ភ្នំពេញៈ នៅពេលលេចឮអំពីការធ្វើជំរឿនជនបរទេស ក្នុងប្រទេសកម្ពុជាដែលក្រុម អ្នកសង្កេតការណ៍ជឿថា នឹងផ្តោតទៅលើអន្តោប្រវេសន៍ជាតិវៀតណាមខុសច្បាប់ បុរសជាតិវៀតណាមកើតនៅស្រុកខ្មែរម្នាក់បង្ហាញពីអារម្មណ៍ភ័យខ្លាចចំពោះការបណ្តេញចេញ។
លោក សុក ហ៊ាង (ឈ្មោះប្រឌិតដើម្បីរក្សាសុវត្ថិភាព) ជាកម្មករសំណង់ អាយុ ៣៣ ឆ្នាំ ដែលកើតនៅរាជធានីភ្នំពេញ មានឪពុកម្តាយជាជនជាតិវៀតណាមបាននិយាយថា៖ «ខ្ញុំភ័យខ្លាចថា ខ្ញុំនឹងត្រូវបង្ខំឲ្យចាកចេញពីរាជធានីភ្នំពេញ ដោយសារខ្ញុំគ្មានអត្តសញ្ញាណប័ណ្ណកម្ពុជានៅឡើយ»។
គាត់ថា៖ «នៅពេលខ្ញុំទៅវៀតណាម ពួកគេចាត់ទុកខ្ញុំ ជាជនជាតិកម្ពុជា ខ្ញុំជាមនុស្សដែលពាក់កណ្តាលជាកម្ពុជា និងពាក់កណ្តាលជាវៀតណាម»។
កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរាប់ចំនួនជនបរទេសឲ្យច្បាស់ថា តើមានចំនួនប៉ុន្មាននៅក្នុងប្រទេសកម្ពុជាអាចនឹងជាជំហានទី១ ក្នុងការអភិវឌ្ឍគោលនយោបាយច្បាស់លាស់ជាងមុន ពាក់ព័ន្ធនឹងជនជាតិវៀតណាមដែលមិនមានឯកសាររស់នៅក្នុងប្រទេសកម្ពុជា ហើយដែលចង់ស្វែងរកការទទួលស្គាល់ជាប្រជាពលរដ្ឋខ្មែរ។ នេះបើតាម លោក អង់ ចាន់រិទ្ធ មន្រ្តីនៅអង្គការសិទ្ធិជនជាតិភាគតិច ដែលធ្វើការជាមួយជនជាតិភាគតិចវៀតណាមនៅកម្ពុជា។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានបដិសេធមិនឆ្លើយសំណួរ អំពីការប្រមូលទិន្នន័យ ដោយហេតុថា ការរាប់ទិន្នន័យនេះ មិនទាន់បានបញ្ចប់នៅឡើយ។
លោក ចាន់រិទ្ធ បានថ្លែងកាលម្សិលមិញថា កូនជនជាតិវៀតណាមដែលកើតនៅក្នុងប្រទេសកម្ពុជា មិនត្រូវបានផ្តល់ឲ្យនូវសំបុត្រកំណើតឬសៀវភៅគ្រួសារទេ។ ជាងនេះទៀត ដំណើរការដាក់ពាក្យសុំភាពជាពលរដ្ឋដែលមានលក្ខណៈស្មុគស្មាញ តម្រូវឲ្យមានការប្រឡងភាសាខ្មែរ និងឡាយព្រះហត្តលេខា ពីព្រះមហាក្សត្រធ្វើឲ្យវាមានលក្ខណៈលំបាក សម្រាប់អ្នកទាំងនោះ ក្នុងការទទួលបានសិទ្ធិជាពលរដ្ឋស្របច្បាប់។
លោក ចាន់រិទ្ធ បានចោទសួរថា ៖ «អ្វីដែលយើងបារម្ភ គឺថា តើជនជាតិវៀតណាមអាចរស់នៅក្នុងប្រទេសកម្ពុជាស្របច្បាប់ឬអត់ នៅពេលអាជ្ញាធរនៅក្នុងខេត្តនីមួយៗ មិនដែលចេញសៀវភៅគ្រួសារឲ្យ?
