A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 31 July 2014

Mondulkiri Provincial Court released 15 illegal Vietnamese loggers តុលាការ​ខេត្ត​មណ្ឌលគិរី​សម្រេច​ដោះលែង​វៀតណាម​ចូល​កាប់​ឈើ​ខ្មែរ​១៥​នាក់

វៀតណាម មណ្ឌលគិរី ៦១០
សមត្ថកិច្ច​ប៉ូលិស​ខេត្ត​មណ្ឌលគិរី រៀបចំ​ដឹក​ជញ្ជូន​ទណ្ឌិត​វៀតណាម ចេញ​ពី​ពន្ធនាគារ បន្ទាប់​ពី​បាន​រួច​ទោស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។
 Adhoc Photo
តុលាការ​ខេត្ត​មណ្ឌលគិរី បាន​សម្រេច​ដោះលែង​ពលរដ្ឋ​វៀតណាម ១៥​នាក់ ដែល​បាន​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ បន្ទាប់ពី​សវនាការ​សម្រេច​ឲ្យ​ពួកគេ​ជាប់ទោស​ ១​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ ៤​ខែ ១៥​ថ្ងៃ។ ចំណែក​ទោស​ដែល​នៅ​សេសសល់ ត្រូវ​ព្យួរ និង​ពិន័យ​ប្រាក់ ១៥​លាន​រៀល។
តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ចំនួន​បី​ភូមិ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី រិះគន់​ការ​សម្រេច​ដោះលែង​ពលរដ្ឋ​វៀតណាម​ទាំង ១៥​នាក់​នោះ ថា​ជា​ការ​លើក​ទឹក​​ចិត្ត​ឲ្យ​កើត​មាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​កើត​មាន​ច្រើន​ថែម​ទៀត។
​តំណាង​សហគមន៍​លោក ក្រោះ សុខ នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា បញ្ជាក់​ថា តំណាង​សហគមន៍​ទាំង​បី​ភូមិ គ្រោង​ជួប​ប្រជុំ​គ្នា​ដើម្បី​ធ្វើការ​តវ៉ា​ពី​ការ​ដោះលែង​នេះ។ លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម ទាំង​នោះ បាន​បង្ក​បទល្មើស​ព្រៃឈើ​ធ្ងន់ធ្ងរ និង​ជាពិសេស​ប្រើប្រាស់​អាវុធ​ឆ្លង​ដែន​ចូល​ដី​ខ្មែរ ហេតុ​​​នេះ​ការ​ផ្ដន្ទាទោស​កម្រិត​ស្រាល​នេះ មិន​ធ្វើ​ឲ្យ​ពួក​គេ​រាង​ចាល​ឡើយ៖ «បើ​សិន​តុលាការ​តាម​ច្បាប់​ពិត​ប្រាកដ មិន​អាច​ដោះលែង​បាន​ទេ។ សុទ្ធតែ​ព្រៃភ្នំ​ក្រំ​ថ្ម ហើយ​ឈើ​ធំៗ​ពួក​ហ្នឹង​កាប់​រំលំ​អស់​រលីង ហើយ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ។ យក​មក​សុទ្ធតែ​ជនជាតិ​យួន យក​មក​ទាំង​កាំភ្លើង​ទៀត ដូច្នេះ​សហគមន៍​ហ្នឹង​ចាប់»
​ជនជាតិ​វៀតណាម ទាំង ១៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា បន្ទាប់ពី​សមត្ថកិច្ច​ប៉ូលិស​បាន​កសាង​សំណុំរឿង​ពួកគេ​ពាក់ព័ន្ធ​បទល្មើស​ឆ្លង​ដែន​ខុស​ច្បាប់។ ចំណែក​មន្ត្រី​មន្ទីរ​បរិស្ថាន​កសាង​សំណុំរឿង​ពួកគេ​ពី​បទ​មក​ប្រមូល​ផល​ព្រៃឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ។ សំណុំ​រឿង​នេះ​មន្ត្រី​អយ្យការ​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់ និង​​ប្រមូល​ផល​ព្រៃឈើ​ខុស​ច្បាប់​ក្នុង​ដី​ខ្មែរ។
​ប្រធាន​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី លោក អាន គឹមឡេង អះអាង​ថា ទណ្ឌិត​ជា​ពលរដ្ឋ​វៀតណាម ទាំង ១៥​នាក់ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា បន្ទាប់​ពី​ចៅក្រម​ជំនុំ​ជម្រះ លោក យ៉ា ណារិន បើក​សវនាការ​រឿង​ក្តី​នេះ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៥៖ «គាត់​សវនាការ​កាល​ពី​ថ្ងៃ​សុក្រ ចុង​សប្ដាហ៍​ហ្នឹង​ហើយ​វេលា​ម៉ោង ៥​កន្លះ​ល្ងាច។ អ៊ីចឹង​យើង​អនុវត្ត​ដីកា​ថ្ងៃ​ច័ន្ទ។ លោក​បញ្ជាក់​ថា ពួកគេ​បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​គ្រប់​តាម​ការ​សម្រេច​របស់​តុលាការ»

