សហគមន៍ខ្មែរក្រោម និងក្រុមយុវជន នៅតែប្រកាន់ជំហរបន្តគម្រោងតវ៉ារយៈពេល ៣ថ្ងៃ ដោយមានអ្នកចូលរួមប្រមាណ ១.០០០នាក់ នៅដើមសប្ដាហ៍ក្រោយ បើទោះជាសាលារាជធានីភ្នំពេញ អនុញ្ញាតអោយធ្វើតែ១ថ្ងៃ។ ការអះអាងនេះ គឺបន្ទាប់ពីសាលារាជធានីភ្នំពេញ បានសម្រេចថា ពួកគេអាចជួបប្រជុំនៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១១ ខែសីហា និងពុំអាចហែក្បួន។
ការប្រកាន់ជំហរដដែលដោយមិនផ្លាស់ប្ដូរនៅពេលនេះ មេដឹកនាំសហគមន៍ខ្មែរក្រោមអះអាងថា ពួកគេតវ៉ាដើម្បីប្រយោជន៍ជាតិ ដែលមិនគួរមានការហាមប្រាមឡើយ។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម មានប្រសាសន៍នៅថ្ងៃទី៩ ខែសីហា ថា ក្រុមរបស់លោកនឹងបន្តសកម្មភាពតវ៉ា ដោយការហែញត្តិទៅដាក់នៅក្រសួងការបរទេស។ លោកថា ចំនួនអ្នកចូលរួមជាមធ្យម គឺ ១.០០០នាក់។ លោក ថាច់ សេដ្ឋា បន្តថា តាមគម្រោង ការតវ៉ានោះមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១១ ទី១២ និងទី១៣ ខែសីហា។ នៅថ្ងៃទី១១ សីហា នឹងមានការដង្ហែញត្តិទៅក្រសួងការបរទេស ដើម្បីឲ្យក្រសួងការបរទេសកម្ពុជា កោះហៅឯកអគ្គរដ្ឋទូតវៀតណាម មកដោះស្រាយចំពោះការទាមទាររបស់សហគមន៍នេះ៖ «យើងយកញត្តិ តំណាងយើងទៅដាក់នៅតាមស្ថានទូតនានា ហើយក្បួនហែធំ»។
អាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា បានអនុញ្ញាតឲ្យសហគមន៍ខ្មែរកម្ពុជាក្រោម និងយុវជនមួយក្រុម ធ្វើបាតុកម្មតែមួយថ្ងៃទេ ក្នុងរឿងទឹកដីខ្មែរកម្ពុជាក្រោម នៅថ្ងៃទី១១ សីហា។ អ្នកចូលរួម ត្រូវមានត្រឹមតែ ២០០នាក់ប៉ុណ្ណោះ ហើយត្រូវធ្វើនៅទីលានប្រជាធិបតេយ្យ ដោយពុំមានការដើរហែក្បួនបាតុកម្មអ្វីទេ គឺឲ្យចាត់តំណាង ដើម្បីយកញត្តិទៅដាក់នៅក្រសួងការបរទេស។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ប្រសិនបើមានការហែក្បួន ឬបង្កអោយមានបញ្ហាណាមួយដោយការហែក្បួននោះ សហគមន៍ខ្មែរក្រោមត្រូវទទួលខុសត្រូវ៖ «គាត់ជាអ្នករៀបចំកម្មវិធី គាត់ជាអ្នកទទួលខុសត្រូវ គាត់មិនអាចថាគាត់មិនអាចហាមឃាត់គេបាននោះទេ។ បើអ៊ីចឹងដូចអ្វីដែលគេហៅមិនខុសថា បង្កាត់ភ្លើងបាន តែអត់ដឹងថាក្លាយជាអគ្គិភ័យ។ ទៅជាអគ្គិភ័យហើយ គាត់ថាអត់ដឹងធ្វើម៉េចទេ ចឹងគាត់ធ្វើកម្មវិធីហ្នឹងធ្វើអី?»។
យ៉ាងណា លោក ថាច់ សេដ្ឋា ឆ្លើយតបវិញថា ប្រសិនបើអាជ្ញាធររាជធានីភ្នំពេញរារាំង ឬបំបែកការហែក្បួនដាក់ញត្តិ នោះមានន័យថា រដ្ឋាភិបាលបច្ចុប្បន្នពិតជាពិបាកគេចផុតពីការចោទប្រកាន់ថា រណបបរទេស៖ «មកដល់ពេលនេះ យើងមិនគិតដល់ការបំបែកការបង្ក្រាប ការទប់ស្កាត់អី យើងមិនបានគិតដល់ទេ ព្រោះយើងធ្វើនេះ គឺដើម្បីការពារកិត្តិយសរបស់ជាតិយើង ការពារប្រវត្តិសាស្ត្ររបស់យើង ហើយបើសិនជារដ្ឋាភិបាលគាត់មកបង្ក្រាប មកបំបែកអី នឹងបង្ហាញច្បាស់ហើយ យើងមិនបាច់ថាអាយ៉ង ឬមិនអាយ៉ងទេ វានឹងស្ដែងចេញហើយ មិននិយាយក៏គេឃើញដែរ»។
សហគមន៍ខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យ បានដាក់លិខិតទៅកាន់សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ជូនដំណឹងអំពីគម្រោងដឹកនាំធ្វើមហាបាតុកម្មជាថ្មីទៀត បន្ទាប់ពីបានជួបប្រជុំតវ៉ាចំនួន ២លើករួចហើយក្នុងការទាមទារអោយមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីខ្មែរកម្ពុជាក្រោម ប៉ុន្តែពុំទាន់ទទួលលទ្ធផលនៅឡើយ៕
4 comments:
Dear Khmer and worldwide readers online,
-Drgunzet- is a former secret Yuon/Vietcong who used to hide in Khmer Rouges uniform during the Killing Fields from 1975 to 1979 along with hundred of thousands of secret Yuon/Vietnamese agents from Hanoi hiding in Khmer Rouges uniforms to fool gullible innocent Khmer people. They (secret Yuon/Vietcong agents and -Drgunzet-) have created secret "Angkar Leur or Cap Tren to scare helpless and voiceless innocent Khmer people and children. That is why a few millions of innocent Khmer people and children have been varnished or put to death before the evil Yuon/Vietcong and -Drgunzet- tried to steal the land of Cambodia and created false history of Vietnam by saying Cambodia belong to Vietnam along time ago including Southern Cambodia/Khmer Kampuchea Krom (South Vietnam), belonging to Vietnam a long time ago or their ancestor. Vietnam is fake, their language was created by French after stealing the Latin alphabets in writing. Vietnam and Vietnamese people are disgusted and hypocrite.
-Drgunzet- and his evil Yuon/Vietnamese agents are so cruel and murderous.
Khmer Krom monks are angry like some gangster, not monks at all.
And Khmer monks are mostly fake. Cambodian monks fight each other in a mass brawl.
https://www.youtube.com/watch?v=9EeY67XvHGg
lol at Khmer folks.
-Drgunzet-
Ok, I have just looked at the protest video today, there was no baton flying. If you folks dare to protest again tomorrow, batons will fly onto your heads. Be warned...
I am a nice guy, I hope you guys don't act stupid tomorrow or your heads will hurt. lol...it's kind of fun watching batons flying though.
-Drgunzet-
-Drgunzet-,
You need to go to your own Vietnamese blogging site. Why are you here to bother Khmer or Cambodian readers. You are just totally strange. Cambodia is not yours, OK?
You sound like a Vietnamese weirdo.
Ken
Post a Comment