A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 10 August 2014

Hun Sen's son-in-law appointed as director of Department of Central Security of Ministry of Interior កូនប្រសា​លោក ហ៊ុន សែន ត្រូវ​តែង​តាំង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ

The appointment of Hun Sen's son-in-law Dy Vichea, who is the son of the late Police Commissioner Hok Lundy, came a few days after Hun Sen complained publicly about his inability to appoint his relatives and sons to high positions within the government for fearing being accused of nepotism.
ហ៊ុន សែន ហ៊ុន ម៉ាណែត ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។
Photo courtesy of camnews.com
ក្រសួង​មហាផ្ទៃ បាន​តែង​តាំង​កូនប្រសា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​ឧត្តមសេនីយ៍ទោ ឌី វិជ្ជា ទទួល​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ។ ការ​តែង​តាំង​តំណែង​នេះ ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​រក​ការងារ​ឲ្យ​កូន​ចៅ​ធ្វើ​ឲ្យ​មាន​បុណ្យស័ក្ដិ​នឹង​គេ ដោយសារ​តែ​លោក​មាន​តំណែង​ខ្ពស់​ពេក ហើយ​មិន​ចង់​ឮ​ពាក្យ​ថា លោក​ជា​អ្នក​ដឹក​នាំ​គ្រួសារ​និយម។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៨ សីហា មាន​ប្រសាសន៍​ថា  លោក​ឧត្តមសេនីយ៍ទោ ឌី វិជ្ជា ជា​កូន​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ ហុក ឡង់ឌី និង​ជា​ស្វាមី​របស់​បុត្រី លោក ហ៊ុន សែន មាន​បទពិសោធន៍​គ្រប់គ្រាន់​សម្រាប់​តំណែង​ថ្មី។
ការ​អះអាង​របស់ លោក ខៀវ សុភ័គ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រកាស​ពិធី​ចូល​កាន់​តំណាង​របស់​លោក​ឧត្តមសេនីយ៍ទោ ឌី វិជ្ជា កាល​ពី​ថ្ងៃ​ទី​៨ មេសា។
ការ​តែង​តាំង​ឧត្តមសេនីយ៍ទោ ឌី វិជ្ជា មាន​តួនាទី​សំខាន់​នៅ​ក្រសួង​មហាផ្ទៃ នេះ ធ្វើ​ឡើង​ហាក់​ផ្ទុយ​ទៅ​នឹង​ការ​អះអាង​របស់ លោក ហ៊ុន សែន ដែល​បាន​អះអាង​ថា តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក បាន​រារាំង​ក្រុម​គ្រួសារ​មិន​ឲ្យ​ឡើង​ធ្វើ​ធំ​បាន ពីព្រោះ​លោក​មិន​ចង់​ឲ្យ​មាន​មតិ​រិះគន់​ថា លោក​ជា​ថ្នាក់​ដឹក​នាំ​គ្រួសារ​និយម។
លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ទៀត​ថា លោក​មាន​ការ​លំបាក​ក្នុង​ការ​រក​ការងារ​ឲ្យ​កូន​ចៅ​ធ្វើ​មាន​បុណ្យ​ស័ក្ដិ​នឹង​គេ ដោយសារ​តែ​លោក​មាន​តំណែង​ខ្ពស់​ពេក ហើយ​មិន​ចង់​ឮ​ពាក្យ​ថា លោក​ជា​អ្នក​ដឹក​នាំ​គ្រួសារ​និយម។ លោក​ក៏​បាន​រិះគន់​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង ដែល​កំពុង​រៀបចំ​សាច់ញាតិ​របស់​ខ្លួន អោយ​ធ្វើ​ជា​បេក្ខជន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផង​ដែរ។
លោក​ឧត្តមសេនីយ៍ទោ ឌី វិជ្ជា បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​នាយិកា​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ជា​កូនស្រី​របស់ លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា។ កន្លង​មក លោក​ជា​នាយក​ក្រុមហ៊ុន​ឧទ្ធម្ភាគចក្រ​ទេសចរណ៍​ឈ្មោះ​ថា សុខា ហេលីខបធឺ (Sokha Helicopter)។ ការ​តែង​តាំង​ក្រុម​គ្រួសារ​របស់​មេ​ដឹក​នាំ​រដ្ឋាភិបាល ឲ្យ​មាន​តួនាទី​សំខាន់ៗ​ក្នុង​ក្រសួង ប៉ូលិស និង​យោធា បណ្ដាល​ឲ្យ​ក្តី​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា។
នាយក​រង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ប្រចាំ​ទីក្រុង​បាងកក លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) សម្ដែង​ក្តី​បារម្ភ​ថា ការ​តែង​តាំង​សាច់ញាតិ និង​ក្រុម​គ្រួសារ​ឲ្យ​មាន​តួនាទី និង​អំណាច​ក្នុង​រដ្ឋាភិបាល​នេះ អាច​បង្កើត​ឲ្យ​មាន​ការ​ការពារ​ក្រុម​គ្រួសារ​ពួក​គេ​ក្នុង​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ​ទៀត ហើយ​ជំរុញ​ឲ្យ​អ្នក​ទាំង​នោះ​មិន​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី ដែល​ធ្លាប់​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ មិន​ដែល​ត្រូវ​បាន​កាត់​ទោស រហូត​ដល់​លោក​ធ្លាក់​យន្តហោះ​ស្លាប់។
លោក ហ្វីល រ៉ូប៊ើតសុន៖ «អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​នោះ មិន​មែន​ដោយសារ​តែ​បុគ្គល​នេះ​ត្រូវ​បាន​តែង​តាំង​តំណែង​មួយ​នោះ​ទេ ប៉ុន្តែ​ក្តី​បារម្ភ​របស់​យើង គឺ​ការ​បង្កើត​ឲ្យ​មាន​អំពើ​និទ្ទណ្ឌភាព ដើម្បី​ធ្វើ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជាច្រើន ក៏​បាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។ ការ​តែង​តាំង​បង្ហាញ​ថា កម្ពុជា មិន​ទាន់​មាន​អ្វី​ផ្លាស់​ប្ដូរ​នៅ​ឡើយ​ទេ គឺ​បន្ត​តែង​តាំង​មនុស្ស​ដែល​ស្គាល់​គ្នា មិន​មែន​ផ្អែក​ទៅ​សមត្ថភាព ឬ​ក៏​ដោយសារ​តែ​ពួក​គេ​មាន​បំណង​ចង់​ការពារ​សិទ្ធិ​មនុស្ស​ឡើយ»

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​នេះ លោក ខៀវ សុភ័គ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​តែង​តាំង​កូនប្រសា លោក ហ៊ុន សែន ឲ្យ​មាន​តួនាទី​ខ្ពស់​ក្នុង​ស្នងការ​នគរបាល​ជាតិ​ទេ។ បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន មាន​កូន​ប្រុស​ពីរ​នាក់ មាន​តួនាទី​សំខាន់ៗ​ក្នុង​វិស័យ​យោធា និង​ម្នាក់​ទៀត​ជា​សមាជិក​រដ្ឋសភា។
លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ សីហា ក៏​បាន​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស​ថា កូន​ប្រុស​ច្បង​លោក គឺ​លោក ហ៊ុន ម៉ាណែត នឹង​ស្នង​តំណែង​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី។ លោក​អះអាង​ថា កម្ពុជា ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ គឺ​លោក​មិន​អាច​ផ្ទេរ​តំណែង​ទៅ​ឲ្យ​កូន​បាន​តាម​ចិត្ត​ឡើយ៕

7 comments:

Anonymous said...

devil try to seal up every thing in interior ministry by his family.

Anonymous said...

This barbaric prime minister is a liar . Any time he open his mouth is lie or gang order . All his associates and entourages are also tug and communist gangster they are ferocious and savage like him too .

Anonymous said...

ឃើញទេ ពូលីស នឹងទាហ៊ាន នោលើ ហ៊ុន សែន ទាំងអស់ ទោះជា គជព ល្អប៉ុន្មានក៍ច្បាស ជាអត់បានការ តើទាំងអស់ហ្នឹង នៅពេលហ៊ុន សែន បង្កើតតែរឿងបន្តិចគឺ អ្នកណាហ៊ានធ្វើអី ហ៊ុន សែនទៅ។ ដូច្នេះចង់អ្នកជេរ អ្នកសើច អ្នកយុំ អីចំពោះសង្រ្គោះជាតិ ក៍ធ្វើទៅ ព្រោះមើលទៅវាអញ្ចឹង បញ្ហា ថាតើត្រូធ្វើរបៀបណា បើកាំភ្លើងនៅដៃ ហ៊ុន សែន ដូច្នេះ។

Anonymous said...

Hun Sen should be ashamed of himself. Only a few days after he said he won't appoint his relatives to high positions, he now appointed his son-in-law to spy on his chief rival Sar Kheng at the Ministry of Interior.

Anonymous said...

Ah Kwack Hun Sen just denounced nepotism a couple of days ago. Now, he put his dog son in law in top security post.
Ah Chor Luoch Morn Hun Sen still is Ah Chor Luoch Morn.

Anonymous said...

Why did KI kill freedom of people by requiring open ID?
The founder of KI did not even show his ID until after his death (heng Soy). Do not take advice from Ly Ngoc Dinh. Nobody reads this Ly Ngoc Dinh's comments.
Change back to anonymous or KI will be disappeared.

Anonymous said...

Dear Khmer and worldwide readers online,

-Drgunzet- is a former secret Yuon/Vietcong who used to hide in Khmer Rouges uniform during the Killing Fields from 1975 to 1979 along with hundred of thousands of secret Yuon/Vietnamese agents from Hanoi hiding in Khmer Rouges uniforms to fool gullible innocent Khmer people. They (secret Yuon/Vietcong agents and -Drgunzet-) have created secret "Angkar Leur or Cap Tren to scare helpless and voiceless innocent Khmer people and children. That is why a few millions of innocent Khmer people and children have been varnished or put to death before the evil Yuon/Vietcong and -Drgunzet- tried to steal the land of Cambodia and created false history of Vietnam by saying Cambodia belong to Vietnam along time ago including Southern Cambodia/Khmer Kampuchea Krom (South Vietnam), belonging to Vietnam a long time ago or their ancestor. Vietnam is fake, their language was created by French after stealing the Latin alphabets in writing. Vietnam and Vietnamese people are disgusted and hypocrite.

-Drgunzet- and his evil Yuon/Vietnamese agents are so cruel and murderous.