A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 18 June 2014

Banteay Meanchey MP, Gen. Ke Kim Yan, doesn't want deputy opposition leader Kem Sokha to visit deported migrant workers in Poipet លោក ​​កែ កឹម​យ៉ាន​ ផ្ញើ​សារ​​បញ្ឆិត​​បញ្ជៀ​ង​​មុន​​វត្ត​មាន​​លោក ​កឹម​ សុខា​ នៅ​​ប៉ោយ​ប៉ែត​

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    18-06-2014, ThmeyThmey |  ដោយ រ៉េន រតនៈ


អ្នកតំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា លោក កែ កឹម​យ៉ាន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​អំពាវនាវ​ពលករ​មកពី​ប្រទេស​ថៃ ស្នាក់​បណ្ដោះអាសន្ន​ក្នុង​ក្រុង​ប៉ោយប៉ែត បដិសេធ​ចំពោះ​វត្តមាន​របស់​ក្រុម ដែល​លោក​អះអាងថា​មក​បង្អាប់​រដ្ឋាភិបាល និង​បង្កជម្លោះ​ក្នុងពេល ដែល​ពលករ​កំពុង​ភិតភ័យ។ សារ​បញ្ឆិតបញ្ឆៀង​រប​ស់លោក កែ កឹម​យ៉ាន នៅថ្ងៃនេះ ធ្វើ​ឡើងខណៈលោក កឹម សុខា នឹង​ដឹកនាំ​មន្ត្រី​ចុះទៅ​ក្រុង​ប៉ោយប៉ែត​សួរសុខទុក្ខ​ពលករ​នៅ​ថ្ងៃ​ព្រ​ហ្ប​តិ៍​ស្អែក។

សំណុំរឿង​ពលករ​ខ្មែរ ដែល​រដ្ឋាភិបាលយោធា​ថៃ​ចាប់បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ បាន​ក្លាយជា​ប្រធានបទ​ប្រទាញប្រទង់​គ្នា​របស់​អ្នកនយោបាយ​នៅ​កម្ពុជា។ មួយថ្ងៃ​មុន​ដំណើរ​របស់លោក កឹម សុខា ទៅកាន់​ក្រុង​ប៉ោយប៉ែត ដែលជា​កន្លែង​ប្រមូលផ្ដុំ​ពលករ​រាប់ពាន់នាក់​នោះ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក ឧបនាយករដ្ឋមន្ត្រី កែ កឹម​យ៉ាន តំណាងរាស្ត្រ​ដ៏​មាន​ឥទ្ធិពល​ប្រចាំខេត្ត​បន្ទាយមានជ័យ របស់​គណបក្ស​ជា​ជនកម្ពុជា បាន​អត្ថាធិប្បាយ​ផ្ញើ​សារ​បញ្ឆិតបញ្ឆៀង​ទៅកាន់​គណបក្សប្រ​ឆាំង​ ដោយ​អំពាវនាវ​ឲ្យ​ប្រជា​ពលករ​ក្នុង​ក្រុង​ប៉ោយប៉ែត បដិសេធ​វត្តមាន​របស់​ក្រុម ឬ​អ្នក​ដែល​លោក​អះអាង ថា​មក​បង្កជម្លោះ និយាយ​បំ​ផិត​បំភ័យ និង​បង្អាប់​សកម្មភាព​របស់​រដ្ឋាភិបាល។  

លោក កែ កឹម​យ៉ាន ដែល​អះអាងថា​លោក​បាន​បន្ត​តាមដាន និង​នៅជាប់​ជាមួយ​សុខទុក្ខ​ពលករ​នោះ បាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ៖ «អ្នកខ្លះ​អត់​ធ្វើការ​អ្វី​ទេ តែ​បែ​ជា​មក​យក​កេង​យក​ប្រយោជន៍​ពី​ពលករ មក​បំផុសបំផុល​ចលនា​ធ្វើ​ឲ្យ​ពលករ​កាន់តែ​ភ័យខ្លាច។ រដ្ឋាភិបាល​គឺ​ធានា​សុវត្ថិភាព​ជូន​ពលករ កុំ​នាំគ្នា​មក​បង្កជម្លោះ​ឲ្យ​សោះ»។ 
លោក កែ កឹម​យ៉ាន បាន​សង្កត់ធ្ងន់​ដោយ​ទាញ​ឧទាហរណ៍​អំពី​ការចូលរួម​ជួយ​ពលករ​ពី​សំណាក់​ព្រះសង្ឃ​ផងដែរ ដោយ​លោក​អះអាងថា៖ «ព្រះសង្ឃ​ក៏​អ៊ីចឹង​ដែរ បើ​មកជួយ​មិន​អី​ទេ តែបើ​មក​ទាស់​គ្នា​កុ​ណា​សុំ​ឲ្យ​នៅ​ខាងក្រៅ​ហើយ។ ព្រោះ​កន្លែង​នេះ ជា​កន្លែង​រួបរួមគ្នា​ជួយ​ពលករ មិនមែន​មក​ឈ្លោះ​គ្នា​ទេ។ អ៊ីចឹង​បាន​ថា បើ​ពួកគេ​មក សូម​ឲ្យ​អាជ្ញាធរ​ជួយ​មើល បើ​មក​ឈ្លោះ​គ្នា​កុំ​ឲ្យ​មក​ទីនេះ​ឲ្យ​សោះ»។  

ការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើនេះ ធ្វើឡើង​ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ណែនាំ​ឲ្យ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​របស់ខ្លួន​ទាំងអស់​ចុះ​តាមដាន​ស្ថានការណ៍ និង​សួរសុខទុក្ខ​ប្រជា​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ត្រឡប់មក​ប្រទេស​កំណើត​វិញ។ ជាង​មួយ​សប្ដាហ៍​ក្រោយពី​របប​យោធា​ថៃ​ផ្ដើម​បោះ​ស្អាត​ពលករ​ខុសច្បាប់ នៅ​ថ្ងៃទី១៧ ខែមិថុនា​ម្សិលមិញ លោក កឹម សុខា ដែល​ទើបនឹង​វិលត្រឡប់​ពី​ក្រៅប្រទេស បាន​បញ្ជា​ក្នុងនាម​ប្រធានស្ដីទី​គណបក្ស​ឲ្យ​អ្នកតំណាងរាស្ត្រ​ទាំងអស់ ចុះទៅ​កាន់​ក្រុប​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ និង​តាម​ច្រកទ្វារព្រំដែន​ដទៃទៀត ដើម្បី​តាមដាន​ស្ថានការណ៍ និង​សួរសុខទុក្ខ​ពលករ។ បើតាម​លោក កឹម សុខា នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែ​នេះ លោក​នឹងធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ពលករ​ក្នុង​ក្រុង​ប៉ោយប៉ែត។  

ទំនងជា​ឆ្លើយតប​ទៅនឹង​វត្តមាន​របស់លោក កឹម សុខា នៅ​ថ្ងៃស្អែក​នេះហើយ បានជា​នៅថ្ងៃនេះ​លោក កែ កឹម​យ៉ាន បាន​អំពាវនាវ​ទៅកាន់​ពលករ ដែល​កំពុងស្នាក់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​យ៉ាង​ដូច្នេះ៖ «ខ្ញុំ​សូម ថាបើ​គាត់​មក​ឈ្លោះ​គ្នា​កុំ​ស្វាគមន៍​គាត់ ស្វាគមន៍​តែ​អ្នក​ជួយ​ទៅបាន​ហើយ។ កន្លងមក​ឯង​ធ្វើ​ល្អ សោះ​គាត់​ទៅជា​ស្រែក ហើយ​ថា​ខ្លួនឯង​ជួយ​ពលករ តែ​មកដល់ បែ​ជា​មក​បង្អាប់​រដ្ឋាភិបាល​ទៅវិញ»។ 
ជាមួយនឹង​ការផ្ញើ​សារ​បញ្ឆិតបញ្ឆៀង​ទៅកាន់​គណបក្សប្រឆាំង លោក កែ កឹម​យ៉ាន បាន​អះអាង ថាបើ​ទោះជា​លោកនាយក​រដ្ឋមន្ត្រី​ជាប់រវល់​មិនបាន​ចុះមក​ជួយ​ពលករ​ដោយផ្ទាល់​ក៏ដោយ ក៏​លោក រួម​នឹង​គណៈ​អភិបាលខេត្ត បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​របស់​ពលករ​គ្រប់ពេលវេលា​ដែរ៕

2 comments:

Anonymous said...

ឆ្កែ កែ គឹមយា៉ន ក៏ឹជាឆ្កែរបស់យួនដែរ !

Anonymous said...

A little short ah konteor kemmmmmmm sokkkk svarrr will pay 600 Batd each to 100.000 worker s woll see ah lop kha you got a lot of money ftom oversea. Right