Read more here about Sophal Mony's resignation.
(អត្ថបទចុះផ្សាយនៅថ្ងៃ 09-07-2014 Thmey Thmey) | ដោយ លាង ដឺលុច
ក្រោយពីបានទូរស័ព្ទប្រាប់ប្រធានការិយាល័យវិទ្យុអាស៊ីសេរីប្រចាំកម្ពុជា គឺលោក ជុន ចាន់បុត្រ អំពីការលាឈប់ពីការងារ លោក សួន សុផលមុនី ដែលជាអ្នកយកព័ត៌មានអោយវិទ្យុអាស៊ីសេរីប្រចាំភាគពាយ័ព្យ បានធ្វើសន្និសីទកាសែតដើម្បីប្រកាសអំពីការលាឈប់នេះ។
អ្នកកាសែតរូបនេះបាននិយាយចោទប្រកាន់ថា វិទ្យុអាស៊ីសេរីលំអៀងទៅរកគណបក្សជំទាស់។ អ្នកកាសែតប្រចាំខេត្តប៉ៃលិន បាត់ដំបង និង បន្ទាយមានជ័យបានពន្យល់ប្រាប់ សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងដូច្នេះថា៖« គេថាវិទ្យុអាស៊ីសេរីមិនប្រកាន់និន្នាការគណបក្សនយោបាយណាទេ។ ថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីមិនបានបង្ហាញថា គេគាំទ្រគណបក្ស ប្រឆាំងទេ ប៉ុន្តែប្រសិនបើយើងសរសេរច្រើនអំពីគណបក្សប្រឆាំង គឺល្អ។ ដូច្នេះយើងជាអ្នកកាសែតអាជីព យើងពិបាកសម្របខ្លួនតាមគេណាស់»។
ការចោទប្រកាន់របស់អ្នកកាសែត សួន សុផលមុនី មិនបានធ្វើអោយថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីចាប់អារម្មណ៍តបតអ្វីច្រើនឡើយ។ លោក ជុន ចាន់បុត្រ ដែលជានាយករងវិទ្យុអាស៊ីសេរីជាខេមរភាសា និងជាប្រធានការិយាល័យវិទ្យុអាស៊ីសេរីនៅភ្នំពេញ បានទុកពេលវេលាអោយលោក សុផល មុនី បញ្ចេញទស្សនៈតាមចិត្ត។ ហើយថា លោកជូនពរអោយអតីតបុគ្គលិកវិទ្យុអាស៊ីសេរីរូបនេះ អាចប្រកបវិជ្ជាជីវៈរបស់ខ្លួននៅក្នុងអង្គភាពក្រោយៗទៀត។
ឆ្ឆើយតបនឹងសារព័ត៌មានថ្មីៗ លោក ជុន ចាន់បុត្រ បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖«ខ្ញុំមិនធ្វើអត្ថាធិប្បាយអ្វីទេ។ ខ្ញុំមិនព្យាយាមនិយាយពីការពិតមួយជ្រុងទៀតនោះទេ។ យើងទុកកិត្តិយស និងគោរពគ្នាទៅវិញទៅមកទៅថ្ងៃមុខ។ គេអាចយល់បានហើយ ថាគ្រាន់តែលាឈប់ពីការងារនៅអង្គភាពមួយ ហេតុអ្វីដល់ថ្នាក់ធ្វើសន្និសីទកាសែត?»
ខណៈដែលលោក សួន សុផលមុនី បានធ្វើសន្និសីទកាសែតប្រកាសលាឈប់ពីការងារ និងបានចោទប្រកាន់ជាសាធារណៈថា វិទ្យុមួយនេះបានលំអៀងទៅរកគណបក្សប្រឆាំងនោះ លោក ជុន ចាន់បុត្រនៅមិនទាន់អះអាងច្បាស់នៅឡើយទេថា តើទីចាត់ការធំរបស់វិទ្យុអាស៊ីសេរីនៅរដ្ឋធានីវ៉ាស៊ីនតោន នឹងបញ្ចេញប្រតិកម្មផ្លូវការបែបណានោះ?
4 comments:
Ah kha go to bark in poy Pet. Who wants to hear idiot talking. Am I right ? singh
Kem sokha you cheating your wife right. ? You cheating your girlfriend and got two child right. ? You steal ton of rice .right? And you support pol pot soldiers right ? Can we clearly see kem sokha is a real crook aren't we.?
Kem you claim yourself a khmer
compatriots leaders. What wrong with
people this day.? Lion.
Kem sokha and all cnrp are real bastard .
I think Sophal Mony is a CPP supporter that's why he didn't report about Kem Sokha's visit to Poipet where the CPP authority blocked him and opposition MPs from every corner from traveling the city center. He deserves to be sacked! But why Hun Many, who is a simple member of parliament, can visit the city with full police protection and was covered widely by the CPP-aligned media and TVs.
Post a Comment