A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 3 May 2014

Authority bans opposition leaders from visiting a border bridge with Vietnam [Do they have something to hide?] សមត្ថកិច្ច​ខេត្ត​កណ្តាល ​មិនឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​ទៅ​ពិនិត្យ​ស្ពាន​ជ្រៃ​ធំ​​

Deputy opposition leader Kem Sokha and other CNRP leaders prevented from visiting a border bridge with Vietnam. Did the authority has something to hide?



ដោយ៖​ ណាត សុភាព​​ | ថ្ងៃសុក្រ ទី2 ខែឧសភា ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

សមត្ថកិច្ចដាក់របាហាមមិនឲ្យថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទៅពិនិត្យការដ្ឋានសាងសង់ស្ពានជ្រៃធំ (រូបថត៖ ណាត សុភាព)
​សមត្ថកិច្ច​ខេត្ត បាន​រារាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ទៀត​របស់​គ​ណ​បក្ស​មួយ​នេះ មិនឲ្យ​ចូល​ពិនិត្យ​ការដ្ឋាន​សាងស​ង់​ស្ពាន​ជ្រៃ​ធំ នៅ​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល​ទេ ដោយសារ​អះអាងថា មិន​មាន​បញ្ជា​ពី​ថ្នាក់លើ​។​
ស្ពាន​ជ្រៃ​ធំ ដែល​ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវបាន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យុង សម្ពោធ​ឲ្យ​សាងសង់​នៅ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៤ ជា​ស្ពាន​ប្រវត្តិសាស្ត្រ ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ មាន​មិត្តភាព សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​។​
បន្ទាប់ពី​ជួប​សកម្មជន ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោតអសកល នៅថ្ងៃនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន លោក កឹម សុខា ចង់​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ជ្រៃធំ ដែល​ជា​ច្រកចេញ​ចូល​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​នោះ​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា យល់ថា ការ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​ជ្រៃ​ធំ ទំនងជា​អាជ្ញាធរ​របស់​លោក ហ៊ុន សែន មាន​អាថ៌កំបាំង​អាក្រក់​អ្វីមួយ នៅ​កន្លែង​សាងសង់​នោះ ទើប​សមត្ថកិច្ច​ហាមឃាត់​បែបនេះ​ «ឥឡូវនេះគេដាក់គុកទីលានប្រជាធិបតេយ្យហើយ ឥឡូវមកដាក់គុកព្រំដែនទៀត អត់ឲ្យយើងទៅមើលទៀត អ៊ីចឹងបង្ហាញឲ្យឃើញថា គណបក្សប្រជាជនហ្នឹងអាក្រក់មែនទែន អាជ្ញាធររបស់គាត់ហ្នឹង។ ការដែលគាត់មិនអនុញ្ញាតឲ្យយើងចូលទៅ ឲ្យប្រជាពលរដ្ឋអាចទៅបាន តែអត់ឲ្យយើងចូលហ្នឹង មានន័យថាគាត់មានលាក់លៀមអំពើអាក្រក់អ្វីនៅក្នុងហ្នឹងហើយបានអត់ហ៊ានឲ្យយើងឃើញ»។
​សមត្ថកិច្ច​ប្រចាំការ​ព្រំដែន​នៃ​ច្រក​ជ្រៃ​ធំ លោក អ៊ឹម ច័ន្ទ​រិទ្ធ មានប្រសាសន៍ថា ការហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិនឲ្យ​ចូល​កន្លែង​សាងសង់​ស្ពាន​នោះ ដោយសារ​មិន​មាន​បញ្ជា​ពី​ថ្នាក់លើ «អត់ហាមឃាត់ទេ គ្រាន់តែយើងនៅត្រួតពិនិត្យនេះចង់បានលិខិតស្មាមអីដែលពាក់ព័ន្ធ»។
ស្ពាន​ជ្រៃ​ធំ​ត​ភ្ជាប់​ព្រំដែន​នេះ ត្រូវ​ចំណាយ​ថវិកា​សរុប​៣៨,៣៩​លាន​ដុល្លារ ក្នុងនោះ​ថវិកា​ចំនួន​២០,៥៩​លាន​ដុល្លារ បានមក​ពី​កម្ចីសម្បទាន​ពី​វៀតណាម ថវិកា ១៧,៨៣​លាន​ដុល្លារ​ជា​របស់​រដ្ឋាភិបាល​វៀត​ណា​ម និង​១,៨៣លាន​ដុល្លារ ជា​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

2 comments:

Anonymous said...

These police officers ....they are Hun sen dogs...they attack on anything...as long as they are given abit food (cash)...

Anonymous said...

ខ្ញំុសង្កេតមើលទៅគណបក្ស CPP ទាំងអាដំណាងរាស្សក្នុងជួររដ្ថភិបាល ទាំងអាហ៊ុនសែន អាជា សីុម អា ហេង សំរិន អាស្ដេច ខ្ទើយ សុទ្ធតែពួក អាក្បត់ជាតិទាំងអស់ ពួកវាធ្វើការ ដើម្បីលុយ នឹងអំណាច មកដល់ថ្ងៃពួក ពួកវាមិនខ្វល់អ្វីទាំងអស់ ពួកវាដូចជាទ្រូប្រើសពីរ រង់ចាំពេលវេលា បើខាង ណាមានឥទ្ធិពលអញទៅខាងនៅះ ខ្ញំនិយាយមិនមែនចំពោះពួកអាក្រោម បង្គាប់អាបីនាក់ខាងលើទេ ព្រោះអាបីនាក់នោះវាជាឆ្កែដាច់ថ្លៃទៅហើយ ។