(អត្ថបទចុះផ្សាយនៅថ្ងៃ 18-06-2014, ThmeyThmey | ដោយ រ៉េន រតនៈ
សំណុំរឿងពលករខ្មែរ ដែលរដ្ឋាភិបាលយោធាថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ បានក្លាយជាប្រធានបទប្រទាញប្រទង់គ្នារបស់អ្នកនយោបាយនៅកម្ពុជា។ មួយថ្ងៃមុនដំណើររបស់លោក កឹម សុខា ទៅកាន់ក្រុងប៉ោយប៉ែត ដែលជាកន្លែងប្រមូលផ្ដុំពលកររាប់ពាន់នាក់នោះ នៅព្រឹកថ្ងៃពុធនេះ លោក ឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន តំណាងរាស្ត្រដ៏មានឥទ្ធិពលប្រចាំខេត្តបន្ទាយមានជ័យ របស់គណបក្សជាជនកម្ពុជា បានអត្ថាធិប្បាយផ្ញើសារបញ្ឆិតបញ្ឆៀងទៅកាន់គណបក្សប្រឆាំង ដោយអំពាវនាវឲ្យប្រជាពលករក្នុងក្រុងប៉ោយប៉ែត បដិសេធវត្តមានរបស់ក្រុម ឬអ្នកដែលលោកអះអាង ថាមកបង្កជម្លោះ និយាយបំផិតបំភ័យ និងបង្អាប់សកម្មភាពរបស់រដ្ឋាភិបាល។
លោក កែ កឹមយ៉ាន ដែលអះអាងថាលោកបានបន្តតាមដាន និងនៅជាប់ជាមួយសុខទុក្ខពលករនោះ បានអត្ថាធិប្បាយយ៉ាងដូច្នេះ៖ «អ្នកខ្លះអត់ធ្វើការអ្វីទេ តែបែជាមកយកកេងយកប្រយោជន៍ពីពលករ មកបំផុសបំផុលចលនាធ្វើឲ្យពលករកាន់តែភ័យខ្លាច។ រដ្ឋាភិបាលគឺធានាសុវត្ថិភាពជូនពលករ កុំនាំគ្នាមកបង្កជម្លោះឲ្យសោះ»។
លោក កែ កឹមយ៉ាន បានសង្កត់ធ្ងន់ដោយទាញឧទាហរណ៍អំពីការចូលរួមជួយពលករពីសំណាក់ព្រះសង្ឃផងដែរ ដោយលោកអះអាងថា៖ «ព្រះសង្ឃក៏អ៊ីចឹងដែរ បើមកជួយមិនអីទេ តែបើមកទាស់គ្នាកុណាសុំឲ្យនៅខាងក្រៅហើយ។ ព្រោះកន្លែងនេះ ជាកន្លែងរួបរួមគ្នាជួយពលករ មិនមែនមកឈ្លោះគ្នាទេ។ អ៊ីចឹងបានថា បើពួកគេមក សូមឲ្យអាជ្ញាធរជួយមើល បើមកឈ្លោះគ្នាកុំឲ្យមកទីនេះឲ្យសោះ»។
ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាខាងលើនេះ ធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិ សម្រេចណែនាំឲ្យអ្នកតំណាងរាស្ត្រជាប់ឆ្នោតរបស់ខ្លួនទាំងអស់ចុះតាមដានស្ថានការណ៍ និងសួរសុខទុក្ខប្រជាពលករខ្មែរ ដែលអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ។ ជាងមួយសប្ដាហ៍ក្រោយពីរបបយោធាថៃផ្ដើមបោះស្អាតពលករខុសច្បាប់ នៅថ្ងៃទី១៧ ខែមិថុនាម្សិលមិញ លោក កឹម សុខា ដែលទើបនឹងវិលត្រឡប់ពីក្រៅប្រទេស បានបញ្ជាក្នុងនាមប្រធានស្ដីទីគណបក្សឲ្យអ្នកតំណាងរាស្ត្រទាំងអស់ ចុះទៅកាន់ក្រុបប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងតាមច្រកទ្វារព្រំដែនដទៃទៀត ដើម្បីតាមដានស្ថានការណ៍ និងសួរសុខទុក្ខពលករ។ បើតាមលោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍ស្អែនេះ លោកនឹងធ្វើដំណើរទៅសួរសុខទុក្ខពលករក្នុងក្រុងប៉ោយប៉ែត។
ទំនងជាឆ្លើយតបទៅនឹងវត្តមានរបស់លោក កឹម សុខា នៅថ្ងៃស្អែកនេះហើយ បានជានៅថ្ងៃនេះលោក កែ កឹមយ៉ាន បានអំពាវនាវទៅកាន់ពលករ ដែលកំពុងស្នាក់នៅក្នុងក្រុងប៉ោយប៉ែតយ៉ាងដូច្នេះ៖ «ខ្ញុំសូម ថាបើគាត់មកឈ្លោះគ្នាកុំស្វាគមន៍គាត់ ស្វាគមន៍តែអ្នកជួយទៅបានហើយ។ កន្លងមកឯងធ្វើល្អ សោះគាត់ទៅជាស្រែក ហើយថាខ្លួនឯងជួយពលករ តែមកដល់ បែជាមកបង្អាប់រដ្ឋាភិបាលទៅវិញ»។

ជាមួយនឹងការផ្ញើសារបញ្ឆិតបញ្ឆៀងទៅកាន់គណបក្សប្រឆាំង លោក កែ កឹមយ៉ាន បានអះអាង ថាបើទោះជាលោកនាយករដ្ឋមន្ត្រីជាប់រវល់មិនបានចុះមកជួយពលករដោយផ្ទាល់ក៏ដោយ ក៏លោក រួមនឹងគណៈអភិបាលខេត្ត បានខិតខំដោះស្រាយបញ្ហាជាក់ស្ដែងរបស់ពលករគ្រប់ពេលវេលាដែរ៕
2 comments:
ឆ្កែ កែ គឹមយា៉ន ក៏ឹជាឆ្កែរបស់យួនដែរ !
A little short ah konteor kemmmmmmm sokkkk svarrr will pay 600 Batd each to 100.000 worker s woll see ah lop kha you got a lot of money ftom oversea. Right
Post a Comment