A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 10 August 2014

Youths and Khmer Krom insist they will still hold a 3-day mass protest against the Vietnamese embassy, despite authority giving permission for only one day យុវជន​និង​សហគមន៍​ខ្មែរ​ក្រោម​ប្រកាន់​ជំហរ​តវ៉ា​រយៈពេល​៣​ថ្ងៃ​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម

​ខ្មែរ​ក្រោម​ដាក់​ញត្តិ​ ៦១០
សហព័ន្ធ​និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ​ខ្មែរ​ក្រោម​ដង្ហែ​ក្បួន​​ដាក់​ញត្តិ​​នៅ​​ស្ថានទូត​បារាំង ក្នុង​​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Uon Chhin
សហគមន៍​ខ្មែរ​ក្រោម និង​ក្រុម​យុវជន នៅ​តែ​ប្រកាន់​ជំហរ​បន្ត​គម្រោង​តវ៉ា​រយៈពេល ៣​ថ្ងៃ ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១.០០០​នាក់ នៅ​ដើម​សប្ដាហ៍​ក្រោយ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​អោយ​ធ្វើ​តែ​១​ថ្ងៃ។ ការ​អះអាង​នេះ គឺ​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ថា ពួក​គេ​អាច​ជួប​ប្រជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា និង​ពុំ​អាច​ហែ​ក្បួន។
ការ​ប្រកាន់​ជំហរ​ដដែល​ដោយ​មិន​ផ្លាស់​ប្ដូរ​នៅ​ពេល​នេះ មេ​ដឹក​នាំ​សហគមន៍​ខ្មែរ​ក្រោម​អះអាង​ថា ពួក​គេ​តវ៉ា​ដើម្បី​ប្រយោជន៍​ជាតិ ដែល​មិន​គួរ​មាន​ការ​ហាម​ប្រាម​ឡើយ។
លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា ក្រុម​របស់​លោក​នឹង​បន្ត​សកម្មភាព​តវ៉ា ដោយ​ការ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការ​បរទេស។ លោក​ថា ចំនួន​អ្នក​ចូលរួម​ជា​មធ្យម គឺ ១.០០០​នាក់។ លោក ថាច់ សេដ្ឋា បន្ត​ថា តាម​គម្រោង ការ​តវ៉ា​នោះ​មាន​រយៈពេល ៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១១ ទី​១២ និង​ទី​១៣ ខែ​សីហា។ នៅ​ថ្ងៃ​ទី​១១ សីហា នឹង​មាន​ការ​ដង្ហែ​ញត្តិ​ទៅ​ក្រសួង​ការ​បរទេស ដើម្បី​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា កោះ​ហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម មក​ដោះស្រាយ​ចំពោះ​ការ​ទាមទារ​របស់​សហគមន៍​នេះ៖ «យើង​យក​ញត្តិ តំណាង​យើង​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​នានា ហើយ​ក្បួន​ហែ​ធំ»
អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា បាន​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន​មួយ​ក្រុម ធ្វើ​បាតុកម្ម​តែ​មួយ​ថ្ងៃ​ទេ ក្នុង​រឿង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​១១ សីហា។ អ្នក​ចូលរួម ត្រូវ​មាន​ត្រឹម​តែ ២០០​នាក់​ប៉ុណ្ណោះ ហើយ​ត្រូវ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​ពុំ​មាន​ការ​ដើរ​ហែ​ក្បួន​បាតុកម្ម​អ្វី​ទេ គឺ​ឲ្យ​ចាត់​តំណាង ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការ​បរទេស។
មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​ការ​ហែ​ក្បួន ឬ​បង្ក​អោយ​មាន​បញ្ហា​ណា​មួយ​ដោយ​ការ​ហែ​ក្បួន​នោះ សហគមន៍​ខ្មែរ​ក្រោម​ត្រូវ​ទទួល​ខុស​ត្រូវ៖ «គាត់​ជា​អ្នក​រៀបចំ​កម្មវិធី គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ គាត់​មិន​អាច​ថា​គាត់​មិន​អាច​ហាម​ឃាត់​គេ​បាន​នោះ​ទេ។ បើ​អ៊ីចឹង​ដូច​អ្វី​ដែល​គេ​ហៅ​មិន​ខុស​ថា បង្កាត់​ភ្លើង​បាន តែ​អត់​ដឹង​ថា​ក្លាយ​ជា​អគ្គិភ័យ។ ទៅ​ជា​អគ្គិភ័យ​ហើយ គាត់​ថា​អត់​ដឹង​ធ្វើ​ម៉េច​ទេ ចឹង​គាត់​ធ្វើ​កម្មវិធី​ហ្នឹង​ធ្វើ​អី?»
យ៉ាង​ណា លោក ថាច់ សេដ្ឋា ឆ្លើយ​តប​វិញ​ថា ប្រសិន​បើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រារាំង ឬ​បំបែក​ការ​ហែ​ក្បួន​ដាក់​ញត្តិ នោះ​មាន​ន័យ​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​ពិត​ជា​ពិបាក​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​ថា រណប​បរទេស៖ «មក​ដល់​ពេល​នេះ យើង​មិន​គិត​ដល់​ការ​បំបែក​ការ​បង្ក្រាប ការ​ទប់ស្កាត់​អី យើង​មិន​បាន​គិត​ដល់​ទេ ព្រោះ​យើង​ធ្វើ​នេះ គឺ​ដើម្បី​ការពារ​កិត្តិយស​របស់​ជាតិ​យើង ការពារ​ប្រវត្តិសាស្ត្រ​របស់​យើង ហើយ​បើ​សិន​ជា​រដ្ឋាភិបាល​គាត់​មក​បង្ក្រាប មក​បំបែក​អី នឹង​បង្ហាញ​ច្បាស់​ហើយ យើង​មិន​បាច់​ថា​អាយ៉ង ឬ​មិន​អាយ៉ង​ទេ វា​នឹង​ស្ដែង​ចេញ​ហើយ មិន​និយាយ​ក៏​គេ​ឃើញ​ដែរ»

