ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី28 ខែមិនា ឆ្នាំ2014, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចអស់រយៈពេលជិត ៣០ឆ្នាំក្នុងដំណែងកំពូលមួយនេះ ពោលគឺជាមេដឹកនាំកាន់អំណាចយូជាងគេ ក្នុងចំណោមមេដឹកនាំតិចតួចបំផុត លើពិភពលោក។
ចាប់ពីឆ្នាំ១៩៨៥ ដល់ ១៩៩៣ លោក ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានអ្នកវិភាគគិតថា ត្រូវបានលើកតម្កើងដោយរដ្ឋអំណាចវៀតណាម ក្រោយពីកងទ័ពសម្ព័ន្ធមិត្តមួយនេះជួយវាយរំលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩។
បើទោះជាមានការបោះឆ្នោត ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ដែលគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោតក៏ដោយ ក៏លោកហ៊ុន សែន នៅតែមានវាសនាធ្វើជានាយករដ្ឋមន្ត្រីទី២ បន្ទាប់ពីលោកមិនព្រមប្រគល់អំណាចទាំងស្រុងឲ្យទៅ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលឈ្នះឆ្នោត។
ការបន្តកាន់អំណាចដ៏យូរ របស់លោក ហ៊ុន សែន ត្រូវបានអ្នកវិភាគគិតថា មិនមែនលោក ចង់នោះទេ តែលោកទំនងជាពិបាកនឹងចុះចេញដោយសារបារម្ភពីការកាត់ទោសនៅពេលអស់អំណាចដូចមេដឹកនាំផ្តាច់ការមួយចំនួននៅលើពិភពលោកជាគំរូស្រាប់។
ចុះប្រសិនបើ បើមានច្បាប់ការពារលោក តើលោក ហ៊ុន សែន ព្រមចុះចេញពីអំណាចដែរឬទេ?
សម្រាប់លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយ ពិបាកឆ្លើយនឹងសំណួរនេះ ព្រោះការព្រមចុះចេញ ឬមិនចុះចេញជាឆន្ទៈផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ឬក៏ច្បាប់នោះ តម្រូវឲ្យលោកត្រូវតែចុះចេញ «ហើយសម្រាប់ខ្ញុំ ខ្ញុំយល់ថា ប្រសិនជាបង្កើតច្បាប់ហ្នឹង ត្រូវដាក់លក្ខខណ្ឌ ថាលក្ខខណ្ឌនោះចង់មិនចង់ ត្រូវតែគោរព ព្រោះមនុស្សបង្កើតសង្គម សង្គមបង្កើតបញ្ហា ពេលសង្គមកើតបញ្ហា គេបង្កើតច្បាប់ គេបង្ខំឲ្យមនុស្សគោរព មិនមែនថាចង់ឬមិនចង់នោះទេ»។
ប៉ុន្តែលោកបានលើកឡើងពីបញ្ហាខុសឆ្គងមួយចំនួន ក្នុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីកន្លងមកនេះ ដែលជាកត្តាប្រឈមមួយក្នុងចំណោមបញ្ហាជាច្រើនទៀត នៅពេលលោកអស់អំណាច «បច្ចុប្បន្ននេះ វាមានរឿងច្រើន ដែលទាក់ទងអ្នកនយោបាយ អាចបង្កើតរឿងហ្នឹងបាន ទីមួយគឺបញ្ហាសម្បទានដីធ្លី ទីពីរគឺសោកនាដកម្មដូចគ្នាទៅលើព្រៃឈើ ទៅលើធម្មជាតិ ទីបីយើងគិតមើលទៅលើ អ្នកសម្លាប់មកដល់ថ្ងៃនេះ មិនទាន់រកមុខបាន ទាំងសម្លាប់ច្រើនលោកបានដឹងហើយថា ព្រឹត្តិការណ៍ថ្ងៃ៥ ថ្ងៃ៦ ព្រឹត្តិការណ៍បង្ក្រាបបាតុករ រឿងបន្តបន្ទាប់មក ទាំងអស់ហ្នឹងគឺអ្នកនយោបាយអាចបង្កើតជា រលកនយោបាយដ៏ធំមួយ សម្រាប់នៅក្នុងសង្គមកម្ពុជា អ៊ីចឹងយើងត្រូវបង្កើតច្បាប់ហ្នឹងដើម្បីអី ដើម្បីកាពាររាល់អំឡុងលោកកាន់អំណាច មិនត្រូវបានយកមកចាត់ចែងទេ»។
ក្រុមអ្នកវិភាគ បានលើកឡើងថា “មិនមានប្រយោជន៍អ្វី សម្រាប់ប្រទេសជាតិនោះទេ” នៅពេលដែលមានតម្រុយថា លោកសម រង្ស៊ី និងលោក ហ៊ុន សែន ព្រមព្រៀងគ្នាបង្កើតច្បាប់លើកលែងទោសមេដឹកនាំបច្ចុប្បន្ន នៅពេលអស់អំណាច។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានហៅច្បាប់នេះថា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ លោកថា បើមានការបង្កើតច្បាប់នេះមែន ជាគំរូអាក្រក់មួយសម្រាប់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ «យើងធ្វើច្បាប់សម្រាប់ មិនឲ្យផ្តន្ទាទោស បានន័យថាយើងឈប់យក អ្នកគំរូល្អហើយ គឺយើងយកអ្នកដែលប្រព្រឹត្តបទល្មើសមកដឹកនាំប្រទេសវិញ វាចេញរូបភាពអញ្ចេះវិញទេ»។
អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ បារម្ភថា បើច្បាប់នោះលេចចេញជារូបរាងមែន នោះនឹងធ្វើឲ្យថ្នាក់ដឹកនាំជិះសេះលែងដៃ ហើយប្រើអំណាចខុសច្បាប់ អាងតែខ្លួនត្រូវបានច្បាប់ការពារ «វាអាចគ្រោះថ្នាក់ដល់ប្រទេសជាតិដែរ វាអាចដោះស្រាយបញ្ហាពេលបច្ចុប្បន្ន ប៉ុន្តែវាអាចគ្រោះថា្នក់ទៅអនាគត។ គ្រោះថា្នក់ត្រង់ថា ប្រសិនជាឲ្យមេដឹកនាំធ្វើអ្វីស្រេចនឹងចិត្ត ដោយគ្មានទោស នោះដល់ពេលគាត់ឡើងកាន់អំណាច ទៅអនាគត ម្នាក់ៗអាចជិះសេះលែងដៃ អាចដឹងថាខ្លួនឯងគ្មានទោស»។
បើតាមលោក អ៊ូ វីរៈ លោកហ៊ុន សែន នឹងមិនចុះចេញពីអំណាចទេ បើទោះជាមានច្បាប់ការពារលោកក៏ដោយ។ ប៉ុន្តែលោកថាច្បាប់នេះមានប្រយោជន៍រយៈពេលខ្លី គឺអាចកាត់បន្ថយការលួចបន្លំសន្លឹកឆ្នោតដោយសារអ្នកកាន់អំណាចលែងខ្លាចចាញ់ «ពីរឿងនយោបាយស្រុកខ្មែរ គ្មានអ្នកណាមួយទុកចិត្ត ទី១ គេអត់ទុកចិត្ត ពីរឿងកិច្ចព្រមព្រៀងគ្នា ទី២ គេអត់ទុកចិត្តគ្នាទៅវិញទៅមកទេ ហើយនយោបាយស្រុកខ្មែរតែប៉ុណ្ណឹង ហើយខ្ញុំមើលទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែលអត់ទុកចិត្តគ្នាឯងផងដែរ ខ្ញុំមើលទៅមានមូលហេតុច្រើន»។
កាលពីអំឡុងធ្វើសមារហរណកម្ម ជាមួយពួកខ្មែរក្រហម រដ្ឋាភិបាលកម្ពុជា បានលើកលែងទោស លោក អៀង សារី ដែលត្រូវបានកាត់ទោសក្រោយពី របបនេះដួលរលំ។ ប៉ុន្តែនៅពេលដែលអង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាបង្កើតតុលាការកូនកាត់ ដើម្បីកាត់ទោសអតីតមេដឹកនាំប្រល័យពូជសាសន៍ទាំងនោះ លោក អៀង សារី គឺជាជនត្រូវចោទសំខាន់មួយក្នុងចំណោមនោះ ដែលត្រូវបាននាំខ្លួនមកកាត់ទោស។
រំលឹកដល់ករណីនេះ លោកបណ្ឌិត សុខ ទូច គិតថា បើមានច្បាប់លើកលែងទោសមេដឹកនាំបច្ចុប្បន្នគ្រាន់តែជារឿងនយោបាយ ហើយអាចក្លាយជាលំនាំមួយដូចករណីលោក អៀង សារី៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
7 comments:
យើងរង់ចំាថៃ្ងយកអាព្រែត ហុ៊ន សែន ទៅកាត់ទោសនៅតុលាការអន្តរ ជាតិ វាបានសំលាប់ប្រជាជនខែ្មរច្រើនណាស់ រាប់តាំងពីជំនាន់ខែ្មរក្រហម មកទល់សព្វថៃ្ងនេះ បាបកម្មដែលវាបានសាងមកត្រូវតែជំរះបពា្ជីក្នុងពេល នេះ ។
Hun Sen stepping down, maybe in another parallel universe somewhere.
Hun Sen will never step down voluntarily. He will have to be forced to step down like Saddam Hussein and Gaddafi. The fate of Hun Sen will be no different to these two people.
This devil are facing of ICC and French court he get more trouble and this devil is might be the end his life like sad am hussen (បីសាច នេះកំពុងប្រឈមមុខនឹងតុលា ការអន្តរជាតិ នឹងមួយទៀតពីតុលាការបារាំង ដោយតិរិឆាននេះបានបពា្ជរ ឲ្យ អង្គរក្សរបស់វាគប់គ្រាប់បែកទៅលើហ្វូងប៉ាតុករណ៏ក្នុងឆ្នាំ១៩៩៧ ដូ ចេ្នះជីវិតរបស់វាប្រហែលជាចប់ដូចសាដាំហុសសេន ឬ សាដាំហ៊ុនសែន )។
Raincy the laazzzzzzzineeessssss lop lop pler pler chkout sote right.? How you guy believed and following supper idoit riancy. ?.. how dumb people this day.....?. Mike
Anonymous said...
Ah Hun Sen the laazzzzzzzineeessssss lop lop pler pler chkout sote right.? How you guy believed and following supper idoit Hun Sen. ?.. how dumb people this day.....?. Mike
Anonymous said...
Ah Hun Sen the laazzzzzzzineeessssss lop lop pler pler chkout sote right.? How you guy believed and following supper idoit Hun Sen. ?.. how dumb people this day.....?. Mike
Post a Comment