A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 28 March 2014

Analysis: Will Hun Sen step down if there is a law to protect him? វិភាគ​៖ ​តើ​លោក ហ៊ុន សែន ព្រម​ចុះ​ចេញពី​អំណាច​ទេ បើ​មាន​ច្បាប់​ការពា​រលោក​?​

ដោយ៖​ អ៊ឹង ប៊ុនថន​ | ថ្ងៃសុក្រ ទី28 ខែមិនា ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ តាត ឧត្តម)
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​អស់​រយៈពេល​ជិត​ ៣០​ឆ្នាំ​ក្នុង​ដំណែង​កំពូល​មួយ​នេះ ពោល​គឺជា​មេដឹកនាំ​កាន់​អំណាច​យូ​ជាងគេ ក្នុង​ចំណោម​មេដឹកនាំ​តិចតួច​បំផុត លើ​ពិភពលោក​។​
​ចាប់ពី​ឆ្នាំ​១៩៨៥ ដល់ ១៩៩៣ លោក ហ៊ុន សែន ក្លាយជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​ត្រូវបាន​អ្នកវិភាគ​គិតថា ត្រូវបាន​លើកតម្កើង​ដោយ​រដ្ឋអំណាច​វៀតណាម ក្រោយ​ពី​កងទ័ព​សម្ព័ន្ធមិត្ត​មួយ​នេះ​ជួយ​វាយ​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩​។​
​បើទោះជា​មាន​ការបោះឆ្នោត ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNTAC) ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់​ឆ្នោត​ក៏​ដោយ ក៏​លោក​ហ៊ុន សែន នៅតែ​មាន​វាសនា​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​២ បន្ទាប់ពី​លោក​មិន​ព្រម​ប្រគល់​អំណាច​ទាំងស្រុង​ឲ្យទៅ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ឈ្នះឆ្នោត​។​
​ការបន្ត​កាន់អំណាចដ៏យូរ ​របស់​លោក ហ៊ុន សែន ត្រូវបាន​អ្នកវិភាគ​គិតថា មិនមែន​លោក ចង់​នោះ​ទេ តែ​លោក​ទំនង​ជា​ពិបាក​នឹង​ចុះ​ចេញ​ដោយសារ​បារម្ភ​ពី​ការកាត់ទោស​នៅ​ពេល​អស់​អំណាច​ដូច​មេដឹកនាំ​ផ្តាច់ការ​មួយចំនួន​នៅ​លើ​ពិភពលោក​ជា​គំរូ​ស្រាប់​។​
​ចុះ​ប្រសិនបើ បើ​មាន​ច្បាប់​ការពា​រលោក តើ​លោក ហ៊ុន សែន ព្រម​ចុះ​ចេញពី​អំណាច​ដែរឬទេ​?
​សម្រាប់​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ ពិបាក​ឆ្លើយ​នឹង​សំណួរ​នេះ ព្រោះ​ការព្រម​ចុះចេញ​ ឬ​មិន​ចុះ​ចេញ​ជា​ឆន្ទៈ​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី ឬក៏​ច្បាប់​នោះ តម្រូវ​ឲ្យ​លោក​ត្រូវ​តែ​ចុះចេញ​ «ហើយសម្រាប់ខ្ញុំ ខ្ញុំយល់ថា ប្រសិនជាបង្កើតច្បាប់ហ្នឹង ត្រូវដាក់លក្ខខណ្ឌ ថាលក្ខខណ្ឌនោះចង់មិនចង់ ត្រូវតែគោរព ព្រោះមនុស្សបង្កើតសង្គម សង្គមបង្កើតបញ្ហា ពេលសង្គមកើតបញ្ហា គេបង្កើតច្បាប់ គេបង្ខំឲ្យមនុស្សគោរព មិនមែនថាចង់ឬមិនចង់នោះទេ»។
ប៉ុន្តែ​លោក​បាន​លើកឡើង​ពី​បញ្ហា​ខុសឆ្គង​មួយចំនួន​ ក្នុង​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​កន្លងមកនេះ ដែល​ជា​កត្តា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ទៀត ​នៅពេល​លោក​អស់អំណាច​ «បច្ចុប្បន្ននេះ វាមានរឿងច្រើន ដែលទាក់ទងអ្នកនយោបាយ អាចបង្កើតរឿងហ្នឹងបាន ទីមួយគឺបញ្ហាសម្បទានដីធ្លី ទីពីរគឺសោកនាដកម្មដូចគ្នាទៅលើព្រៃឈើ ទៅលើធម្មជាតិ ទីបីយើងគិតមើលទៅលើ អ្នកសម្លាប់មកដល់ថ្ងៃនេះ មិនទាន់រកមុខបាន ទាំងសម្លាប់ច្រើនលោកបានដឹងហើយថា ព្រឹត្តិការណ៍ថ្ងៃ៥ ថ្ងៃ៦ ព្រឹត្តិការណ៍បង្ក្រាបបាតុករ រឿងបន្តបន្ទាប់មក ទាំងអស់ហ្នឹងគឺអ្នកនយោបាយអាចបង្កើតជា រលកនយោបាយដ៏ធំមួយ សម្រាប់នៅក្នុងសង្គមកម្ពុជា អ៊ីចឹងយើងត្រូវបង្កើតច្បាប់ហ្នឹងដើម្បីអី ដើម្បីកាពាររាល់អំឡុងលោកកាន់អំណាច មិនត្រូវបានយកមកចាត់ចែងទេ»។​
​ក្រុមអ្នកវិភាគ បាន​លើកឡើង​ថា “​មិន​មាន​ប្រយោជន៍​អ្វី សម្រាប់​ប្រទេសជាតិ​នោះទេ​”​ នៅពេលដែល​មាន​តម្រុយ​ថា លោក​សម រង្ស៊ី និង​លោក ហ៊ុន សែន ព្រមព្រៀង​គ្នា​បង្កើត​ច្បាប់​លើកលែង​ទោស​មេដឹកនាំ​បច្ចុប្បន្ន នៅពេល​អស់អំណាច។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បាន​ហៅ​ច្បាប់​នេះ​ថា ផ្ទុយ​​នឹង​រដ្ឋធម្មនុញ្ញ​។ លោក​ថា បើ​មាន​ការបង្កើត​ច្បាប់​នេះ​មែន ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ «យើងធ្វើច្បាប់សម្រាប់ មិនឲ្យផ្តន្ទាទោស បានន័យថាយើងឈប់យក អ្នកគំរូល្អហើយ គឺយើងយកអ្នកដែលប្រព្រឹត្តបទល្មើសមកដឹកនាំប្រទេសវិញ វាចេញរូបភាពអញ្ចេះវិញទេ»។​
​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ បារម្ភ​ថា បើ​ច្បាប់​នោះ​លេចចេញ​ជា​រូបរាង​មែន នោះ​នឹង​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ជិះ​សេះ​លែងដៃ ហើយ​ប្រើ​អំណាច​ខុសច្បាប់ អាង​តែ​ខ្លួន​ត្រូវបាន​ច្បាប់​ការពារ «វាអាចគ្រោះថ្នាក់ដល់ប្រទេសជាតិដែរ វាអាចដោះស្រាយបញ្ហាពេលបច្ចុប្បន្ន ប៉ុន្តែវាអាចគ្រោះថា្នក់ទៅអនាគត។ គ្រោះថា្នក់ត្រង់ថា ប្រសិនជាឲ្យមេដឹកនាំធ្វើអ្វីស្រេចនឹងចិត្ត ដោយគ្មានទោស នោះដល់ពេលគាត់ឡើងកាន់អំណាច ទៅអនាគត ម្នាក់ៗអាចជិះសេះលែងដៃ អាចដឹងថាខ្លួនឯងគ្មានទោស»។
​បើ​តាម​លោក អ៊ូ វីរៈ លោក​ហ៊ុន សែន នឹង​មិន​ចុះ​ចេញពី​អំណាច​ទេ បើទោះជា​មាន​ច្បាប់​ការពារ​លោក​ក៏​ដោយ​។​ ប៉ុន្តែ​លោក​ថា​ច្បាប់​នេះ​មាន​ប្រយោជន៍​រយៈពេល​ខ្លី គឺ​អាច​កាត់បន្ថយ​ការលួចបន្លំ​សន្លឹក​ឆ្នោត​ដោយ​សារ​អ្នកកាន់អំណាច​លែង​ខ្លាច​ចាញ់​ «ពីរឿងនយោបាយស្រុកខ្មែរ គ្មានអ្នកណាមួយទុកចិត្ត ទី១ គេអត់ទុកចិត្ត ពីរឿងកិច្ចព្រមព្រៀងគ្នា ទី២ គេអត់ទុកចិត្តគ្នាទៅវិញទៅមកទេ ហើយនយោបាយស្រុកខ្មែរតែប៉ុណ្ណឹង ហើយខ្ញុំមើលទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រហែលអត់ទុកចិត្តគ្នាឯងផងដែរ ខ្ញុំមើលទៅមានមូលហេតុច្រើន»។

​កាលពី​អំឡុង​ធ្វើ​សមា​រហ​រណកម្ម​ ជាមួយ​ពួក​ខ្មែរក្រហម រដ្ឋាភិបាល​កម្ពុជា បាន​លើកលែង​ទោស លោក អៀង សារី ដែល​ត្រូវបាន​កាត់ទោស​ក្រោយ​ពី​ របប​នេះ​ដួលរលំ​។ ប៉ុន្តែ​នៅពេលដែល​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​បង្កើត​តុលាការ​កូនកាត់ ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ប្រល័យពូជសាសន៍​ទាំងនោះ លោក អៀង សារី គឺជា​ជន​ត្រូវ​ចោទ​សំខាន់​មួយ​ក្នុងចំណោម​នោះ ដែល​ត្រូវបាន​នាំខ្លួន​មក​កាត់ទោស​។​
​រំលឹក​ដល់​ករណីនេះ លោក​បណ្ឌិត សុខ ទូច គិតថា បើ​មាន​ច្បាប់​លើកលែង​ទោស​មេដឹកនាំ​បច្ចុប្បន្ន​គ្រាន់តែ​ជា​រឿង​នយោបាយ ហើយ​អាច​ក្លាយ​ជា​លំនាំ​មួយ​ដូច​ករណី​លោក អៀង សារី​៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

7 comments:

Anonymous said...

យើងរង់ចំាថៃ្ងយកអាព្រែត ហុ៊ន សែន ទៅកាត់ទោសនៅតុលាការអន្តរ ជាតិ វាបានសំលាប់ប្រជាជនខែ្មរច្រើនណាស់ រាប់តាំងពីជំនាន់ខែ្មរក្រហម មកទល់សព្វថៃ្ងនេះ បាបកម្មដែលវាបានសាងមកត្រូវតែជំរះបពា្ជីក្នុងពេល នេះ ។

Anonymous said...

Hun Sen stepping down, maybe in another parallel universe somewhere.

Anonymous said...

Hun Sen will never step down voluntarily. He will have to be forced to step down like Saddam Hussein and Gaddafi. The fate of Hun Sen will be no different to these two people.

Anonymous said...

This devil are facing of ICC and French court he get more trouble and this devil is might be the end his life like sad am hussen (បីសាច នេះកំពុងប្រឈមមុខនឹងតុលា ការអន្តរជាតិ នឹងមួយទៀតពីតុលាការបារាំង ដោយតិរិឆាននេះបានបពា្ជរ ឲ្យ អង្គរក្សរបស់វាគប់គ្រាប់បែកទៅលើហ្វូងប៉ាតុករណ៏ក្នុងឆ្នាំ១៩៩៧ ដូ ចេ្នះជីវិតរបស់វាប្រហែលជាចប់ដូចសាដាំហុសសេន ឬ សាដាំហ៊ុនសែន )។

Anonymous said...

Raincy the laazzzzzzzineeessssss lop lop pler pler chkout sote right.? How you guy believed and following supper idoit riancy. ?.. how dumb people this day.....?. Mike

Anonymous said...

Anonymous said...
Ah Hun Sen the laazzzzzzzineeessssss lop lop pler pler chkout sote right.? How you guy believed and following supper idoit Hun Sen. ?.. how dumb people this day.....?. Mike

Anonymous said...

Anonymous said...
Ah Hun Sen the laazzzzzzzineeessssss lop lop pler pler chkout sote right.? How you guy believed and following supper idoit Hun Sen. ?.. how dumb people this day.....?. Mike