អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយ រស់នៅតំបន់ព្រៃខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម អះអាងថា ជនជាតិវៀតណាម នៅតែបន្តឆ្លងដែនចូលមកអាររំលំឈើក្នុងដីខ្មែរ ហើយដឹកជញ្ជូនទៅប្រទេសវៀតណាម ដោយគ្មានការទប់ស្កាត់ពីតម្រួតព្រំដែនខ្មែរ។
ការចោទប្រកាន់នេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា បន្ទាប់ពីអ្នកល្បាតព្រៃសហគមន៍ភូមិឡំកន ចំនួន ៧នាក់ បានប្រទះឃើញជនជាតិវៀតណាម ៤នាក់ កំពុងដឹកជញ្ជូនឈើតាមម៉ូតូគ្រប់គ្នានៅក្នុងព្រៃដីខ្មែរចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីប៉ុស្តិ៍ការពារព្រំដែនខ្មែរអូរថ្មដា។
តំណាងសហគមន៍ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ លោក រចំ ខាំ រៀបរាប់ថា កាលពីថ្ងៃទី២២ ខែសីហា ជនជាតិវៀតណាម ទាំងនោះ ព្យាយាមធ្វើកាំបិតដំបងវាយតបតជាមួយសហគមន៍ដែលព្យាយាមឃាត់ខ្លួនពួកគេនិងវត្ថុតាងល្មើស។ ពលរដ្ឋវៀតណាមនោះបញ្ជាក់ថា តម្រួតព្រំដែនអូរថ្មដា ជាអ្នកអនុញ្ញាតឲ្យពួកគេចូលកាប់ឈើ។
លោកកត់សម្គាល់ថា នេះគឺជាបទល្មើសព្រៃឈើថ្មីមួយទៀតដែលជនជាតិវៀតណាម ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនទ្រង់ទ្រាយតូចតាមរយៈម៉ូតូជាក្រុមនាំឈើចូលទៅទឹកដីវៀតណាម៖ «ដីខ្មែរយើង ប៉ុន្តែវាឆ្លងហួសប៉ុស្តិ៍ថ្មដាហ្នឹង។ អត់ហ៊ានចាប់ទេ អាពួកយួនហ្នឹងគេចង់វាយពួកភូមិឡំកនហ្នឹង គាត់កាត់កាំបិតមួយ ហើយគេកាន់ឈើគ្រប់គ្នាតែម្ដង។ ខ្ញុំសួរពូកយួនៗថា ប៉ុស្តិ៍បើកឲ្យខ្ញុំចូល»។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែសីហា បានទូរស័ព្ទទៅមេបញ្ជាការនគរបាលការពារព្រំដែនវរៈ ៦២៣ លោក ងួន សុវណ្ណា សុំបំភ្លឺការចោទប្រកាន់នេះ ប៉ុន្តែទូរស័ព្ទលោកមិនមានអ្នកទទួលការហៅចូល។
យ៉ាងនេះក្តី នាយនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ លោក ពួយ ច្រូច កត់សំគាល់ថា សហគមន៍បានផ្ដល់ព័ត៌មាន និងសុំកិច្ចអន្តរាគមន៍ពីប៉ូលិសមូលដ្ឋាន។ លោកថា តំបន់នោះឋិតក្នុងព្រៃជាប់នឹងតំបន់ព្រំដែន ហេតុនេះប៉ូលិសមូលដ្ឋានមិនអាចចាត់ការទាន់ពេលវេលាដើម្បីបង្ក្រាបបទល្មើសព្រៃឈើនោះបានទេ៖ «គេរាយការណ៍មកថា ឃើញវៀតណាម ឃើញឈើ ខ្ញុំថា យើងសួរឲ្យច្បាស់មើលអ្នកណាឲ្យចូល។ បើឃើញចូលមកទៀតរាយការណ៍មកខ្ញុំជាបន្ទាន់ ខ្ញុំនឹងទៅចាប់។ បើឃើញហើយអត់រាយការណ៍មកខ្ញុំ ម៉េចខ្ញុំដឹង ព្រោះខ្ញុំមាននៅជិតបងប្អូនប្រជាពលរដ្ឋឯណា»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក កាលពីឆ្នាំ២០១២ និង២០១៣ សហគមន៍ភូមិឡំ បានបង្ក្រាបនិងរឹបអូសម៉ាស៊ីនកាត់ឈើ ម៉ូតូ ត្រាក់ទ័រ និងរថយន្តដឹកឈើ រួមទាំងឃាត់ខ្លួនជនជាតិវៀតណាម អ្នកចូលព្រៃកាប់ឈើក្នុងដីខ្មែរប្រមាណ ៥ករណី។ ក្នុងនោះក៏ឃើញមានសមត្ថកិច្ចប៉ូលិសការពារព្រំដែនអូរថ្មដា បានចូលខ្លួនមកសម្របសម្រួលឲ្យសហគមន៍ដោះលែង និងប្រគល់គ្រឿងចក្រទៅឲ្យពលរដ្ឋវៀតណាម នោះវិញ។