​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ភូមិ​ពូលុ ភូមិ​ឡាំមេះ និង​ភូមិ​ពូចារ បាន​ចុះ​ល្បាត​ក្នុង​ព្រៃ​ការពារ​របស់​សហគមន៍ និង​បាន​ប្រទះឃើញ​ពលរដ្ឋ​វៀតណាម ១៥​នាក់ ឆ្លង​ដែន​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ភ្នំ​ណាំលា ចំណុច ភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​វៀតណាម។
​ក្រុម​អ្នក​ល្បាត​ព្រៃ បាន​ឃាត់​ខ្លួន​ជន ជាតិ​វៀតណាម ទាំង​នោះ និង​វត្ថុ​តាង​មួយ​ចំនួន រួមមាន គោយន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណារ​យន្ត ៧​គ្រឿង កាំភ្លើង​ធុន​អ៊ឹមសី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រ​គូប។
ព្រះរាជអាជ្ញា​អម​តុលាការ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ឃុត សុភាង កត់​សម្គាល់​ថា នេះ​ជា​សិទ្ធិ​សម្រេច​របស់​ចៅក្រម​ជំនុំជម្រះ។ លោក​ទទួល​ស្គាល់​ថា ការ​ផ្ដន្ទាទោស​របស់​ចៅក្រម​ត្រឹម​​ត្រូវ​តាម​ច្បាប់ ហេតុ​នេះ​លោក​មិន​ប្ដឹង​ទាស់​លើ​សេចក្ដី​សម្រេច​នេះ​ទេ៖ «មើល​ទំហំ​នៃ​ការ​ខូចខាត​នោះ​វា​តិចតួច​ដែរ​ទេ ម្យ៉ាង​ទៀត​ជនបរទេស ហើយ​ការ​ផ្ដន្ទាទោស​​របស់​លោក​ចៅក្រម​មាន​អនុភាព​ត្រឹមត្រូវ​តាម​ច្បាប់ ពិន័យ​តាម​ច្បាប់​ហើយ»
យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បង្ហាញ​ថា តាម​ច្បាប់​សហគមន៍​មាន​សិទ្ធិ​ប្ដឹង​ទាស់​ទៅ​តុលាការ​សាលាឧទ្ធរណ៍​ពី​ដីកា​សម្រេច​របស់​តុលាការ​សាលា​ដំបូង​នេះ៕

2 comments:

Anonymous said...

fucking trash... if khmers were caught by them , they are probably fed to the wild animals in the forest. i like to wipe the smirk off the ugly faces...

Anonymous said...

មកកាប់ទៀតវ៉ើយ តុលាការខ្មែរគ្រាន់តែឃើញមុខថាឱ្យលែងវិញឱ្យលឿនទៅ យកមកធ្វើអីវាមិនចេះនិយាយខ្មែរផង ហា ហា