A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 August 2014

Cambodia conducts census on the population of Vietnamese immigrants in Cambodia ព័ត៌​មាន​ពី​ជំរឿន​​ជន​បរទេស​ធ្វើ​ឲ្យ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​បារម្ភ

Read the article in English about this issue here.
សហគមន៍​ជន​ជាតិ​វៀត​ណាម ​​មួ​យ​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​​។ រូបថត ផា លីណា​
សហគមន៍​ជន​ជាតិ​វៀត​ណាម ​​មួ​យ​នៅ​​ក្នុង​រាជធានី​ភ្នំពេញ​​។ ផា លីណា
ភ្នំពេញៈ នៅ​ពេល​លេច​ឮ​អំពី​ការ​ធ្វើ​ជំរឿន​ជន​បរទេស ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ក្រុម អ្នក​សង្កេត​ការណ៍​ជឿ​ថា ​នឹង​ផ្តោត​ទៅ​លើ​អន្តោ​ប្រវេសន៍​ជាតិ​វៀតណាម​ខុស​ច្បាប់ បុរស​ជាតិ​វៀតណាម​កើត​នៅ​ស្រុក​ខ្មែរ​ម្នាក់​បង្ហាញ​ពី​​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​បណ្តេញ​ចេញ។
លោក សុក ហ៊ាង ​(ឈ្មោះ​ប្រឌិត​ដើម្បី​​រក្សាសុ​វត្ថិ​ភាព) ជា​កម្មករ​សំណង់ អាយុ​ ៣៣ ​ឆ្នាំ ដែល​កើត​នៅ​រាជធានី​ភ្នំពេញ មាន​ឪពុក​ម្តាយ​ជា​ជន​ជាតិវៀត​ណាម​បាន​និយាយ​ថា៖ «ខ្ញុំ​ភ័យ​ខ្លាច​ថា ខ្ញុំ​នឹង​ត្រូវ​​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​​រាជធានី​ភ្នំពេញ ដោយសារ​ខ្ញុំ​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ​កម្ពុជា​នៅ​ឡើយ»។
គាត់ថា៖ «នៅ​ពេល​ខ្ញុំ​ទៅ​វៀត​ណាម ពួក​គេ​ចាត់​ទុក​ខ្ញុំ​ ជា​ជនជាតិ​កម្ពុជា ខ្ញុំ​ជា​មនុស្ស​ដែល​ពាក់​កណ្តាល​ជា​កម្ពុជា និង​ពាក់​កណ្តាល​ជា​វៀតណាម»។
កិច្ចប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រាប់​​ចំនួន​ជន​បរទេស​ឲ្យ​ច្បាស់​ថា​ តើ​មាន​ចំនួន​ប៉ុន្មាន​នៅ​ក្នុង​​ប្រទេស​កម្ពុជា​អាច​នឹង​ជា​ជំហាន​ទី​១ ក្នុង​ការ​អភិវឌ្ឍ​គោល​នយោបាយ​​ច្បាស់​លាស់​ជាង​មុន ពាក់​ព័ន្ធ​នឹង​​ជន​ជាតិ​វៀតណាម​ដែល​មិន​មាន​ឯកសារ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ដែល​ចង់​ស្វែង​រក​ការ​ទទួល​ស្គាល់​ជា​ប្រជាពលរដ្ឋ​ខ្មែរ។ នេះ​បើ​តាម​ លោក អង់ ចាន់​រិទ្ធ មន្រ្តី​នៅ​អង្គការ​សិទ្ធិ​​ជន​ជាតិ​ភាគ​តិច​ ​ដែល​ធ្វើ​​ការ​ជាមួយ​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​នៅ​កម្ពុជា។
លោក សុខ ផល ​អគ្គ​នាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​​អន្តោប្រវេសន៍​​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិល​មិញ បាន​បដិសេធ​​មិន​ឆ្លើយ​សំណួរ​ អំពី​ការ​ប្រមូល​ទិន្នន័យ​ ដោយ​​ហេតុ​ថា ​​ការ​រាប់​ទិន្នន័យ​នេះ​ មិន​ទាន់​​បាន​បញ្ចប់​នៅ​ឡើយ។
លោក ចាន់​រិទ្ធ ​បាន​ថ្លែង​កាល​ម្សិល​មិញ​ថា កូនជន​ជាតិ​វៀត​ណាម​ដែល​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មិន​ត្រូវ​បានផ្តល់​ឲ្យ​នូវ​សំបុត្រ​កំណើត​​ឬ​សៀវ​ភៅ​គ្រួសារ​ទេ។ ​ជាង​នេះ​ទៀត​ ​ដំណើរ​ការ​ដាក់​ពាក្យ​សុំ​ភាព​ជា​ពលរដ្ឋ​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ តម្រូវ​ឲ្យ​មាន​ការ​ប្រឡង​ភាសា​ខ្មែរ​ ​និង​ឡាយ​ព្រះ​ហត្តលេខា​ ពី​ព្រះ​មហា​ក្សត្រ​​ធ្វើ​ឲ្យ​វា​មាន​លក្ខណៈ​លំបាក សម្រាប់​អ្នក​ទាំង​នោះ​ ក្នុង​ការ​ទទួល​បាន​សិទ្ធិ​​ជា​ពលរដ្ឋ​​ស្រប​ច្បាប់​។
លោក ​ ចាន់​រិទ្ធ ​បានចោទសួរ​ថា ៖ «អ្វី​ដែល​យើង​បារម្ភ​ គឺ​ថា តើ​ជន​ជាតិ​វៀតណាម​អាច​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រប​ច្បាប់​ឬ​អត់​​ នៅ​ពេល​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​នី​មួយ​ៗ​​ មិន​ដែល​ចេញ​សៀវ​ភៅ​គ្រួសារ​​ឲ្យ​?
លោកថា​៖ «​វា​មិនមែន​ជា​កំហុស​​​របស់​ជន​ជាតិ​ភាគ​តិច​វៀត​ណាម​ទេ​ វា​ជា​កំហុស​របស់​រដ្ឋា​ភិបាល​កម្ពុជា​»។

​លោក សុក ហ៊ាង​ បានប្រាប់​ថា គាត់​មិន​បាន​ទៅ​រៀន​នៅ​សាលា​ទេ​កាលពី​​នៅ​ក្មេង​ ​មួយ​ផ្នែក​គឺ​ដោយ​សារ​​សាលា​តម្រូវ​ឲ្យ​មាន​​​សំបុត្រ​កំណើត​​ដែល​គាត់​គ្មាន​។ ​​នៅ​ពេល​​ពេញ​វ័យ​ ​គាត់​បាន​ដាក់​ពាក្យ​សុំ​​សិទ្ធិ​ជា​ពល​រដ្ឋ​ស្រប​ច្បាប់​ ​ប៉ុន្តែ​ ត្រូវ​បាន​ច្រាន​​ចោល​​ដោយ​សារ​តែ​​គាត់​រស់​នៅ​ក្នុង​សហ-​គមន៍​វៀត​ណាម​​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ​ហើយ​​ភាសា​ខ្មែរ​​​របស់​គាត់​​មាន​សំនៀង​មិន​ច្បាស់​ល្អ​​ផង​។
អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ​កាល​ម្សិល​មិញ​ បាន​ថ្លែង​ថា ទិន្នន័យ​ពី​ការ​ជំរឿន​នេះ​ គួរ​តែ​ត្រូវ​ប្រើ​ ដើម្បី​ទប់​ស្កាត់​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់។
លោក​ យឹម សុវណ្ណ បាន​បន្ត​ថា​ ៖ «​​យ៉ាង​ហោច​ណាស់ ​យើង​នឹង​ដឹង​​ថា ​តើ​នឹង​មាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀត​ណាម​​​ចំនួន​ប៉ុន្មាន​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​តើ​ពួក​គេ​មក​ពី​ណា ​​និង​​​កំពុង​​ធ្វើ​អ្វី​»​។
លោក​​បន្ត​ឲ្យ​ដឹង​ថា ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​វៀត​ណាម ​​ធ្វើ​ឲ្យ​ខូច​ដល់​សង្គម​កម្ពុជា​​ ខូច​ដល់​សេដ្ឋកិច្ច​ និង​សន្តិសុខ។
លោក​បន្តថា៖«​យើង​​​អាច​ប្រើ​ព័ត៌មាន​នេះ​ដើម្បី​ចាត់​​វិធាន​ការ​តាម​ក្រោយ​»៕ PS

4 comments:

Anonymous said...

CNRP will make sure that immigration issue will be dealt with diplomatically with regard to illegal youn. It's ironic that we don't have a problem with Siem nationals.

Anonymous said...

Send all of bastard dog eater to DieViet not to kampucheakrom

Anonymous said...

ចំពោះបងប្អូនជនរួមជាតិ អំពិការប្រផលលទ្ធផលមកពីក្រៅប្រទេស ទោះ ផលលទ្ធការប្រើប្រាស់ ឬ សំរាប់ទទួលទានជាពិសេស អ្វីៗដែលនាំចូលពី ស្រុកួយួនគឺជាផលលទ្ធផលអាក្រក់បំផុត យើងមិនត្រូវប្រើអ្វីៗដែលនាំចូល ពីយួនទេ ទោះជាការព្យាបាលសុខភាព គឺជាគ្រោះថ្នាក់បំផុត បើបងប្អូន ឆ្លាត យល់ពីជនជាតិនេះ គេមានបំណងរាប់សតវត្តន៏មកហើយដើម្បីរំលាយយើងចោលចេញពីផែន ទីពិភពលោក គេមានវិធីក្រប់យា៉ង ដូចជាលាយថ្នាំបំពុលក្នុងម្ហូប ធ្វើម្ហូប លាយជាតិគីមីពុល ហើយលក់មកឲ្យយើងទទួលទាន ចុះឯថ្នាំ ពេទ្យវិញឬការវះកាត់វាជាឪកាសល្អបំផុតសំរាប់គេបព្ចាូលនូវថ្នាំណាដែលធ្វើឲ្យប៉ះពាល់សុខភាពសុីរូងក្នុងថ្លើម ប្រមា៉ត់ ដេះដូង ឬក៏កោសិកា ក្នុងខ្លួនយើងមិនអាចបា៉ន់ស្មានបានក្នុងរយៈខ្លីឬយូរ នេះជាមូលហេតុមើលមិនឃើញ បើចង់អាយុវែងពិនិត្យជាមួយនឹងវិជ្ជបណ្ឌិតខ្មែរឬបរទេសដែលមិនមែន ជាយួន ហើយទទួលទានអិ្វដែលមិនជាយួនផលិទ្ធ សូមអរគុណ ។

Anonymous said...

Vietmanese stop fucking to create more population, this land is only for Khmer, you Vietmanese had your own land and go back and live there.