01.02.2014
by Khoun Theara, VOA Khmer
British Minister of State for Foreign and Commonwealth Office Hugo Swire, left, interacts with India’s Gujarat state chief minister Narendra Modi at Gandhinagar in Gujarat, India, Wednesday, March 20, 2013. Swire was accompanied by a large business delegation including a team from UK's oil and gas major BG Group. According to local news reports, the BG Group, Wednesday signed an agreement for the supply up to 2.5 million tonnes per annum of liquefied natural gas (LNG) to the state-owned Gujarat State Petroleum Corporation Ltd. (AP Photo/Ajit Solanki)
Hugo Swire, Minister of State for the British Foreign Office, made his first visit to Cambodia on Friday, meeting with senior officials as well as members of the opposition.
Swire met with Cambodian Foreign Minister Hor Namhong and later with Prime Minister Hun Sen.
Koy Kuong, a spokesman for Cambodia’s Foreign Ministry, said Swire had emphasized the importance of negotiations and peaceful settlement of the country’s ongoing political impasse.
“Up to now, the Cambodian People’s Party always has the door open for negotiation on reforms demanded by the Cambodia National Rescue Party,” he said.
Swire met with members of the opposition Rescue Party Friday afternoon.
“He was interested in the situation of political and human rights violations in Cambodia and wanted the Cambodia National Rescue Party to express our positions on the current political situation,” Yim Sovann, a spokesman for the party, said after the meeting.
The opposition reiterated its calls for a recall election and for reform of key political institutions, Yim Sovann said. They asked Swire to reiterate their position with Hun Sen, he said.
Swire could not be reached for comment late Friday, but he said in a statement Thursday he planned to meet with officials over economic relations between the two countries and to “better understand the current political landscape and challenges that remain in ensuring a peaceful, secure and democratic future for Cambodia.”
01.02.2014
អនុរដ្ឋមន្ត្រីការបរទេសអង់គ្ លេសជួបមន្ត្រីគណបក្សប្រឆាំ ងនិងមន្ត្រីរដ្ឋាភិបាល
ដោយ ឃួន ធារ៉ា VOA Khmer
