលជាប្រជាពលរដ្ឋ លើកឡើងថា យុវជនខ្មែរខាងលើធ្លាប់មានការប៉ះពាក្យសម្តីគ្នា ជាមួយជនជាតិវៀតណាមមួយក្រុមនោះ នៅពេលជនជាតិវៀតណាមជិះម៉ូតូកាត់កន្លែងលេងបាល់ ហើយយុវជនខ្មែរទាំងនោះ បានប្រាប់ឲ្យជិះយឺតៗ ប្រយ័ត្នបុកកូនក្មេង៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com
3 comments:
Suing those perpetrators is the right thing to do.
We will wait and see what Ah Roleuy Hun Sen can do.
93 years old woman
KiMedia is dead. only two people comment on this page. Kalonch chuck and Jendhamuny. What happened to KI-Media?
The Khmer kid is also in a gang. It's a gang fight.
Post a Comment