A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 10 July 2014

Radio Free Asia: The resignation of Sourn Sophal Mony is suspicious [Was Sophal Mony a CPP sympathiser or did he neglect his duty for failing to report Kem Sokha's trip to visit deported migrant workers in Poipet on 19/6/14) វិទ្យុ​​អាស៊ី​សេរី៖​ ការ​លា​លែង​​ពី​​ការងារ​​របស់​​បុគ្គលិក​​ស្ថិត​នៅ​ក្នុង​​មន្ទិល​

Read more here about Sophal Mony's resignation.
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    09-07-2014 Thmey Thmey) |  ដោយ លាង ដឺ​លុច



អ្នកកាសែត​របស់​វិទ្យុ​អាស៊ី​ប្រចាំ​ភាគ​ពាយ័ព្យ លោក សួន សុផល​មុនី បានរៀបចំ​សន្និសីទកាសែត​ប្រកាស​លាឈប់​ពី​ការងារ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដែល​បាន​បង្កអោយមាន​ការ​ភ្ញាក់ផ្អើល។ អ្នកកាសែត​រូបនេះ​បាន​ចោទប្រកាន់ថា​វិទ្យុ​ដែល​ខ្លួន​បាន​បម្រើការ​ជាច្រើន​ឆ្នាំ​ថា​មាន​និន្នាការ​ទៅរក​គណបក្សប្រឆាំង​នៅ​កម្ពុជា ខណៈដែល លោក ជុន ចាន់​បុត្រ អ្នកគ្រប់គ្រង​វិទ្យុ​អាស៊ី​សេរី​នៅ​កម្ពុជា​អត្ថាធិប្បាយ​ថា ការរៀបចំ​សន្និសីទកាសែត​ដើម្បី​ប្រកាស​លាឈប់​ពី​ការងារ គឺជា​រឿង​មិន​ប្រក្រតី​មួយ។

ក្រោយពី​បាន​ទូរស័ព្ទ​ប្រាប់​ប្រធានការិយាល័យ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​កម្ពុជា គឺ​លោក ជុន ចាន់​បុត្រ អំពី​ការលាឈប់​ពី​ការងារ លោក សួន សុផល​មុនី ​ដែលជា​អ្នកយកព័ត៌មាន​អោយ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ភាគ​ពាយ័ព្យ បានធ្វើ​សន្និសីទកាសែត​ដើម្បី​ប្រកាស​អំពី​ការលាឈប់​នេះ។

អ្នកកាសែត​រូបនេះ​បាន​និយាយ​ចោទប្រកាន់ថា វិទ្យុ​អាស៊ីសេរី​លំអៀង​ទៅរក​គណបក្សជំទាស់។ អ្នកកាសែត​ប្រចាំខេត្ត​ប៉ៃលិន បាត់ដំបង និង បន្ទាយមានជ័យ​បាន​ពន្យល់​ប្រាប់ សារព័ត៌មានថ្មីៗតាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា៖« គេ​ថា​វិទ្យុ​អាស៊ីសេរី​មិន​ប្រកាន់​និន្នាការ​គណបក្សនយោបាយ​ណា​ទេ។ ថ្នាក់ដឹកនាំ​វិទ្យុ​អាស៊ីសេរី​មិនបាន​បង្ហាញថា គេ​គាំទ្រ​គណបក្ស ប្រឆាំង​ទេ ប៉ុន្តែ​ប្រសិនបើ​យើង​សរសេរ​ច្រើន​អំពី​គណបក្សប្រឆាំង គឺ​ល្អ។ ដូច្នេះ​យើង​ជា​អ្នកកា​សែ​ត​អាជីព យើង​ពិបាក​សម្រប​ខ្លួន​តាម​គេ​ណាស់»។ 

ការចោទប្រកាន់​របស់​អ្នកកាសែត សួន សុផល​មុនី មិនបាន​ធ្វើអោយ​ថ្នាក់ដឹកនាំ​វិទ្យុ​អាស៊ីសេរី​ចាប់អារម្មណ៍​តបត​អ្វី​ច្រើន​ឡើយ។ លោក ជុន ចាន់​បុត្រ ដែលជា​នាយករង​វិទ្យុ​អាស៊ីសេរី​ជា​ខេមរភាសា និង​ជា​ប្រធានការិយាល័យ​វិទ្យុ​អាស៊ីសេរី​នៅ​ភ្នំពេញ បាន​ទុក​ពេលវេលា​អោយ​លោក សុផល មុនី បញ្ចេញ​ទស្សនៈ​តាមចិត្ត។ ហើយ​ថា លោក​ជូនពរ​អោយ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​រូបនេះ អាច​ប្រកប​វិជ្ជាជីវៈ​របស់ខ្លួន​នៅក្នុង​អង្គភាពក្រោយៗទៀត។

ឆ្ឆើ​យ​តប​នឹង​សារព័ត៌មានថ្មីៗ លោក ជុន ចាន់​បុត្រ ​បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ។ ខ្ញុំ​មិន​ព្យាយាម​និយាយ​ពី​ការពិត​មួយ​ជ្រុង​ទៀត​នោះទេ។ យើង​ទុក​កិត្តិយស និង​គោរព​គ្នា​ទៅវិញទៅមក​ទៅ​ថ្ងៃមុខ។ គេ​អាច​យល់បាន​ហើយ ថា​គ្រាន់តែ​លាឈប់​ពី​ការងារ​នៅ​អង្គភាព​មួយ ហេតុអ្វី​ដល់​ថ្នាក់​ធ្វើ​សន្និសីទកាសែ
ត?»


ខណៈដែល​លោក សួន សុផល​មុនី បានធ្វើ​សន្និសីទកាសែត​ប្រកាស​លាឈប់​ពី​ការងារ និង​បាន​ចោទប្រកាន់​ជា​សាធារណៈ​ថា វិទ្យុ​មួយ​នេះ​បាន​លំអៀង​ទៅរក​គណបក្សប្រឆាំង​នោះ លោក ជុន ចាន់​បុត្រ​នៅ​មិនទាន់​អះអាង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ទីចាត់ការ​ធំ​របស់​វិទ្យុ​អាស៊ី​សេរីនៅ​រដ្ឋធានី​វ៉ាស៊ីនតោន នឹង​បញ្ចេញ​ប្រតិកម្ម​ផ្លូវការ​បែបណា​នោះ?

4 comments:

Anonymous said...

Ah kha go to bark in poy Pet. Who wants to hear idiot talking. Am I right ? singh

Anonymous said...

Kem sokha you cheating your wife right. ? You cheating your girlfriend and got two child right. ? You steal ton of rice .right? And you support pol pot soldiers right ? Can we clearly see kem sokha is a real crook aren't we.?
Kem you claim yourself a khmer
compatriots leaders. What wrong with
people this day.? Lion.

Anonymous said...

Kem sokha and all cnrp are real bastard .

Anonymous said...

I think Sophal Mony is a CPP supporter that's why he didn't report about Kem Sokha's visit to Poipet where the CPP authority blocked him and opposition MPs from every corner from traveling the city center. He deserves to be sacked! But why Hun Many, who is a simple member of parliament, can visit the city with full police protection and was covered widely by the CPP-aligned media and TVs.