រាជធានីភ្នំពេញ៖ លោក ជាម យៀប ប្រធានគណៈកម្មការទី២រដ្ឋសភា លើកឡើងថា រចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា លោកសម រង្ស៊ី ជាប្រធានគណៈកម្មការទី១០ ប្រឆាំងអំពើពុករលួយ ដែលទើបបង្កើត។ រីឯលោក ងួន ញ៉ិល ជាអនុប្រធានទី១រដ្ឋសភា នឹងត្រូវប្តូរ មកជាអនុប្រធានគណៈកម្មការវិញ។
លោក ជាម យៀប លើកឡើងថាយ៉ាងដូច្នោះ បានធ្វើឡើង បន្ទាប់ពីរដ្ឋសភា បានបើកសម័យប្រជុំវិសាមញ្ញផ្តល់សុពល ភាពតំណាងរាស្ត្រដល់លោក សម រង្ស៊ី នៅមណ្ឌលកំពង់ចាម កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា រួចមក។
នៅថ្ងៃចន្ចនេះ លោក ជាម យៀប បានបញ្ជាក់ថា ការធ្វើវិសោធនកម្ម ជំពូកទី៦ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៅក្នុងដំណោះ ស្រាយនយោបាយ គឺដើម្បីបែងចែកអំណាចដល់គណបក្សប្រឆាំងនៅក្នុងសភា។ ចំពោះការបែងចែកអំណាចនៅក្នុងសភា គឺប្រធានសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា (គណបក្សប្រជាជនកម្ពុជា)។ អនុ ប្រធានសភា លោក កឹម សុខា (គណបក្សសង្គ្រោះជាតិ) អនុប្រធានទី២សភា គឺលោកស្រី ឃួន សុដារី (គណបក្សប្រជា ជនកម្ពុជា)។ ចំពោះគណៈកម្មការជំនាញមាន ១០ ដោយគណបក្សប្រជាជនកម្ពុជា ៥ គណៈកម្មការ និងគណបក្សសង្គ្រោះជាតិ ៥ គណៈកម្មការ។ បើគណបក្សប្រជាជនកម្ពុជាធ្វើប្រធានគណៈកម្មការនោះ អនុប្រធានគណៈកម្មគឺគណបក្សសង្គ្រោះជាតិ។ បើគណបក្សសង្គ្រោះជាតិ ប្រធានគណៈកម្មការគឺគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មការ។
លោក ជាម យៀប បានបន្ថែមថា សម្រាប់តំណែងលោក ងួន ញិល អនុប្រធានទី១រដ្ឋសភា គឺនឹងត្រូវប្តូរមកជាអនុប្រធានគណៈកម្មការមួយ ក្នុងសភាជាតិ ដែលមានប្រធានគណៈកម្មការ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
គណៈកម្មការទាំង ៥ នៅរដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជាប្រធាន រួមមាន៖ គណៈកម្មការទី២ ដឹកនាំដោយលោក ជាម យៀប។ គណៈកម្មការទី៤ ដឹកនាំដោយលោកហ៊ុនណេង។ គណៈកម្មការទី៥ លោកឈាង វុន។ គណៈកម្មការទី៦ ដឹកនាំដោយលោក ប៉ែន បញ្ញា និងគណៈកម្មការទី៩ លោកស្រី និន សូផុន។
ប្រភពព័ត៌មាន បានដឹងថា លោកសម រង្ស៊ី នឹងធ្វើជាប្រធានគៈណកម្មការទី១០ ប្រឆាំងអំពើពុករលួយ បោសសំអាត។ ក្រៅពីនោះ មានលោក យឹម សុវណ្ណ លោក អេង ឆៃ អ៊ាង លោក ប៉ុល ហំម និងលោកយ៉ែម បុញ្ញឫទ្ធិ ធ្វើជាប្រធានគណៈកម្មការ នៅក្នុងរដ្ឋសភា មកពីកូតាគណបក្សសង្គ្រោះជាតិ៕
6 comments:
Good I'm glad to hear that,corruptions are the roots causes of ill-will in khmer's society today.I hope he'll clean up all corruptors for the sake of righteousness and fairness for all Cambodians.
ជាការល្អប៉ុន្តែនៅតែចាញ់ព្រៀបគណបក្សប្រជាជន ព្រោះពួកព្រាយបីសាចនេះមានចំនួនអាសនៈច្រើនជាងពេលvoteអនុមត្ត គេមានមតិច្រើនជាង ហើយយើងក៏ដឹងថាពួកនេះវាជាកព្ជាះយួនមិនមាន មនៈសិការជាតិធ្វើអ្វីសំរាប់ជាតិទេវាចង់ឲ្យខ្មែររលាយតែម្យា៉ងគត់ ដូច្នេះ អស់លោកបក្សប្រឆាំងប្រយ័ត្តនៃការគំរាមកំហែងគ្រប់ផ្នែកពេលនៅក្នុង រូងជាមួយខ្លាកំណាចទាំងនេះជាពិសេសអាខ្លាមួយឈ្មោះ ឈាង វុនអានេះ អាក្រក់ណាស់ ។ សូមឲ្យបានជោគជ័យសំរាប់ពលរដ្ឋខ្មែរជាពិសេសកុំលក់ ឧត្ដមគតិដូចពួករា៉រិទ្ថ ។
Rainsy a coward.
Rainsy you are weak and a coward and you can't do anything to CPP.
Rainsy is a good choice to lead the anti-corruption as he had proven records of clean up corruption when he was finance minister from 1993-1994. We hope can have enough power to clean up some, if not all, corruptions in the corrupted regime of Hun sen. If he can't it's not because he is incapable, but because he has no power to do so because the CPP will stifle his effort to clean up corruption. I applaud his appointment.
6:20 am
and Bo
Please let's give the CNRP a ( last ) chance to carry out their agendas.
If all else fails, we can always use our
mass uprising !!!!
Post a Comment