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បាន​ដាក់​លិខិត​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៤ ជូន​ដំណឹង​អំពី​គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត បន្ទាប់​ពី​បាន​ជួប​ប្រជុំ​តវ៉ា​ចំនួន ២​លើក​រួច​ហើយ​ក្នុង​ការ​ទាមទារ​អោយ​មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ពុំ​ទាន់​ទទួល​លទ្ធផល​នៅ​ឡើយ៕

4 comments:

Anonymous said...

Dear Khmer and worldwide readers online,

-Drgunzet- is a former secret Yuon/Vietcong who used to hide in Khmer Rouges uniform during the Killing Fields from 1975 to 1979 along with hundred of thousands of secret Yuon/Vietnamese agents from Hanoi hiding in Khmer Rouges uniforms to fool gullible innocent Khmer people. They (secret Yuon/Vietcong agents and -Drgunzet-) have created secret "Angkar Leur or Cap Tren to scare helpless and voiceless innocent Khmer people and children. That is why a few millions of innocent Khmer people and children have been varnished or put to death before the evil Yuon/Vietcong and -Drgunzet- tried to steal the land of Cambodia and created false history of Vietnam by saying Cambodia belong to Vietnam along time ago including Southern Cambodia/Khmer Kampuchea Krom (South Vietnam), belonging to Vietnam a long time ago or their ancestor. Vietnam is fake, their language was created by French after stealing the Latin alphabets in writing. Vietnam and Vietnamese people are disgusted and hypocrite.

-Drgunzet- and his evil Yuon/Vietnamese agents are so cruel and murderous.

Anonymous said...

Khmer Krom monks are angry like some gangster, not monks at all.

And Khmer monks are mostly fake. Cambodian monks fight each other in a mass brawl.
https://www.youtube.com/watch?v=9EeY67XvHGg

lol at Khmer folks.

-Drgunzet-

Anonymous said...

Ok, I have just looked at the protest video today, there was no baton flying. If you folks dare to protest again tomorrow, batons will fly onto your heads. Be warned...

I am a nice guy, I hope you guys don't act stupid tomorrow or your heads will hurt. lol...it's kind of fun watching batons flying though.

-Drgunzet-

Anonymous said...

-Drgunzet-,

You need to go to your own Vietnamese blogging site. Why are you here to bother Khmer or Cambodian readers. You are just totally strange. Cambodia is not yours, OK?

You sound like a Vietnamese weirdo.

Ken