មន្ត្រីសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកទង្វើរបស់សមត្ថកិច្ចព្រំដែនថា ជាចេតនាឃុបឃិតនាំឲ្យមានបទល្មើសព្រៃឈើឆ្លងដែនកើតឡើងមិនឈប់ឈរ។ លោកអំពាវនាវឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតនិងទប់ស្កាត់ករណីនេះ៖ «យើងឃើញកន្លងមកមានការលួចឆ្លងដែនចូល ហើយលើកមុនៗមានទ្រង់ទ្រាយធំរហូតមានត្រាក់ទ័រ រថយន្តរ៉េវជាដើម។ បើសិនជាមិនមានការបណ្ដែតបណ្ដោយឃុបឃិតរវាងមន្ត្រីប៉ុស្តិ៍តាមច្រករបៀងទេ គឺជនជាតិវៀតណាម មិនអាចឆ្លងដែនចូលដោយខុសច្បាប់ ហើយកាប់ឈើដោយខុសច្បាប់ក្នុងទឹកដីខ្មែរយើងបានទេ»។
ចាប់ពីចុងឆ្នាំ២០១២ រហូតបច្ចុប្បន្ន ជនជាតិវៀតណាមប្រមាណ ៩នាក់ ត្រូវបានសហគមន៍ភូមិឡំ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើឃាត់ខ្លួនបញ្ជូនទៅតុលាការដោយសារឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរនៅចំណុចប៉ុស្តិ៍ការពារព្រំដែនភ្នំក្រហម និងប៉ុស្តិ៍អូរថ្មដា ក្នុងស្រុកអូរយ៉ាដាវ៕
10 comments:
Look at their faces. Are they nice people?
It is time for Khmer people to wake up, making those illegal Vietnamese to go back if they want to see Cambodia in the future.
Cambodia is on its way to become a second Champa.
that 's what i like about thai [ eventhough they are bad to us ] they shoot to kill anyone who cross their borders illegally to ruin their country... where are the khmer soldiers along the khmer/viet 's borders ?
ទាហ៊ានខ្មែរជាឆ្កែដេកផេះ ពីតូចដល់ធំ ពីលើដល់ក្រោម គ្មានឆន្ទៈ បណ្ដោយឲ្យយួនចូលតាមចិត្ត មិនចេះការពារព្រំុដែន សីុសំណូកទោះជា ប្រាក់បន្តិចបន្តួចសំរាប់ផឹកសីុ អាធំប្រមូលយកធ្វើអ្នកមាន ស្រីញី ប្រពន្ធពីរ បី ឯមីជំទាវហិនហោច ក៏ប្រឹងបូមតាមអំណាចនឹងសមត្តភាពរបស់វា ឯកូន របស់បព្ចេញអំណាចយូកូងពីឪពុកម្ដាយរវបស់វា តើមានទេឯកឧត្ដមនឹងជំ ទាវល្ល ! ប្រហែលជាពិបាកបន្តិចក្នុងគណបក្សប្រជាជន ព្រោះជាង៣០ ឆ្នាំហិយមិនដែលព្ញុថាពួកអាឈ្មោលមីញីនេះចង់កែប្រែពីរឿងជាតិសោះ ព្ញុតែសង្កត់សង្កិនមិនចេះឈប់សោះ តែខ្ញុំសង្ឃឹមថាផ្មែកខាងអ្នកស្នេហាជាតិនឹងមានឧត្ដមគតិខ្ពង់ខ្ពស់ទោះ ជាបុរសឬស្រ្តី សុទ្ធសឹងជាមនុស្សមានសន្ទុះពោរពេញទៅដោយភក្ដីភាព ខុសពីញីឈ្មោលនៃ គណបក្សប្រជាជនឆ្ងាយណាស់ដូចមេឃនឹងដីអព្ចឹាង ។
If they were Khmer in Thailand they would be shot dead.
មិត្រឣ្នកឣានចាស់របស់ KI គួរយកទីនេះ ជាទីកំសានថ្មីទៅ ឈប់ខ្វល់ខ្វាយពី KI ទៀតទៅ គ្មានបានការទេ ។
ព្រោះបើយើងឣើតមើល KI កាលណា និងធ្វើឣោយ Pageviews គេកាន់តែឡើងជាលំដាប់ ។
6:29 am
Stupid Drgunzet,
How low will you go ?
I am the vietnamese/german gaylord
-drgunzet-
Some callers to Sambok Khmum Radio are crazy with their salivas:
Mam Sonando (Mer Chkuot when he said Sam Rainsy , Kem Skha are BangKuoy and did not accomplish anything when himself did not get that frequence shit from Ah Kanharith and Ah Hun Sen for his radio)
Chau Saun ( Lob Klaing when he said Prochaing Taing Pi Mean Prey Rorhaut Oss Prey)
Sophon Lob Neung Niyeay Chkuot Ter Maneak eung Every day.
So many Khmer are stupid. Need schooling!
The guy on the left can eat people.
Post a Comment