លោកថា៖ «វាមិនមែនជាកំហុសរបស់ជនជាតិភាគតិចវៀតណាមទេ វាជាកំហុសរបស់រដ្ឋាភិបាលកម្ពុជា»។
លោក សុក ហ៊ាង បានប្រាប់ថា គាត់មិនបានទៅរៀននៅសាលាទេកាលពីនៅក្មេង មួយផ្នែកគឺដោយសារសាលាតម្រូវឲ្យមានសំបុត្រកំណើតដែលគាត់គ្មាន។ នៅពេលពេញវ័យ គាត់បានដាក់ពាក្យសុំសិទ្ធិជាពលរដ្ឋស្របច្បាប់ ប៉ុន្តែ ត្រូវបានច្រានចោលដោយសារតែគាត់រស់នៅក្នុងសហ-គមន៍វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ ហើយភាសាខ្មែររបស់គាត់មានសំនៀងមិនច្បាស់ល្អផង។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ កាលម្សិលមិញ បានថ្លែងថា ទិន្នន័យពីការជំរឿននេះ គួរតែត្រូវប្រើ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍វៀតណាមខុសច្បាប់។
លោក យឹម សុវណ្ណ បានបន្តថា ៖ «យ៉ាងហោចណាស់ យើងនឹងដឹងថា តើនឹងមានជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមចំនួនប៉ុន្មាននៅក្នុងប្រទេសកម្ពុជា ហើយតើពួកគេមកពីណា និងកំពុងធ្វើអ្វី»។
លោកបន្តឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម ធ្វើឲ្យខូចដល់សង្គមកម្ពុជា ខូចដល់សេដ្ឋកិច្ច និងសន្តិសុខ។
លោកបន្តថា៖«យើងអាចប្រើព័ត៌មាននេះដើម្បីចាត់វិធានការតាមក្រោយ»៕ PS
4 comments:
CNRP will make sure that immigration issue will be dealt with diplomatically with regard to illegal youn. It's ironic that we don't have a problem with Siem nationals.
Send all of bastard dog eater to DieViet not to kampucheakrom
ចំពោះបងប្អូនជនរួមជាតិ អំពិការប្រផលលទ្ធផលមកពីក្រៅប្រទេស ទោះ ផលលទ្ធការប្រើប្រាស់ ឬ សំរាប់ទទួលទានជាពិសេស អ្វីៗដែលនាំចូលពី ស្រុកួយួនគឺជាផលលទ្ធផលអាក្រក់បំផុត យើងមិនត្រូវប្រើអ្វីៗដែលនាំចូល ពីយួនទេ ទោះជាការព្យាបាលសុខភាព គឺជាគ្រោះថ្នាក់បំផុត បើបងប្អូន ឆ្លាត យល់ពីជនជាតិនេះ គេមានបំណងរាប់សតវត្តន៏មកហើយដើម្បីរំលាយយើងចោលចេញពីផែន ទីពិភពលោក គេមានវិធីក្រប់យា៉ង ដូចជាលាយថ្នាំបំពុលក្នុងម្ហូប ធ្វើម្ហូប លាយជាតិគីមីពុល ហើយលក់មកឲ្យយើងទទួលទាន ចុះឯថ្នាំ ពេទ្យវិញឬការវះកាត់វាជាឪកាសល្អបំផុតសំរាប់គេបព្ចាូលនូវថ្នាំណាដែលធ្វើឲ្យប៉ះពាល់សុខភាពសុីរូងក្នុងថ្លើម ប្រមា៉ត់ ដេះដូង ឬក៏កោសិកា ក្នុងខ្លួនយើងមិនអាចបា៉ន់ស្មានបានក្នុងរយៈខ្លីឬយូរ នេះជាមូលហេតុមើលមិនឃើញ បើចង់អាយុវែងពិនិត្យជាមួយនឹងវិជ្ជបណ្ឌិតខ្មែរឬបរទេសដែលមិនមែន ជាយួន ហើយទទួលទានអិ្វដែលមិនជាយួនផលិទ្ធ សូមអរគុណ ។
Vietmanese stop fucking to create more population, this land is only for Khmer, you Vietmanese had your own land and go back and live there.
Post a Comment