លោកហ៊ូហ្គោ ស្វារ៉េ (Hugo Swire) អនុរដ្ឋមន្ត្រីក្រសួងការ បរទេសនិងជាសមាជិកសភានៃចក្ រភពអង់គ្លេសបានចាប់ផ្តើមដំ ណើរទស្សនកិច្ចផ្លូវរដ្ឋមក កម្ពុជាជាលើកដំបូងរបស់លោក នៅថ្ងៃសុក្រនេះ ដោយផ្តោតសំខាន់លើការពង្រឹ ងទំនាក់ទំនងសេដ្ឋកិច្ច និងពិនិត្យមើលស្ថានភាពនយោបា យនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចពេញមួ យថ្ងៃរបស់លោក លោក Hugo Swire បានជួបសំណេះសំណាលជាមួយលោ កហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ តរជាតិ ជួបជាមួយប្រធានស្តីទី គណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា និងលោកនាយករដ្ឋមន្ត្រីហ៊ុ ន សែន។
ក្រោយជំនួបរវាងលោកនិងលោក ហោ ណាំហុង លោកកុយ គួង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្ រសួងការបរទេសកម្ពុជា បានស្រង់សម្តីរបស់លោកHugo Swire ប្រាប់ក្រុមអ្នកកាសែតថា ចក្រភពអង់គ្លេសចង់ឃើញគណបក្ សនយោបាយទាំងពីរដោះស្រាយភា ពជាប់គាំងនយោបាយនៅកម្ពុជា ដោយសន្តិវិធី។
«លោកបានបញ្ជាក់ហើយថា ការជួបពិភាក្សាគ្នាហ្នឹង គឺជារឿងសំខាន់ណាស់ ដែលកន្លងមកប្រទេសផ្សេងៗក៏ ចង់បានរបៀបហ្នឹងដែរគឺដោះ ស្រាយតាមសន្តិវិធីនិងការចរចានេះឯង»។
ជាការឆ្លើយតប លោកហោ ណាំហុងបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែ ចំហទ្វារស្វាគមន៍គណបក្សសង្ គ្រោះជាតិដើម្បីវិលត្រឡប់ មករកតុចរចាជានិច្ច ប៉ុន្តែការចរចាណាមួយអាច ចាប់ផ្តើមបាន លុះត្រាតែគណបក្សសង្គ្រោះជាតិ យល់ព្រមចូលប្រជុំសភាជាមុ នសិន។ នេះបើតាមលោកកុយ គួង។
«មកទល់ពេលនេះគឺគណបក្សប្ រជាជនយើង ទោះបីជាយ៉ាងណា ក៏នៅតែបើកទ្វារចំហជានិច្ច ក្នុងការចរចាអំពីកំណែទម្ រង់ផ្សេងៗ ដែលគណបក្សសង្គ្រោះជាតិធ្វើ ការទាមទារនោះ»។
លោកកុយ គួងបន្ថែមថា ក្នុងជំនួបដដែលនេះ ភាគីទាំងពីរក៏បានប្តេជ្ញា ជំរុញទំនាក់ទំនងពាណិជ្ជកម្ម ទ្វេភាគី ដែលត្រូវបានព្យាករណ៍ថា អាចនឹងកើនដល់១ពាន់លានដុ ល្លារនៅឆ្នាំ២០១៤ ខណៈទំហំពាណិជ្ជកម្មរវាងប្ រទេសទាំងពីរមានចំនួន៧៤២លា នដុល្លារកាលពីឆ្នាំ២០១៣។ ដោយឡែក ចក្រភពអង់គ្លេសបានផ្តល់ជំនួ យជាង៦០លានដុល្លារសហរដ្ឋអា មេរិកពីឆ្នាំ២០១០ដល់ឆ្នាំ ២០១២មកឱ្យកម្ពុជា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Hugo Swire នេះធ្វើឡើងចំពេលកម្ពុជា កំពុងជួបនូវវិបត្តិនយោបាយ ក្រោយពីគណបក្សនយោបាយជាប់ឆ្ នោតទាំងពីរគឺគណបក្សប្រជា ជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុ ងខ្វែងគំនិតគ្នាលើលទ្ធផល បោះឆ្នោត។
ដោយឡែក លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិថ្លែងថា ក្នុងជំនួបជាមួយលោក Hugo Swireនោះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិនៅតែតម្កល់ការទាមទារ របស់ខ្លួនឱ្យនៅដដែល។
«គាត់ចាប់អារម្មណ៍ពីស្ថានកា រណ៍នយោបាយនៅប្រទេសកម្ពុជា ស្ថានការណ៍រំលោភសិទ្ធិមនុស្ ស ហើយចង់ឱ្យគណបក្សសង្គ្រោះ ជាតិបញ្ជាក់ជំហរពីស្ថានកា រណ៍នយោបាយក្នុងប្រទេសកម្ពុ ជា។ ហើយយើងបានជម្រាបគាត់២ចំ ណុច ទីមួយយើងចង់ឱ្យមានការបោ ះឆ្នោតឡើងវិញ ហើយទីពីរកែទម្រង់ការបោះឆ្ នោត និងការកែទម្រង់ស្ថាប័នសំខា ន់ៗ។ នេះគឺជាមធ្យោបាយ២ អហិង្សាដែលនាំឱ្យមានដំណោះ ស្រាយនយោបាយពិតប្រាកដនៅប្ រទេសកម្ពុជា»។
