The appointment of Hun Sen's son-in-law Dy Vichea, who is the son of the late Police Commissioner Hok Lundy, came a few days after Hun Sen complained publicly about his inability to appoint his relatives and sons to high positions within the government for fearing being accused of nepotism.
ក្រសួងមហាផ្ទៃ បានតែងតាំងកូនប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ទោ ឌី វិជ្ជា ទទួលតំណែងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ។ ការតែងតាំងតំណែងនេះ ធ្វើឡើងប៉ុន្មានថ្ងៃ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈថា លោកមានការលំបាកក្នុងការរកការងារឲ្យកូនចៅធ្វើឲ្យមានបុណ្យស័ក្ដិនឹងគេ ដោយសារតែលោកមានតំណែងខ្ពស់ពេក ហើយមិនចង់ឮពាក្យថា លោកជាអ្នកដឹកនាំគ្រួសារនិយម។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ សីហា មានប្រសាសន៍ថា លោកឧត្តមសេនីយ៍ទោ ឌី វិជ្ជា ជាកូនរបស់អតីតអគ្គស្នងការនគរបាលជាតិ ហុក ឡង់ឌី និងជាស្វាមីរបស់បុត្រី លោក ហ៊ុន សែន មានបទពិសោធន៍គ្រប់គ្រាន់សម្រាប់តំណែងថ្មី។
ការអះអាងរបស់ លោក ខៀវ សុភ័គ ធ្វើឡើងបន្ទាប់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសពិធីចូលកាន់តំណាងរបស់លោកឧត្តមសេនីយ៍ទោ ឌី វិជ្ជា កាលពីថ្ងៃទី៨ មេសា។
ការតែងតាំងឧត្តមសេនីយ៍ទោ ឌី វិជ្ជា មានតួនាទីសំខាន់នៅក្រសួងមហាផ្ទៃ នេះ ធ្វើឡើងហាក់ផ្ទុយទៅនឹងការអះអាងរបស់ លោក ហ៊ុន សែន ដែលបានអះអាងថា តំណែងជានាយករដ្ឋមន្ត្រីរបស់លោក បានរារាំងក្រុមគ្រួសារមិនឲ្យឡើងធ្វើធំបាន ពីព្រោះលោកមិនចង់ឲ្យមានមតិរិះគន់ថា លោកជាថ្នាក់ដឹកនាំគ្រួសារនិយម។
លោកនាយករដ្ឋមន្ត្រីបន្ថែមទៀតថា លោកមានការលំបាកក្នុងការរកការងារឲ្យកូនចៅធ្វើមានបុណ្យស័ក្ដិនឹងគេ ដោយសារតែលោកមានតំណែងខ្ពស់ពេក ហើយមិនចង់ឮពាក្យថា លោកជាអ្នកដឹកនាំគ្រួសារនិយម។ លោកក៏បានរិះគន់ថ្នាក់ដឹកនាំបក្សប្រឆាំង ដែលកំពុងរៀបចំសាច់ញាតិរបស់ខ្លួន អោយធ្វើជាបេក្ខជនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
លោកឧត្តមសេនីយ៍ទោ ឌី វិជ្ជា បានរៀបអាពាហ៍ពិពាហ៍នឹងនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន ជាកូនស្រីរបស់ លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា។ កន្លងមក លោកជានាយកក្រុមហ៊ុនឧទ្ធម្ភាគចក្រទេសចរណ៍ឈ្មោះថា សុខា ហេលីខបធឺ (Sokha Helicopter)។ ការតែងតាំងក្រុមគ្រួសាររបស់មេដឹកនាំរដ្ឋាភិបាល ឲ្យមានតួនាទីសំខាន់ៗក្នុងក្រសួង ប៉ូលិស និងយោធា បណ្ដាលឲ្យក្តីបារម្ភពីការកើនឡើងនៃអំពើនិទ្ទណ្ឌភាពនៅកម្ពុជា។
នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) ប្រចាំទីក្រុងបាងកក លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) សម្ដែងក្តីបារម្ភថា ការតែងតាំងសាច់ញាតិ និងក្រុមគ្រួសារឲ្យមានតួនាទី និងអំណាចក្នុងរដ្ឋាភិបាលនេះ អាចបង្កើតឲ្យមានការការពារក្រុមគ្រួសារពួកគេក្នុងរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀត ហើយជំរុញឲ្យអ្នកទាំងនោះមិនអនុវត្តច្បាប់។ លោកបន្តថា អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ដែលធ្លាប់បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មិនដែលត្រូវបានកាត់ទោស រហូតដល់លោកធ្លាក់យន្តហោះស្លាប់។
លោក ហ្វីល រ៉ូប៊ើតសុន៖ «អ្វីដែលខ្ញុំចាប់អារម្មណ៍នោះ មិនមែនដោយសារតែបុគ្គលនេះត្រូវបានតែងតាំងតំណែងមួយនោះទេ ប៉ុន្តែក្តីបារម្ភរបស់យើង គឺការបង្កើតឲ្យមានអំពើនិទ្ទណ្ឌភាព ដើម្បីធ្វើការរំលោភសិទ្ធិមនុស្ស។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើន ក៏បានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សដែរ មិនទាន់ត្រូវបាននាំខ្លួនមកផ្ដន្ទាទោសនៅឡើយទេ។ ការតែងតាំងបង្ហាញថា កម្ពុជា មិនទាន់មានអ្វីផ្លាស់ប្ដូរនៅឡើយទេ គឺបន្តតែងតាំងមនុស្សដែលស្គាល់គ្នា មិនមែនផ្អែកទៅសមត្ថភាព ឬក៏ដោយសារតែពួកគេមានបំណងចង់ការពារសិទ្ធិមនុស្សឡើយ»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សនេះ លោក ខៀវ សុភ័គ បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការតែងតាំងកូនប្រសា លោក ហ៊ុន សែន ឲ្យមានតួនាទីខ្ពស់ក្នុងស្នងការនគរបាលជាតិទេ។ បច្ចុប្បន្ននេះ លោក ហ៊ុន សែន មានកូនប្រុសពីរនាក់ មានតួនាទីសំខាន់ៗក្នុងវិស័យយោធា និងម្នាក់ទៀតជាសមាជិករដ្ឋសភា។
