ពីវត្តសាមគ្គីរង្សី ស្ទឹងមានជ័យ
៣០ ឧសភា ២០១៤
រិន ចានរិទ្ធុិ
អ្នកភូមិ៤០៥គ្រួសារមកពី ឃុំស្នឹម ស្រុកស្នួល ខេត្ត្កក្រចេះ ដែលរងគ្រោះដោយសារក្រុមហ៊ុនយួនដុតផ្ទះ បានសំរេចវិលត្រឡប់ទៅខេត្តក្រចេះវិញ ដោយអាជ្ញាធរ បានសន្យាថាវាស់ដីជូនពួកគាត់វិញ។ តាមគំរោងពួកគាត់នឹងចាក់ចេញពីវត្តសាមគ្គីរង្សីឆ្ពោះទៅខេត្តក្រចេះ នៅម៉ោង ៨ព្រឹកថ្ងៃស្អែក (៣១ ឧសភា ២០១៤) ដោយអមដំណើរដោយសកម្មជនព្រះសង្ឃ អង្គការសង្គមស៊ីវិល និងអ្នកពត៌មានជាតិនិងអន្តរជាតិ។
អង្គការសង្គមស៊ីវិល និងព្រះសង្ឃមានគំរោងធ្វើកម្មវិធីជូនដំណើរ៤០៥គ្រួសារនៅល្ងាចនេះ នៅវត្តសាគ្គីរង្សី ស្ទឹងមានជ័យ។ ព្រឹត្តការណនៅល្ងាចនេះមានដូចតទៅ៖ ល្ងាចម៉ោង៥:៣០ជួបជុំគ្នា ព្រះសង្ឃសូត្រមន្តរំដោះគ្រោះ ជូនពរជ័យជូនក្រុមគ្រួសារទាំង៤០៥។ បន្ទាប់មកមានពីធីជប់លៀងសំរាប់ពួកគាត់ និងចាក់ធុងបាស់រាំលែងកំសាន្តផងដែរ។ សូមបងប្អូន ដែលស្រឡាញ់យុត្តិធម៌សង្គមមេត្តចូលរួមអោយបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់គ្រួសាររងគ្រោះទាំង៤០៥។
No comments:
Post a Comment