Deputy opposition leader Kem Sokha and other CNRP leaders prevented from visiting a border bridge with Vietnam. Did the authority has something to hide?
ដោយ៖ ណាត សុភាព | ថ្ងៃសុក្រ ទី2 ខែឧសភា ឆ្នាំ2014, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
សមត្ថកិច្ចខេត្ត បានរារាំងមេដឹកនាំគណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់គណបក្សមួយនេះ មិនឲ្យចូលពិនិត្យការដ្ឋានសាងសង់ស្ពានជ្រៃធំ នៅច្រកព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាលទេ ដោយសារអះអាងថា មិនមានបញ្ជាពីថ្នាក់លើ។
ស្ពានជ្រៃធំ ដែលតភ្ជាប់ពីព្រំដែនកម្ពុជា-វៀតណាម ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់យុង សម្ពោធឲ្យសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ជាស្ពានប្រវត្តិសាស្ត្រ ដើម្បីឲ្យប្រទេសទាំងពីរ មានមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ។
បន្ទាប់ពីជួបសកម្មជន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអសកល នៅថ្ងៃនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ចង់ទៅពិនិត្យការដ្ឋានសាងសង់ស្ពានជ្រៃធំ ដែលជាច្រកចេញចូលពីព្រំដែនកម្ពុជា-វៀតណាមនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា យល់ថា ការមិនអនុញ្ញាតឲ្យពួកគាត់ចូលទៅពិនិត្យការដ្ឋានសាងសង់ស្ពានជ្រៃធំ ទំនងជាអាជ្ញាធររបស់លោក ហ៊ុន សែន មានអាថ៌កំបាំងអាក្រក់អ្វីមួយ នៅកន្លែងសាងសង់នោះ ទើបសមត្ថកិច្ចហាមឃាត់បែបនេះ «ឥឡូវនេះគេដាក់គុកទីលានប្រជាធិបតេយ្យហើយ ឥឡូវមកដាក់គុកព្រំដែនទៀត អត់ឲ្យយើងទៅមើលទៀត អ៊ីចឹងបង្ហាញឲ្យឃើញថា គណបក្សប្រជាជនហ្នឹងអាក្រក់មែនទែន អាជ្ញាធររបស់គាត់ហ្នឹង។ ការដែលគាត់មិនអនុញ្ញាតឲ្យយើងចូលទៅ ឲ្យប្រជាពលរដ្ឋអាចទៅបាន តែអត់ឲ្យយើងចូលហ្នឹង មានន័យថាគាត់មានលាក់លៀមអំពើអាក្រក់អ្វីនៅក្នុងហ្នឹងហើយបានអត់ហ៊ានឲ្យយើងឃើញ»។
សមត្ថកិច្ចប្រចាំការព្រំដែននៃច្រកជ្រៃធំ លោក អ៊ឹម ច័ន្ទរិទ្ធ មានប្រសាសន៍ថា ការហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឲ្យចូលកន្លែងសាងសង់ស្ពាននោះ ដោយសារមិនមានបញ្ជាពីថ្នាក់លើ «អត់ហាមឃាត់ទេ គ្រាន់តែយើងនៅត្រួតពិនិត្យនេះចង់បានលិខិតស្មាមអីដែលពាក់ព័ន្ធ»។
ស្ពានជ្រៃធំតភ្ជាប់ព្រំដែននេះ ត្រូវចំណាយថវិកាសរុប៣៨,៣៩លានដុល្លារ ក្នុងនោះថវិកាចំនួន២០,៥៩លានដុល្លារ បានមកពីកម្ចីសម្បទានពីវៀតណាម ថវិកា ១៧,៨៣លានដុល្លារជារបស់រដ្ឋាភិបាលវៀតណាម និង១,៨៣លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
2 comments:
These police officers ....they are Hun sen dogs...they attack on anything...as long as they are given abit food (cash)...
ខ្ញំុសង្កេតមើលទៅគណបក្ស CPP ទាំងអាដំណាងរាស្សក្នុងជួររដ្ថភិបាល ទាំងអាហ៊ុនសែន អាជា សីុម អា ហេង សំរិន អាស្ដេច ខ្ទើយ សុទ្ធតែពួក អាក្បត់ជាតិទាំងអស់ ពួកវាធ្វើការ ដើម្បីលុយ នឹងអំណាច មកដល់ថ្ងៃពួក ពួកវាមិនខ្វល់អ្វីទាំងអស់ ពួកវាដូចជាទ្រូប្រើសពីរ រង់ចាំពេលវេលា បើខាង ណាមានឥទ្ធិពលអញទៅខាងនៅះ ខ្ញំនិយាយមិនមែនចំពោះពួកអាក្រោម បង្គាប់អាបីនាក់ខាងលើទេ ព្រោះអាបីនាក់នោះវាជាឆ្កែដាច់ថ្លៃទៅហើយ ។
Post a Comment