លោក ហ៊ុន សែន កាលពីថ្ងៃទី៦ សីហា ក៏បានបដិសេធការចុះផ្សាយរបស់សារព័ត៌មានបរទេសថា កូនប្រុសច្បងលោក គឺលោក ហ៊ុន ម៉ាណែត នឹងស្នងតំណែងរបស់លោកជានាយករដ្ឋមន្ត្រី។ លោកអះអាងថា កម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺលោកមិនអាចផ្ទេរតំណែងទៅឲ្យកូនបានតាមចិត្តឡើយ៕
7 comments:
devil try to seal up every thing in interior ministry by his family.
This barbaric prime minister is a liar . Any time he open his mouth is lie or gang order . All his associates and entourages are also tug and communist gangster they are ferocious and savage like him too .
ឃើញទេ ពូលីស នឹងទាហ៊ាន នោលើ ហ៊ុន សែន ទាំងអស់ ទោះជា គជព ល្អប៉ុន្មានក៍ច្បាស ជាអត់បានការ តើទាំងអស់ហ្នឹង នៅពេលហ៊ុន សែន បង្កើតតែរឿងបន្តិចគឺ អ្នកណាហ៊ានធ្វើអី ហ៊ុន សែនទៅ។ ដូច្នេះចង់អ្នកជេរ អ្នកសើច អ្នកយុំ អីចំពោះសង្រ្គោះជាតិ ក៍ធ្វើទៅ ព្រោះមើលទៅវាអញ្ចឹង បញ្ហា ថាតើត្រូធ្វើរបៀបណា បើកាំភ្លើងនៅដៃ ហ៊ុន សែន ដូច្នេះ។
Hun Sen should be ashamed of himself. Only a few days after he said he won't appoint his relatives to high positions, he now appointed his son-in-law to spy on his chief rival Sar Kheng at the Ministry of Interior.
Ah Kwack Hun Sen just denounced nepotism a couple of days ago. Now, he put his dog son in law in top security post.
Ah Chor Luoch Morn Hun Sen still is Ah Chor Luoch Morn.
Why did KI kill freedom of people by requiring open ID?
The founder of KI did not even show his ID until after his death (heng Soy). Do not take advice from Ly Ngoc Dinh. Nobody reads this Ly Ngoc Dinh's comments.
Change back to anonymous or KI will be disappeared.
Dear Khmer and worldwide readers online,
-Drgunzet- is a former secret Yuon/Vietcong who used to hide in Khmer Rouges uniform during the Killing Fields from 1975 to 1979 along with hundred of thousands of secret Yuon/Vietnamese agents from Hanoi hiding in Khmer Rouges uniforms to fool gullible innocent Khmer people. They (secret Yuon/Vietcong agents and -Drgunzet-) have created secret "Angkar Leur or Cap Tren to scare helpless and voiceless innocent Khmer people and children. That is why a few millions of innocent Khmer people and children have been varnished or put to death before the evil Yuon/Vietcong and -Drgunzet- tried to steal the land of Cambodia and created false history of Vietnam by saying Cambodia belong to Vietnam along time ago including Southern Cambodia/Khmer Kampuchea Krom (South Vietnam), belonging to Vietnam a long time ago or their ancestor. Vietnam is fake, their language was created by French after stealing the Latin alphabets in writing. Vietnam and Vietnamese people are disgusted and hypocrite.
-Drgunzet- and his evil Yuon/Vietnamese agents are so cruel and murderous.
Post a Comment