លោកយឹម សុវណ្ណក៏បានស្នើឱ្យលោក Hugo Swire ភ្ជាប់ការទាមទាររបស់ខ្លួន ក្នុងអនុសាសន៍របស់លោក Swire ក្នុងជំនួបរបស់លោកជាមួយលោ កនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
ប៉ុន្តែក្រោយពីជំនួបរវាងលោ កហ៊ុន សែន និងលោក Hugo Swireនោះ លោកអៀង សុផល្លែត ជំនួយការផ្ទាល់របស់លោកនា យករដ្ឋមន្ត្រីហ៊ុន សែនបានអត្ថាធិប្បាយប្រាប់ អ្នកកាសែតតែរឿងជុំវិញទំ នងទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្ នុងជំនួបនេះប៉ុណ្ណោះ ពោលគឺមិនបានបង្ហើបពីកិច្ច ពិភាក្សានយោបាយទេ។
វីអូអេបានព្យាហាមទាក់ទងសុំ អត្ថាធិប្បាយពីលោក Hugo Swire ជុំវិញជំនួបរបស់លោកនេះ តែមិនអាចទំនាក់ទំនងបានទេ ។ ប៉ុន្តែសេចក្តីប្រកាសព័ត៌មា នរបស់ស្ថានទូតអង់គ្លេសប្ រចាំកម្ពុជាកាលពីម្សិលមិញ បានដកស្រង់សម្តីរបស់លោកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារបស់លោក Hugo Swire គឺផ្តោតសំខាន់ដើម្បីស្វែ ងយល់ពីស្ថានភាពនយោបាយនៅកម្ ពុជានិងការពង្រឹងទំនាក់ទំ នងពាណិជ្ជកម្មទ្វេភាគីរវា ងប្រទេសទាំងពីរ៕
31.01.2014
គណបក្សជំទាស់ជួបមន្ត្រីអង់ គ្លេសនិយាយអំពីដំណោះស្រាយនយោ បាយ
ដោយ សុខ ខេមរា VOA Khmer
លោកហ៊ូហ្គោ ស្វៃអ័រ (Hugo Swire) មន្ត្រីការបរទេសចក្រភពអង់គ្ លេស។
មន្ត្រីគណបក្សជំទាស់បានអះអា ងថា នឹងជំរាបជូនមន្ត្រីការបរទេ សចក្រភពអង់គ្លេសពីគោលជំហរ របស់ខ្លួនចំពោះដំណោះស្រាយ នយោបាយក្នុងប្រទេស កម្ពុជា ក្នុងពេលជួបប្រជុំនៅថ្ងៃរសៀ លនេះ។ មន្ត្រីការទូតកំពូលរបស់អង់ គ្លេសនឹងជួបជាមួយមន្ត្រីជា ន់ខ្ពស់រដ្ឋាភិបាលនៃគណបក្ស គ្រប់គ្រងប្រទេសផងដែរ ដើម្បីស្ទាបស្ទង់ស្ថានការណ៍ នយោបាយដែលកំពុងជាប់គាំង។
មេដឹកនាំគណបក្សជំទាស់ និងមន្ត្រីរដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគ្រោងនឹងទទួលជួបជាមួយ នឹងអនុរដ្ឋមន្ត្រីការបរទេស អង់គ្លេស ហ៊ូហ្គោ ស្វ័រអ័ នៅថ្ងៃនេះក្នុងរាជធានីភ្ នំពេញ ដែលលោកចង់ដឹងអំពីស្ថានកា រណ៍នយោ បាយជាប់គាំងក្នុងប្រទេសកម្ ពុជាពេលនេះ។ នេះជាការអះអាងរបស់ក្រុមមន្ ត្រីកម្ពុជា។
មន្ត្រីគណបក្សសង្គ្រោះជាតិ ជាគណបក្សជំទាស់ បានអះអាងថា បញ្ហាបោះឆ្នោតឡើងវិញ បញ្ហាកែទម្រង់គណៈកម្មាធិកា រជាតិរៀបចំការបោះឆ្នោតស្ថិ តនៅក្នុងប្រធានបទនៃការ ជម្រាបជូនដល់មន្ត្រីអង់គ្លេ សដែរ ខណៈពេលដែលមន្ត្រីរដ្ឋា ភិបាលនៃគណបក្សគ្រប់គ្រងប្ រទេសបានអះអាងថា គណបក្សគ្រប់គ្រងប្រទេស មិនទំនងជាមានអ្វីដែលអាចប្ រែប្រួលជំហរនោះទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិ បានអះអាងថា លោក ប្រធានស្តីទីកឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិគ្រោងនឹងជួប ជាមួយលោកហ៊ូហ្គោ ស្វៃអ័រ (Hugo Swire) នៅរសៀលថ្ងៃសុក្រនេះដើម្បី ជម្រាបអំពីជំហរចុងក្រោយដែ លអាចឈានទៅរកដំណោះស្រាយនយោ បាយបាន។
«ហើយជាឱកាសដែលយើងបានជម្រាប អំពីមូលហេតុនៃការជាប់គាំង នយោ បាយហើយនឹងដំណោះស្រាយត្រូវដោ ះស្រាយយ៉ាងម៉េចក្នុងគោលជំ ហររបស់ គណបក្សសង្គ្រោះជាតិ។ ដូចដែលយើងបានបញ្ជាក់សព្វដង គឺថា យើងនឹង ជម្រាបជូនអំពីគោលបំណងរបស់ យើងអំពីការបោះឆ្នោតមុនអាណត្ តិ ការបោះ ឆ្នោតឡើងវិញ ហើយនឹងការកែទម្រង់គណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ហើយនឹងការកែទម្រង់ប្រព័ន្ធ បោះឆ្នោត។ នេះជាសំណូមពរដ៏ទទូច របស់ម្ចាស់ឆ្នោត របស់ប្រជាពលរដ្ឋខ្មែរ ហើយជាពិសេសគឺជាមធ្យោបាយដែល យើងអាចបញ្ចប់វិបត្តិនយោបាយ ដោយសន្តិវិធី ហើយនឹងរកយុត្តិធម៌ជូនម្ចាស់ ឆ្នោត»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមួយរូ ប បានអះអាងថា ការជួបជាផ្លូវ ការជាមួយគណបក្សទាំងពីរនេះ ជាការជជែកលើបញ្ហាជាច្រើន រាប់ទាំងកិច្ច សហប្រតិបត្តិការរហូតដល់បញ្ ហានយោបាយដែលកើតចេញពីវិវាទ លទ្ធផល បោះឆ្នោតនោះ។
«ខ្ញុំជឿថា មិនមែនគ្រាន់តែជាការងារប៉ុ ណ្ណឹងទេ ក៏ប៉ុន្តែហាក់បីដូចជាគេអា ចមក និយាយជាមួយគណបក្សសង្គ្រោះជា តិដើម្បីឲ្យទៅទទួលកាតព្វ កិច្ចរបស់ខ្លួននៅ ក្នុងសភាតំណាងរាស្ត្រនេះ ឯង។ នេះបើតាមខ្ញុំយល់។ ចំពោះជំហររាជរដ្ឋាភិបាល សម្តេច(ហ៊ុន សែន) លោកបានបញ្ជាក់ហើយថា លោករក្សាអធិបតេយ្យភាពរបស់ ខ្លួន។ លោករក្សាមហាក្សត្ររបស់ខ្លួន លោករក្សារដ្ឋធម្មនុញ្ញរបស់ ខ្លួន។ ដូច្នេះគ្មានជំហរណាដើម្បី ពលិកម្មចោល បោះបង់ចោលអ្វីៗដែលជាអធិបតេ យ្យ ពលិកម្មអ្វីៗដែលជាមរតកនៃ លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋដែលយើងកំពុងតែពង្រឹ ងដើម្បីការងារដទៃទៀតនោះទេ »។
គណបក្សជំទាស់របស់លោកសម រង្ស៉ី និងលោកកឹម សុខាបានពហិកាមិន ចូលរួមប្រជុំសភានិងមិនទទួ លស្គាល់លទ្ធផលនៃការបោះឆ្នោ ត ដោយបានចោទប្រកាន់ថា គណបក្សគ្រប់គ្រងប្រទេសមានកា រគៃបន្លំសន្លឹកឆ្នោតដែលខ្លួ ន បានឈ្នះ។ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានប្រកាសថា គណបក្សជំទាស់បានទទួលអាសនៈ ៥៥ ហើយគណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ។ គណបក្សគ្រប់គ្រងប្រទេសបានច្ រានចោលសំណើរបស់គណបក្សជំទា ស់ដែលបានទាមទារឲ្យមានការ បោះឆ្នោតឡើងវិញ ហើយទទូចឲ្យគណបក្សជំទាស់ចូ លរួមប្រជុំសភា និងវិលមកកាន់តុចរចា។
នៅក្នុងសេចក្តីប្រកាសព័ត៌មា ន លោក ហ៊ូហ្គោ ស្វៃ អនុរដ្ឋមន្រ្តីក្រសួងការ បរទេសអង់គ្លេស បានអះអាងថា លោករីករាយណាស់ក្នុងការបំពេ ញទស្សនកិច្ចជាលើកដំបូងក្នុ ងប្រទេសកម្ពុជា។
«ខ្ញុំមកកាន់ប្រទេសកម្ពុជា គឺដើម្បីស្វែងយល់ឲ្យបានច្បា ស់ជាងនេះអំពីទិដ្ឋភាព និងការប្រឈមមុខផ្នែកនយោបាយ បច្ចុប្បន្នដែលនៅបន្ត ដើម្បីអនាគតប្រកបដោយសន្តិ ភាព ស្ថិរភាពនិងប្រជាធិបតេយ្យ»។
លោក ហ៊ូហ្គោ ស្វៃគ្រោងនឹងជួបជាមួយលោក ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
លោកបានអះអាងឲ្យដឹងថា ទស្សនកិច្ចរបស់លោកក្នុងតំ បន់អាស៊ី រួមទាំងកម្ពុជានេះគឺដើម្បី ពង្រឹកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេស អង់គ្លេស ជាមួយនឹងតំបន់អាស៊ី៕
No comments:
Post a Comment