នៅវេលាម៉ោង ២ រសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា នឹងអញ្ជើញចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិខេត្តកណ្តាលបានរៀបចំវេទិកាមហាជន នៅឃុំត្រើយស្លានេះម្តងរួចមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ តែត្រូវបានរំសាយ ដោយសារការប៉ុនប៉ងរំខាន ពីសំណាក់សកម្មជនគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែសម្រាប់កម្មវិធីថ្ងៃទី២៦ ខែកុម្ភៈ នេះ អាជ្ញាធរខេត្តកណ្តាលបានធានាអះអាងថា មិនឲ្យមានបញ្ហាដូចលើកមុនឡើយ។
No comments:
Post a Comment