A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 13 August 2014

Sam Rainsy: The CNRP parliamentarians will summons Minister Suy Sem to appear before parliament regarding land grab in Lorpeang village, Kampong Chhnang province សម រង្ស៊ី​៖ ឆាប់ៗ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ហៅ​លោក ស៊ុយ សែម មក​បំភ្លឺ​នៅ​រដ្ឋសភា​ករណី​ជម្លោះ​ដី​នៅ​ឡ​ពាង​​

ដោយ៖​ អុិត សូធឿត​ | ថ្ងៃពុធ ទី13 សីហា 2014 Read this issue in English here.


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ​លើកឡើងថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ហៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម មក​បំភ្លឺ​នៅ​រដ្ឋសភា​ករណី​ជម្លោះ​ដី​រវាង​អ្នក​ភូមិ​នៅ​ឡ​ពាង ជាមួយ​ភរិយា​របស់​លោក។​
​លោក សម រង្ស៊ី សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​លោ​កនៅ​ថ្ងៃ​ពុធ​នេះ​ថា «​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អញ្ជើញ​លោក ស៊ុយ សែម ឲ្យមក​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះមុខ​រដ្ឋសភា​ថា ហេតុអ្វី​បានជា​គាត់​ឲ្យ​ភរិយា​គាត់​ឈ្មោះ ជា ខេង ប្រើប្រាស់​ឥទ្ធិពល​របស់​គាត់​ជា​រដ្ឋមន្ត្រី ដើម្បី​លួច​ប្លន់​ដីធ្លី​ប្រជារាស្ត្រ និង​ធ្វើបាប​ប្រជារាស្ត្រ​បែបនេះ​?»។​
ការលើកឡើង​របស់​ប្រធាន​គណប្សប្រឆាំង​ស្របពេល​ដែល មានកា​រហែ​ញត្តិ​របស់​របស់​អ្នកភូមិ​ឡ​ពាង​មាន​គ្នា​ប្រមាណ​៧០​នាក់ ដែល​ក្នុងនោះ​មាន​ជនរងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា​ចូលរួម​ផងដែរ ដើម្បី​យកទៅ​ដាក់​នៅ​មន្ទីរ​រដ្ឋសភា និង​អង្គទូត​នានា ឲ្យ​អ្នក​ទាំងនោះ​ដឹង​ពី​ទុក្ខវេទនា​របស់​ពួកគាត់ ដែល​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​។​
VOD មិនអាច​សុំ​ការឆ្លើយតប​ពី​លោក ស៊ុយ សែម បាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្នាន​អ្នកទទួល។​
ជម្លោះ​ដីធ្លី​រវាង​អ្នកភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង​ក្រុមហ៊ុន​KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បានអូសបន្លាយ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​។ ក្នុង​រយៈពេល​ជិត​១០​នេះ ភាគី​ក្រុមហ៊ុន​បាន​ប្ដឹង​ចាប់​តំណាង​អ្នកភូមិ​ដាក់​ពន្ធ​ធានា​គារ​អស់​៦​នាក់ ក្នុង​នោះ​ម្នាក់ៗ​ត្រូវ​ជាប់​ពន្ធនាគា​រ​រយៈពេល៥ទៅ៦ឆ្នាំ ហើយ​ម្នាក់​ក្នុងចំណោម​អ្នក​ជាប់​ពន្ធនាគារ​នោះ​បាន​ស្លាប់ ក្រោយ​ពេល​ចេញ​មក​វិញ​បាន​ប្រាំទៅ​ប្រាំ​មួយថ្ងៃ​។​

ការ​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ​របស់​អ្នកភូមិ​ឡ​ពាង​លើក​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​តំណាង​ពួកគេ​៥​នាក់ ដែល​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ហ៊ាន​ចេញ​តវ៉ា​ការពារ​ដី​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ទម្លាក់បទ​ចោទលើ​តំណាង​ពួកគេ​៥​នាក់​ផ្សេង​ទៀត ព្រមទាំង​ទាមទារ​ឲ្យមាន​អន្តរាគមន៍​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​គាត់​ផងដែរ​៕
សូមសរសេរមកលោក​ អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

4 comments:

Anonymous said...

Rainsy you are nothing but a coward. Please stop your publicity stunt. Your words are meaningless.

Anonymous said...

Whats about Hun Sen's sister stealing lands in Boeung KoK Lake making multi-millions of dollars? Sbong Sarath and his wife stealing beach built private resort for themselves...why they are not being prosecuted..??

Anonymous said...

No one can't touch Hun families . they're a god families of Cambodia and everything in Cambodia are belong to them because god HO create god HUN.

Anonymous said...

14 August 2014 5:48 am


god HO create god HUN and hell is waiting for god Hun to join god Ho.