A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 22 May 2014

500 villagers try to stop the authority in Ratanakiri from evicting them and demolishing their houses ​ពលរដ្ឋ​៥០០​នាក់​រារាំង​អាជ្ញាធរ​ខេត្ត​រតនគិរី​ប្រើ​គ្រឿងចក្រ​ចុះ​រុះរើ​ផ្ទះ យក​ដី​ឲ្យ​ក្រុមហ៊ុន​​

A man is showing the documents and land titles proving that his is the rightful owner of the land.

ដោយ៖​ ថុល ស្រី​លក្ខណ៍​ | ថ្ងៃពុធ ទី21 ឧសភា 2014, 

កម្លាំងសមត្ថកិច្ច ចុះរុះរើផ្ទះប្រជាពលរដ្ឋនៅខេត្តរតនគិរី(រូបថតដោយសុវណ្ណ ប៊ុនថៃ)
ប្រជាពលរដ្ឋ​ប្រមាណ​៥០០​នាក់ នៅ​ឃុំ​អូ​ជុំ ស្រុក​អូ​ជុំ ខេត្ត​រតនគិរី ប្រមូលផ្តំ​គ្នា​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ប្រើ​គ្រឿងចក្រ រុះរើ​របស់​ផ្ទះ​របស់​ពួកគេ ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន រ៉ា​ប់ប័រ លីមីត​ធីត នៅ​ថ្ងៃ​ពុធ​នេះ​។
លោក លាស់ សា​គុណ ជា​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​នោះ​មានប្រសាសន៍ថា ដីកា​បង្គាប់​ឲ្យ​រុះរើ​តង់ ដែល​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​សង់​លើ​ដី​របស់​ក្រុមហ៊ុន តែ​កំលាំង​ដាប់​ដោយ​អាវុធ​ប្រមាណ​១០០​នាក់ និង​ឡានទឹក​ផង​នោះ បាន​ព្យាយាម​ឈូស​ផ្ទះ​របស់​ពួកគាត់ ទើប​គាត់​តវ៉ា​បណ្តាល​ឲ្យ​ប៉ះទង្គិច​តិចតួច តែ​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះទេ​។ លោក​ថា ពួក​គាត់​រស់នៅ​លើ​ដី​នេះ​ជិត​២០​ឆ្នាំ​មកហើយ ប្រសិនបើ​រដ្ឋាភិបាល​ចង់​រុះរើ គួរតែ​ផ្តល់​កន្លែង​សង់​ជំរក​ថ្មី​ដល់​ពួកគាត់​។​
ពលរដ្ឋ​ម្នាក់ទៀត​លោក ផល ភ័ណ អះអាង​ដែរ​ថា គាត់​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់ តែ​គាត់​មិន​មាន​ដី​ផ្សេង​សម្រាប់​រស់នៅ​នោះទេ ពួកគាត់​សុំ​តែ​ដី​១០​ម៉ែត្រ​បួន​ជ្រុង​តែប៉ុណ្ណោះ​ដើម្បី​សង់ផ្ទះ​រស់នៅ​។​
អធិការ​ស្រុក​អូ​ជុំ លោក ផាក់ ឡែវ ឲ្យដឹងថា ផ្ទះ​របស់​ពលរដ្ឋ​ទាំងនោះ​តូចៗ នៅ​លាយ​គ្នា​ជាមួយ​រោង​សង់​ថ្មី ទើប​អាជ្ញាធរ​រុះរើ​។ លោក​ថា ការដាក់​កំលាំង​ច្រើន​ដើម្បី​ការពារ​សន្តិសុខ​តែប៉ុណ្ណោះ តែ​នៅ​ពេល​នេះ​អាជ្ញាធរ​បាន​ដក​មក​វិញ រង់ចាំ​ការសម្រេច​ពី​តុលាការ​បន្តទៀត​។

មន្ត្រី​សម​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ឆាយ ធី មានប្រសាសន៍ថា  បើ​ទោះ​ជា​ប្រជាពលរដ្ឋ​ទាំង​៣០០​គ្រួសា​នោះ​រស់នៅ​ខុសច្បាប់ តែ​អាជ្ញាធរ​គួរតែ​ផ្តល់​ជម្រក​តិចតួច​ដល់​ពួកគេ​ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត មិន​គួរប្រើ​អំណាច​តុលាការ​បណ្តេញ​ពួក​គាត់​ដោយ​មិន​គិតគូរ​នោះទេ​។
លោក​ ឆាយ​ធី បានឲ្យដឹងថា ប្រជាពលរដ្ឋ​ដែល​សង់​ទីលំនៅ​ចាស់​មាន​១០២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ដែល​មក​តាំង​ទីលំនៅ​ថ្មី មាន​ប្រមាណ​៣០០​គ្រួសារ៕
សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ​ sreyleak@vodhotnews.com

No comments: