A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 May 2014

Vorn Pov announced he will continue to demand for an increase of workers' salary after he was released from a conviction of the "crime" of protesting for a higher wage for workers ​វ​ន់ ពៅ ប្រកាស​ប្តេជ្ញា​តស៊ូ​បន្ថែមទៀត​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​ដល់​កម្មករ​​

ដោយ៖​ ​ប្រែ​ង សត្យា​ភិរក្ស​ | ថ្ងៃសុក្រ ទី30 ឧសភា 2014 | VOD

(រូបថត៖ ហេង វិចិត្រ)
​សកម្មជន​លោក វ​ន់ ពៅ និង​អ្នក​ផ្សេង​ទៀត​ដែល​ទើប​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​បន្ទាប់​ពី​ឃុំ​ខ្លួន​រយៈពេល​ជិត​៥​ខែ ប្រកាស​ប្តេជ្ញា​បន្ត​ការចូលរួម​ទាមទារ​ឲ្យមាន​ការគោរព​សិទ្ធិ​កម្មក​រ និង​ការដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ជូន​ដល់​កម្មករ​ឲ្យ​ទាល់តែ​បាន​។​
​ស្ថិតនៅក្រោម​កំដៅថ្ងៃ​ហួតហែង​ក្នុងពេល​ដង្ហែ​តាម​អ្នកគាំទ្រ​មក​រាជធានី​ភ្នំពេញ ក្រោយ​ពី​ត្រូ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស លោក វ​ន់ ពៅ និង​សកម្មជន​២​រូប​ទៀត បាន​អង្គុយ​លើ​ក្បាល​រថយន្ត​នៅ​កំណាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី ដោយ​លើក​ទង់ជាតិ និង​ទង់សាសនា​ក្រវី ហើយ​ស្រែក​ប្រកាស​អំពី​ទឹកចិត្ត​ខ្មែរ​អ្នកស្នេហាជាតិ ដើម្បី​យុត្តិធម៌​។
​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ ថ្លែងថា លោក​ចាត់​ទុក​សេចក្ដីសម្រេច​របស់​តុលាការ​ថា​ផ្ដល់​យុត្តិធម៌​ជូន​លោក​តែ​៥០​ភាគរយ​ប៉ុណ្ណោះ ហើយ​លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ចំពោះ​ការសម្រេច​នេះ​។ លោក​បន្តថា លោក​នៅតែ​បន្ត​ទាមទារ​ប្រាក់ខែ​គោល​១៦០$​ជូន​កម្មករ​ទាំងអស់​ឲ្យ​ខានតែបាន​។​
​អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន ឲ្យដឹងថា​រូប​លោក​រីករាយ​ដែល​ត្រូវបាន​ដោះលែង ប៉ុន្តែ​ចាត់ទុកថា​សេចក្ដីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​មាន​យុត្តិធម៌​ចំពោះ​លោក​នោះទេ ដោយ​លោក​ប្រកាន់​ប្ដឹង​ឧទ្ធរណ៍​ជា​បន្ត​ទៀត​។​
​អ្នកដឹកនាំ​សហគមន៍​បឹងកក់ លោក ចាន់ ពុទ្ធិ​ស័ក្ក មានប្រសាសន៍ថា លោក​សប្បាយរីករាយ​ដែល​មាន​សេរីភាព​នៅថ្ងៃនេះ ខណៈ​រូបលោក​ចាត់​ទុក​សេចក្ដីសម្រេច​របស់​តុលាការ​មិន​ផ្អែក​តាម​នីតិវិធី​ច្បាប់ គឺធ្វើឡើង​ផ្អែក​តាម​ហេតុផល​នយោបាយ​។ រូបលោក​បាន​ថ្លែង​រិះគន់​ចំពោះ​រដ្ឋាភិបាល ដែល​បាន​ប្រើប្រាស់​កម្លាំង​ទាហាន មក​បង្ក្រាប​លើ​កម្មករ​ដែល​លោក​ចាត់ទុកថា​នេះ​មិនមែនជា​អ្វី​ដែល​កងយោធពល​ខេមរៈភូមិន្ទ​ត្រូវ​ធ្វើ​នោះ​ទេ​។​

​លោក វ​ន់ ពៅ លោក ច័ន្ទ ពុទ្ធិ​ស័ក្ត និង​លោក សុគន្ធ សម្បត្តិ​ពិសិដ្ឋ​(​បុគ្គលិក​មណ្ឌល​សម្រាប់​សិទិ្ធ​កម្មករក​ម្ពុ​ជា​) ត្រូវបាន​ផ្តន្ទាទោស​ចំនួន​៤​ឆ្នាំ​កន្លះ​។ ចំណែក​លោក ថេង សាវឿន (​អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​) ត្រូវបាន​ផ្តន្ទាទោស​ចំនួន​៤​ឆ្នាំ​។ ចំណែក​ជនជាប់ចោទ​៦​នាក់​ទៀត ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២​ខែ​មករា​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ត្រូវ​ផ្តន្ទាទោស​ចន្លោះ​ពី​២​ទៅ​៣​ឆ្នាំ​។ ចំណែក​១៣​នាក់​ទៀត​ដែល​ចាប់ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​ផ្តន្ទាទោស​៤​ឆ្នាំ​។ ​តែ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ព្យួរទោស​មក​ត្រឹម​ថ្ងៃ​ទី​៣០​ខែ​ឧសភា​នេះ​។​
​លោក វ​ន់ ពៅ និង​មនុស្ស​២៣​នាក់ ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​ពេល​កម្មករ​ទាមទា​រ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ​។ ការប៉ះទង្គិច​នៅ​ផ្លូវ​វ៉េងស្រេង បាន​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​ស្លាប់ និង​រាប់សិប​នាក់​រងរបួស ប៉ុន្តែ​អ្នក​សង្កេតការណ៍​បាន​ហៅ​ការចាប់ខ្លួន និង​កាត់ទោស​មនុស្ស​២៣​នេះ ថា​ជា​រឿង​នយោបាយ​៕
សូមសរសេរមកលោក ​ប្រែ​ង សត្យា​ភិរក្ស តាមរយៈ phireak1988.kth@gmail.com

No comments: