A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 9 July 2014

Radio Free Asia reporter Sourn Sophal Mony resigned and accused this radio of being biased toward the opposition អ្នកយកព័ត៌មានវិទ្យុ អាស៊ីសេរី លោក សួន សុផលមុនី លាឈប់ពីការងារ ដោយចោទថា វិទ្យុអាស៊ីលំអៀងរក បក្សប្រឆាំង

According to Chun Chanbot, Deputy Director of Radio Free Asia Cambodian Service, Sourn Sophal Mony resigned after he was spoken to after he failed to file a report of Mr. Kem Sokha's trip to visit deported migrant workers in Poipet on 19th June 2014. Did he neglect his duty or was he a CPP sympathiser?
លោក សួន សុផលមុនី ពេលធ្វើសន្និសីទព័ត៌មាន
បាត់ដំបង៖ លោក សួន សុផលមុនី អ្នកយកព័ត៌មានវិទ្យុ អាស៊ីសេរីប្រចាំភូមិភាគពាយ័ព្យ (បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ) បានលាឈប់ពីការងាររបស់ខ្លួនហើយ បន្ទាប់ពីបម្រើការងារនៅក្នុងអង្គភាពវិទ្យុបរទេសផ្សាយ ជាខេមរភាសាមួយនេះអស់ជាច្រើនឆ្នាំ។ ការលាឈប់នេះ ត្រូវបានលោក សួន សុផលមុនី អះអាងថា វិទ្យុ អាស៊ីសេរី លែងមានអព្យាក្រិត ជាពិសេសផ្សាយព័ត៌មានលំអៀងទៅរកបក្សប្រឆាំង។
លោក សួន សុផលមុនី បានប្រកាសលាលែងពីការងារជាផ្លូវការនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយ មានការធ្វើសន្និសីទព័ត៌មាន ជូនក្រុមអ្នកព័ត៌មានបើកកកាយនូវការមិនពេញចិត្តរបស់ខ្លួន ចំពោះអង្គភាពព័ត៌មានរបស់ វិទ្យុអាស៊ីសេរីថែមទៀតផង។
នៅចំពោះមុខក្រុមអ្នកព័ត៌មានជាច្រើននាក់មកពីតាមបណ្តាញព័ត៌មានផ្សេងៗ លោក សួន សុផលមុនី បានថ្លែង ថា «ខ្ញុំមិនអាចបន្តការងារនៅវិទ្យុនេះទៀតបានទេ ដោយវិទ្យុអាស៊ីសេរីនេះ ផ្សព្វផ្សាយព័ត៌មានមិនអព្យាក្រិត ហើយ  មាននិន្នាការទៅរកបក្សប្រឆាំង»។
លោក សួន សុផលមុនី បានថ្លែងទៀតថា មិនត្រឹមតែអង្គភាពព័ត៌មានទេ ដែលមិនអព្យាក្រិត មាននិន្នាការទៅរក បក្សប្រឆាំងនោះ សូម្បីតែលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏មានអានុភាពស្តីបន្ទោសឲ្យអ្នកព័ត៌  មានក្នុងអង្គភាពនេះដែរ។

បើតាម លោក សួន សុផលមុនី នៅអំឡុងខែមិថុនា គ្រាលោក កឹម សុខា ចុះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បី  ជួបពលករខ្មែរ ដែលថៃចាប់បញ្ជូនត្រឡប់មកវិញនោះ លោក កឹម សុខា បានស្តីបន្ទោសឲ្យរូបលោក ដែលមិនបាន ចុះទៅយកព័ត៌មាន។
លោក សួន សុផលមុនី បានចូលបម្រើការនៅក្នុងវិទ្យុបរទេសផ្សាយជាខេមរភាសាក្រោមជំនួយពីព្រឹទ្ធសភាអាម៉េរិក  RFA តាំងពីឆ្នាំ២០០៨ តែនៅព្រឹកថ្ងៃទី០៩ ខែកក្កដា លោកបានដាក់ពាក្យលាឈប់ពីការងារជាផ្លូវការហើយ ទៅ កាន់ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា និងជាប្រធានការិយាល័យវិទ្យុអាស៊ីសារី ប្រចាំនៅរាជធានីភ្នំពេញ។
លោក ជុន ច័ន្ទបុត្រ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃដដែលនេះថា លោកបានទទួលទូរ  ស័ព្ទពីការលាឈប់របស់ លោក សួន សុផលមុនី ហើយ។ មូលហេតុនៃការលាឈប់ មិនត្រូវបានលោក ជុន ច័ន្ទ  បុត្រ ទម្លាយឲ្យដឹងនោះទេ ដោយលោកអះអាងថា ចង់រក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូរ របស់លោក សួន  សុផលមុនី ដែលធ្លាប់រួមការងារជាមួយគ្នាអស់ជាច្រើនឆ្នាំមកនោះ។
ចំពោះការចោទប្រកាន់ថា វិទ្យុអាស៊ីសេរីមិនអព្យាក្រិត និងលំអៀងទៅរកបក្សប្រឆាំង លោក ជុន ច័ន្ទបុត្រ បាន បញ្ជាក់ថា ក្នុងនាមជាអង្គភាពផ្តល់ព័ត៌មាន វិទ្យុអាស៊ីសេរីព្យាយាមផ្សាយព័ត៌មានអព្យាក្រិត តម្លាភាព និងមិនមាន និន្នាការទៅកាន់គណបក្សនយោបាយណាមួយនោះទេ។
លោក ជុន ច័ន្ទបុត្រ បានថ្លែងយ៉ាងដូច្នេះថា «វិទ្យុអាស៊ីសេរី ព្យាយាមផ្សព្វផ្សាយព័ត៌មានដោយអព្យាក្រិត ឥតលំអៀង  មិនមានប្រកាន់និន្នាការបក្សប្រជាជនកម្ពុជា ឬបក្សសង្រ្គោះជាតិនោះទេ»។
ឆ្លើយតបនឹងការចោទប្រកាន់ថា លោក កឹម សុខា មានអានុភាពគ្រប់គ្រងស្តីបន្ទោសឲ្យបុគ្គលិកបម្រើការនៅវិទ្យុអា  ស៊ីសេរីនោះ លោក ជុន ច័ន្ទបុត្រ ក៏បានថ្លែងបដិសេធ និងច្រានចោលផងដែរ។
លោក ជុន ច័ន្ទបុត្រ បានថ្លែងថា ក្នុងនាម លោក សួន សុផលមុនី ជាអ្នកយកព័ត៌មានប្រចាំភូមិភាគពាយ័ព្យមួយ ទាំងមូល នៅពេលវត្តមានបក្សប្រឆាំងចុះទៅខេត្តបន្ទាយមានជ័យ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន បែរជាមិនមាន ព័ត៌មាន ខាងអង្គភាពក៏មានការណែនាំបន្តិចបន្តួច។ «អត់មានពាក់ព័ន្ធជាមួយលោក កឹម សុខា នោះទេ»៕

No comments: