ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃព្រហស្បតិ៍នេះបានបើកសវនាការ ជំនុំជម្រះនិងប្រកាសសាលក្រមកំបាំងមុខលើសំណុំរឿងលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ ដែលជាប់ចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ » ដែលជាបទល្មើស មជ្ឈឹម ប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំ២០១៣ នៅក្នុងរាជធានីភ្នំពេញ។
តុលាការបានសម្រេចធ្វើការចាត់របៀបលើសំណុំរឿងនេះ ដោយបង្វិលសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវជាថ្មីចោទប្រកាន់រូបគាត់ពីបទ«រួមគំនិតក្បត់ជាតិ» ដែលបទល្មើសឧក្រិដ្ឋ។
គួរបញ្ជាក់ថា សំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកជំនុំជម្រះកាលពីរសៀលថ្ងៃ ពុធម្សិលមិញ។
សវនាការនេះត្រូវបានធ្វើឡើងដោយលោក តុប ឈុនហេង ដែលជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញនិងជាចៅក្រមជំនុំជម្រះនិងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញជាតំណាងអយ្យការនិងមានលោក សុក សំអឿន ជាមេធាវីការពារក្តីឲ្យជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា ដែលឥឡូវនេះ កំពុងតែរស់នៅលាក់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ ព្រមទាំងមានការរួមសង្កេតការណ៍ពីតំណាងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានានិងអ្នកកាសែតជាតិ និងអន្តរជាតិផងដែរ៕
សូមអានព័ត៌មានពាក់ព័ន្ធ…
No comments:
Post a Comment