A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 9 March 2014

15 Vietnamese who were arrested by tribal people for illegally logging in Cambodian forest have not been sent to court yet [This is a cover up by the Cambodian authority. In Thailand these 15 Vietnamese would have been executed!] អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​មិន​ទាន់​បញ្ជូន​សំណុំ​រឿង​​វៀតណាម​១៥​នាក់​ទៅ​តុលាការ

ដោយ ទេព សុរ៉ាវី 2014-03-09
ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី កំពុង​ស៊ើប​អង្កេត​បន្ថែម​ចំពោះ​ករណី​ដែល​ជនជាតិ​វៀតណាម ១៥​នាក់ លប​លួច​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច បន្ទាប់​ពី​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ៦០​នាក់ បាន​ចុះ​ល្បាត​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ព្រៃ​ការពារ​របស់​សហគមន៍​កាល​ពី​ថ្ងៃ​ទី​៨ មីនា ហើយ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម ទាំង​នោះ​កំពុង​កាប់​ឈើ​ក្នុង​ទឹក​ដី​របស់​ខ្មែរ។
ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក ឃុត សុភាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៩ មីនា ថា សំណុំ​រឿង​ជនជាតិ​វៀតណាម ១៥​នាក់ ដែល​លួច​ចូល​ទឹក​ដី​ខ្មែរ​មក​កាប់​ឈើ​នៅ​ព្រៃ​ការពារ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ស្រុក​ពេជ្រាដា នៅ​មិន​ទាន់​បញ្ជូន​ទៅ​តុលាការ​នៅ​ឡើយ​ទេ ហើយ​ខាង​មន្ទីរ​បរិស្ថាន និង​ក្រុម​ប៉ូលិស​យុត្តិធម៌​កំពុង​ស៊ើប​អង្កេត​រឿង​នេះ​បន្ថែម៖ «នៅ​បរិស្ថាន​និង​ប៉ូលិស​យុត្តិធម៌។ មិន​ទាន់​ប្រាប់​បាន​ទេ ព្រោះ​មិន​ទាន់​បញ្ជូន​មក​តុលាការ​នៅ​ឡើយ»
ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៣​ភូមិ រួម​មាន​ភូមិ​ពូលុ ភូមិ​ឡាំមេះ និង​ភូមិ​ពូចារ បាន​ចុះ​ល្បាត​ការ​កាប់​ព្រៃ​ឈើ​ក្នុង​ដែន​ការពារ​របស់​សហគមន៍ និង​បាន​ប្រទះ​ជន​ជាតិ​វៀតណាម ១៥​នាក់ កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​នៅ​ចំណុច​ភូមិ​ឡាំមេះ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា។
ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង បាន​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម ទាំង​នោះ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​គោយន្ត​ច្នៃ​ចំនួន ៤​គ្រឿង រណារ​យន្ត ៧​គ្រឿង កាំភ្លើង​ធុន​អ៊ឹមសី (M16) ១​ដើម ម៉ូតូ ៩​គ្រឿង និង​ឈើ​គគីរ​កាត់​រួច​ប្រមាណ ៤​ម៉ែត្រ​គូប។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​បរិស្ថាន និង​លោក យ៉ែម វ៉ាន់នី ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី សួរ​នាំ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ មីនា ដោយ​ទូរស័ព្ទ​ច្រើន​ដង​តែ​លោក​មិន​ទទួល។
ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា ដែល​ចុះ​ទៅ​សិក្សា​រឿង​នេះ ប្រាប់​ថា ជនជាតិ​វៀតណាម ទាំង​នោះ មាន​អាយុ​ចន្លោះ​ពី ២៣​ឆ្នាំ ដល់ ៣៥​ឆ្នាំ ហើយ​ពួកគេ​ឆ្លង​ដែន​និង​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​កម្ពុជា។ លោក​បន្ត​ថា ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច បាន​ដឹង​ពី​ការ​លួច​កាប់​ឈើ​ខុស​ច្បាប់​របស់​ជន​ជាតិ​វៀតណាម  ប៉ុន្តែ​ពេល​រាយការណ៍​ទៅ​ឲ្យ​អាជ្ញាធរ​ចុះ​ឃាត់​ខ្លួន​នោះ អាជ្ញាធរ​តែង​ដោះ​លែង​ពួកគេ​ទៅ​វិញ។ លើក​នេះ​ប្រជា​សហគមន៍​ចុះ​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម នោះ​ដោយ​ខ្លួន​ឯង ហើយ​សង្ឃឹម​ថា ពួកគេ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់។
លោក សុខ រដ្ឋា៖ «មិន​មែន​ទើប​តែម្ដង​ទេ កន្លង​មក​មាន​ការ​ចូល​កាប់​ពី​ជនជាតិ​វៀតណាម ហ្នឹង​ច្រើន​មក​ដែរ​ហើយ កន្លង​មក​ដូច​មាន​ការ​ចុះ​ទៅ​ចាប់​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​ស្នងការ​អី​ហ្នឹង​ចុះ​ទៅ ចាប់​បាន​ជនជាតិ​វៀតណាម​២ ឬ ៣​នាក់ ធ្វើ​ការ​ដោះលែង​វិញ នៅ​ទីតាំង​ដែល​ធ្វើការ​កាប់​បំផ្លាញ​នោះ ហើយ​គាត់​បាន​វត្ថុ​តាង​អី​ទេ»
អនុ​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ឃុត ចាន់រ៉ា ប្រាប់​ថា ប្រជា​សហគមន៍​កំពុង​រង់ចាំ​មើល​ថា តើ​អាជ្ញាធរ​មាន​សមត្ថកិច្ច នឹង​ចាត់​វិធានការ​បែប​ណា​ចំពោះ​ជនជាតិ​វៀតណាម ដែល​ចូល​កាប់​បំផ្លាញ​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Kmenhwatt said...

Should just kill them on the spot like Siamese had done to Khmer folks! Don't waste money to feed these barbarians thieves and sent them to court.They were thieves and killers of our people anyway.

Anonymous said...

If Khmer the illegal loggers, Siam and Yuon would have been executed us on the spot, no question ask. We should have killed them on the spot already. We need to start exchange blood for blood.

Anonymous said...

ខំចាប់ថាវាបានដាក់ទោសវាខ្លះ តែមានឯណាបញ្ជូនមិនទាន់ដល់កន្លែងផង ហ៊ុន សែនបញ្ជាឱ្យលែងទៅហើយៗឥឡូវពូកនោះកំពុងទេកាប់ទៀត តើធ្វើម្តេចទៅ ព្រោះខ្មែរមិនអាចចាប់យួនឬដាក់គុកយួនដាច់ខាត បើឃើញមានបាញ់ចោលទៅ ហើយធ្វើមិនដឹងបានកើត
បើហ៊ានធ្វើដឹងនោះមិនរួយខ្លួនទេណាបងប្អូន។