A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 21 May 2014

Sam Rainsy met Sar Kheng to break a political deadlock លោក សម រង្ស៊ី ប្រកាស​ថា​បាន​ជួប​ជជែក​នឹង​លោក ស ខេង រឿង​ចរចា​នយោបាយ​ឡើង​វិញ

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០
ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​នៅ​វិមាន​ព្រឹទ្ធ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៤។
RFA/Van Vichar
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២០ នេះ​ប្រកាស​ថា លោក​បាន​ជជែក​នឹង លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​សន្យា​នឹង​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ពីរ​នាក់ ទាក់ទង​នឹង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ពុធ ស្អែក កំណត់​ថ្ងៃ​ជួប​ចរចា​នយោបាយ​ឡើង​វិញ ដើម្បី​ទម្លាយ​ភាព​ទាល់ច្រក​ផ្នែក​នយោបាយ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។
លោក សម រង្ស៊ី សំដែង​ក្តី​សង្ឃឹម​ថា មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ នឹង​អាច​ឯកភាព​គ្នា​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន។ លោក​បន្ត​ថា ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សេចក្តី​ព្រាង​រួម​មួយ បង្ហាញ​សំណើ​លម្អិត​មួយ​ចំនួន ដែល​មន្ត្រី​គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​ឯកភាព​ទទួល​យក​រួច​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។




















សម រង្ស៊ី​៖ មន្ត្រី​CNRP នឹង​ទាក់ទង​មន្ត្រី​CPP ដើម្បី​បន្ត​ការចរចា​កំណែទម្រង់​ការបោះឆ្នោត​​ 

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី20 ឧសភា 2014, 

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ
​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ នឹង​ទាក់ទង​ទៅ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ការពិភាក្សា​លើ​បញ្ហា​កំណែទម្រង់​ការបោះឆ្នោត ក្នុង​ការឈានទៅរក​ការទម្លាយ​ភាពជាប់គាំង​នយោបាយ​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ បាន​សរសេរ​ជា​សេចក្តីជូនដំណឹង​មិន​ផ្លូវការ​មួយ ហើយ​ត្រូវ​បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​របស់​គណបក្ស​ថា នៅថ្ងៃនេះ លោក បាន​ទាក់ទង​លោក​ស ខេង ដើម្បី​ប្រាប់​​ថា តំណង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឬ​លោក គួ​យ ប៊ុន​រឿន នឹង​ទាក់ទង​តំណាងគ​ណ​ក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ការចរចា​។​
​លោក សម រង្ស៊ី បញ្ជាក់ថា​«​យើង​សង្ឃឹមថា​នឹង​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​លម្អិត​មួយ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​បញ្ចប់​បញ្ហា​ជាប់គាំង​នយោបាយ​បច្ចុប្បន្ន ដូច​បាន​ចែង​ក្នុង​សេចក្តីប្រកាស​រួម ដែល​មាន​គោលការណ៍​ជាស្រេច​ឯកភាព​ដោយ​បក្ស​ទាំងពីរ​»​។​

​ការចរចា​រវាង​ក្រុម​គណៈកម្មការ​ចម្រុះ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ផ្អាក​បណ្តោះ​អាសន្ន បន្ទាប់​ពី​ការចរចា​តាមរយៈ​ទូរស័ព្ទ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាល​ពី​កន្លងទៅ មិន​ទទួលបាន​លទ្ធ​ផល​នៅឡើយ​។​
​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​គណៈប្រតិភូ​របស់​ប្រទេស​ជប៉ុន​១០​រូប​ដែល​មាន​ជំនាញ​លើ​ការបោះឆ្នោត ដើម្បី​សិក្សា​ពី​ចំណុច​នៃ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។​លោក សុន ឆ័យ បញ្ជាក់ថា​«​ទី​មួយ​គេ​ស្រាវជ្រាវ​សិន ឲ្យដឹង​ថា​តើ​ប្រទេស​កម្ពុជា ខ្វះខាត​អី ត្រូវការ​អ្វីខ្លះ បន្ទាប់​ស្រាវជ្រាវ​ហើយ គេ​នឹង​ធ្វើ​របាយការណ៍​មួយ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​ជា​គម្រោង​ជំនួយ​ដើម្បី​ជួយ​លើ​កិច្ចការ​កំណែ​ទម្រង់ការ​បោះឆ្នោត​នៅ​កម្ពុជា​»​។​
​លោក សុន ឆ័យ បញ្ជាក់ថា គណៈប្រតិភូ​ជប៉ុន មិន​លើកយក​បញ្ហា​នយោបាយ​ម​ក​និយាយ​ទេ គឺ​គ្រាន់តែ​ចង់​យល់​ពី​បញ្ហា​កំណែទម្រង់​ការបោះឆ្នោត​។​ភាគី​ជប៉ុន ក៏​ចង់ឲ្យ​មាន​ការជួប​គ្នា​ជា​ត្រី​ភាគី​នៅ​ពេល​ឆាប់ៗ​មុន​ពេល​ត្រឡប់​ទៅ​ជប៉ុន​​វិញ​។​លោក​ថា ប្រទេស​ជប៉ុន​មក​កម្ពុជា​នៅពេលនេះ ដោយសារ​មិន​អាច​រង់ចាំ​ការ​ត្រូវរ៉ូវ​នៃ​ការដោះស្រាយ​បញ្ហា​នយោ​បាយ​រវាង​គណ​បក្ស ដូច្នេះ​គេ​ចង់​ដឹង​ថា​តើ​កិច្ចការ​អ្វី​នៃ​កំណែទម្រង់ ដែល​អាច​ធ្វើទៅបាន​៕
​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments: