គណបក្សសង្គ្រោះជាតិ បានប្រកាសរៀបចំធ្វើសន្និបាតក្រុមប្រឹក្សាជាតិ ថ្ងៃទី២៧ កក្កដា ដោយមានសមាជិកជាថ្នាក់ដឹកនាំគណបក្សចំនួន ៥.០០០នាក់ មកពីរាជធានីខេត្តចូលរួម។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញថ្ងៃទី៨ កក្កដា បានឲ្យដឹងថា គណបក្សត្រូវចំណាយសរុបសម្រាប់សន្និបាតក្រុមប្រឹក្សាជាតិនេះចំនួនជិត ៥ម៉ឺនដុល្លារ។
គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរជួយឧបត្ថម្ភថវិកាទៅតាមសមានចិត្ត និងលទ្ធភាព៕
No comments:
Post a Comment