ជំនួបរវាងលោក ស៊ីហស័ក្តិ ភួងកេតកែវ(Sihasak Phuangketkeow) អគ្គលេខាធិការនិងជារដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសថៃ ក្នុងជំនួបពិភាក្សាជាមួយលោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ជុំវិញការបញ្ជូនពលករខ្មែរពីថៃមកកម្ពុជាវិញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នៅប្រទេសថៃ។
Photo Provided
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាមន្ត្រីការទូតកម្ពុជា កំពុងពិភាក្សាជាមួយភាគីរដ្ឋាភិបាលថៃ ដើម្បីស្នើផ្ដល់ទិដ្ឋាការការងារ ជូនដល់ពលករខ្មែរចំនួន ៨៣៦០នាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។
លោក គុយ គួង មន្ត្រីក្រសួងការបរទេសកម្ពុជា មានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនាថា កម្ពុជា បានផ្ញើកំណត់ទូតជាបន្តបន្ទាប់ជូនស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីស្នើឲ្យថៃជួយផ្តល់ទិដ្ឋាការការងារដល់ពលករខ្មែរកំពុងធ្វើការងារខុសច្បាប់ក្នុងប្រទេសថៃ។
ជាងនេះកម្ពុជាបានស្នើដល់ភាគីថៃ មុននឹងបញ្ជូនពលករខ្មែរឲ្យវិលមកកម្ពុជា ត្រូវផ្តល់ដំណឹងជូនរដ្ឋាភិបាល ឬអាជ្ញាធរកម្ពុជាជាមុន។
រហូតមកដល់ពេលនេះ អាជ្ញាធរយោធាថៃ បានចាប់បញ្ជូនពលករខ្មែរចំណាកស្រុកជាង ២សែននាក់ហើយ ឲ្យវិលមកកម្ពុជាវិញ។
ជំនួបរវាងលោក ស៊ីហស័ក្តិ ភួងកេតកែវ(Sihasak Phuangketkeow) អគ្គលេខាធិការនិងជារដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសថៃ ក្នុងជំនួបពិភាក្សាជាមួយលោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ជុំវិញការបញ្ជូនពលករខ្មែរពីថៃមកកម្ពុជាវិញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នៅប្រទេសថៃ។ Photo Provided
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment