A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 22 May 2014

Cambodia - CCIM, RSF call for more details in TVK resignation [Kem Gunawadh resigned because TVK ran a CNRP political ad showing footage of government crackdowns on protestors?] លោក កឹម គុណ​វ​ឌ្ឍ លាលែងពីដំណែងជាអគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា ព្រោះតែលោកបញ្ចាំងសកម្មភាពនយោបាយបក្សប្រឆាំង

អាថ៌កំបាំងនៅពីក្រោយការលាលែងពីតំណែង របស់លោក កឹម គុណវឌ្ឈន៍ ដែលជាអគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា ទទក គឺបន្ទាប់ពីទូរទស្សន៍នេះបានចាក់ផ្សាយ Sport Video ឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិCNRPដែលមានរូបភាពការបង្ក្រាបដោយហឹង្សានិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរអំពីសំណាក់កងកំលាំងប្រដាប់វុធរបស់រដ្ឋាភិបាលCPPទៅលើព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរ មិនមែនហេតុផលដោយសារមិនបានចាក់ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ពិធីបុណ្យច្រត់ព្រះន័ង្គលនៅក្រុងតាខ្មៅនោះទេ ( គឺជារឿងនយោបាយ ) ៕
Source: Reporters Without Borders - Wed, 21 May 2014
Author: Reporters Without Borders
Any views expressed in this article are those of the author and not of Thomson Reuters Foundation.
The Cambodian Center for Independent Media and Reporters Without Borders call on the Ministry of Information to release full details regarding the resignation of TVK Director- general Kem Gunawadh. The timing of Gunawadh’s resignation, just days after TVK ran a CNRP political ad showing footage of government crackdowns on protestors, is highly suspect and points to a potential political motivation behind Gunawadh’s departure from TVK. CCIM and RSF call on the Ministry of Information to proceed with transparency in Gunawadh’s case, making public the details of his resignation.
As the state-funded national television station, TVK has a duty to act in a neutral manner, providing equal access to all political parties and giving Cambodian citizens an unbiased picture of national news. However, TVK has a long history of showing the ruling party in a highly positive light, and its recent decision to air CNRP ads that deviated from that pattern may have played a role in Gunawadh’s resignation. Politically motivated decision making is unacceptable for a news outlet that operates using public funds and must be stopped immediately, said CCIM Executive Director Pa Ngoun Teang.
"TVK and the Ministry of Information are breeching the public trust by providing news coverage that is so politically one-sided," Teang said. "We fear that Gunawad’s resignation, coming so soon after a decision to air the controversial CNRP ads on TVK, will further entrench politically biased decision making at TVK in the future, denying Cambodian citizens of their right to independent information.
Reporters Without Borders is likewise concerned about the situation's effect for the country's press. "The resignation of the director of TVK is another sign of deterioration of press freedom in Cambodia. If there are tensions between the Ministry of Information and TVK, it means that no media in the country is safe from the pressure of the ruling party. The Cambodian government must stop to interfere abusively into editorial policy as it encourages self- censorship" said Benjamin Ismaïl, head of the press freedom organization's Asia-Pacific desk.
CCIM and RSF call on the Ministry of Information to publicly divulge the details of Gunawadh’s resignation and to take steps to ensure future personnel decisions are not politically influenced.

CCIM និង​RSF អំពាវនាវ​ក្រសួង​ព័ត៌មាន បង្ហាញ​ការ​ពិត​នៃ​ការលា​លែង​អគ្គនាយកទទ​ក​​

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃពុធ ទី21 ឧសភា 2014,  

ស្តាប់សំឡេង៖​

ចម្លងទុក

លោក កឹម គុណវឌ្ឍ អតីតអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា
​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) និង​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​(RSF) នៅ​ថ្ងៃ​ពុធ​នេះ អំពាវនាវ​ឲ្យ​ក្រសួង​ព័ត៌មាន ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​លម្អិត ទាក់ទង​នឹងការលាលែង​ពី​តំណែង​របស់​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ដោយ​មាន​តម្លាភាព ។
​សេចក្តីថ្លែងការណ៍​រួម របស់​អង្គការ​ទាំង​ពីរ​នេះ ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភា នេះ សរសេរថា ការ​ចុះចេញ​ពី​តំណែង​របស់​លោក​កឹម គុណ​វ​ឌ្ឍ កើតឡើង​តែ ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ចាក់​ផ្សាយ​នូវ​សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​រូបភាព​ការបង្ក្រាប​លើ​ក្រុមអ្នកតវ៉ា​ពី​សំណាក់​រដ្ឋាភិបាល ហើយ​នេះ​ហាក់​ធ្វើអោយ​មាន​ការសង្ស័យ​យ៉ាងខ្លាំង និង ហាក់​បង្ហាញ ពី​ការជំរុញ​ផ្នែក​នយោបាយ​នៅ​ពីក្រោយ​ការចាកចេញ​ពី​តំណែង​នេះ​។

​ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង មាន​ប្រសា​ស​ន៍ថា ទូរទស្សន៍​ជាតិ​កម្ពុជា និង​ក្រសួង​ព័ត៌មាន កំពុង​តែ​បំពាន​លើ​ទំនុកចិត្ត សាធារណៈ ដោយ​ផ្តល់​ព័ត៌មាន​តែ​ម្ខាង ដោយសារ​ហេតុផល​នយោបាយ ។ លោក​ថា ការលាលែង​នេះ​កើតឡើង​ភ្លាមៗ ក្រោយ​ពី​ការចាក់ផ្សាយ​នូវ​សារ​នយោបាយដ៏​ចម្រូង​ចម្រាស​​​​របស់​បក្ស​សង្គ្រោះ​ជាតិ នឹង​រឹត​តែ​ការពារ​របៀប​សម្រេចចិត្ត ក្រោម​ឥទ្ធិពល​នយោបាយ នៅក្នុង​ស្ថាប័ន​ទូរ​ទស្ស​ន៍​​ជាតិ​​ទៅ​ថ្ងៃ​អនាគត ហើយ​នឹង​ធ្វើឲ្យ​មានកា​រ​រំលោភ​សិទ្ធ​ប្រជាជន​ខ្មែរ​ក្នុង​ការទទួលបាន​ព័ត៌មាន​ឯករាជ្យ​។​
​ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធិ មានប្រសាសន៍ថា ការលាលែង​តំណែង​​របស់​លោក កឹម គុណ​វ​ឌ្ឍ មាន​អាថ៌កំបាំង​នៅ​ពីក្រោយ ហើយ​លោក​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ផ្តល់​មូលហេតុ​ពិត​ទៅ​​ដល់​​សាធារណជន «នៅក្នុងអភិបាលកិច្ចល្អហ្នឹង គឺតម្លាភាពអ៊ីចឹងដើម្បីជំរុញឲ្យមានអភិបាលកិច្ចល្អនៅក្នុងសង្គម ក៏​ដូចជា​នៅក្នុងរដ្ឋាភិបាល ខ្ញុំគិតថា គ្រប់ស្ថាប័នទាំងអស់ ទាំងក្រសួងព័ត៌មានក្តីគឺគួរតែធ្វើការបកស្រាយ ពន្យល់ដ​ល់​សាធារ​ជនឲ្យបានយល់ នូវហេតុការណ៍អ្វីដែលកើតឡើង»។
​លោក Benjamin Ismaïl ប្រធានការិយាល័យ​សេរីភាព​សារព័ត៌មាន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ីភិ​ចនៃ​អង្គការ​អ្នក​សារ​ព័ត៌​មាន​​​គ្មាន​ព្រំដែន មានប្រសាសន៍ថា  ការ​ចុះចេញ​ពី​តំណែង​របស់​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា នោះ​មានន័យ​ថា ប្រព័ន្ធ​​ផ្សព្​វផ្សាយ​នៅ​កម្ពុជា មិន​អាច​ទទួលបាន​សុវត្ថិភាព​ឡើយ ដោយ​ស្ថិត​ក្រោម​សម្ពាធ​នៃ​គណបក្សកាន់អំណាច​។
​អតីត​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា លោក កឹម គុណ​វ​ឌ្ឍ បាន​ប្រាប់​VOD តាមរយៈ​ហ្វ៊េ​សប៊ុក​ថា​បន្ទាប់​ពី​នេះ​ទៅ​លោក​​មិន​ទាន់​ដឹងថា នឹង​ត្រូវ​កាន់ទួ​នាទី​អ្វី​ទេ ហើយ​សម្រាប់​មូលហេតុ​នៃ​ការឈប់​របស់​លោក​បង្វែ​រ​សំណួរ​ឲ្យ​សួរ​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​វិញ​។​
VOD មិនអាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញា​រី​ទ្ធបាន​ទេ ។​
​បន្ទាប់​ពី លោក កឹម គុណ​វ​ឌ្ឍ លាលែង​ចេញពី​តំណែង ក្រសួង​ព័ត៌មាន​បាន​តែងតាំង លោក ប៉ាង ណាត ជា​អគ្គ​នាយក​ស្តីទី​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ។ លោក ប៉ាង ណាត ប្រាប់​VOD ថា លោក​មិន​បានដឹង​ច្បាស់​ពី​មូល​ហេតុ​​នៃ​ការលាលែង​ដំណែង​របស់លោក កឹម គុណ​វ​ឌ្ឍ​ទេ «គោលការណ៍ការឈប់សម្រាករបស់គាត់ គឺគាត់ជា​អ្នក​ស​ម្រេច​ចិត្តនឹងការឈប់ អ៊ីចឹងមិនអាចសួរខ្ញុំបានទេ អ៊ីចឹងបើចង់ដឹងទាល់តែសួរគាត់ពីព្រោះខ្ញុំអត់បានដឹងទេ»។
​លោក​កឹម គុណ​វ​ឌ្ឍ បាន​លាលែង​ពី​តំណែង កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ខណៈ​ទូរទស្សន៍​ជាតិ​កម្ពុជា មិន​បាន​ផ្សាយ​ផ្ទាល់​​ពី​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​៕
សូមសរសេមកកាន់កញ្ញា ជន ស្រី​ណុ​ច តាមរយៈ chornsreynoch@vodhotnews.com

No comments: