ប្រទេសមានឥទ្ធិពលបីដាក់ការព្រួយបារម្ភ ពីការប្រើហិង្សារបស់អាជ្ញាធរកម្ពុជាលើពលរដ្ឋទៅ UN
- Written by KSN
តំណាងរដ្ឋាភិបាលចក្រភព
អង់គ្លេស អាមេរិក និងប្រទេសឥណ្ឌូនេស៊ី
ប្រាប់សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ពីការបារម្ភលើការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចកម្ពុជាទៅលើ កម្មករ
និងបាតុករ និងបំរាមលើការប្រមូលផ្តុំដោយសន្តិវិធី។
ក្នុងដំណើរការវាយតម្លៃស្ថានភាព
សិទ្ធិមនុស្សនៅកម្ពុជា(UPR)
ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិក
ដែលត្រូវបានបន្តផ្ទាល់តាមរយៈគេហទំព័រ webtv.un.org
តំណាងចក្រភពអង់គ្លេស បានលើកឡើងថា
ខ្លួនបារម្ភពីការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច
ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស។ ចក្រភពអង់គ្លេស
ជំរុញឲ្យមានការស៊ើបអង្កេតលើការបង្ក្រាប
និងដោះលែងអ្នកទាំង២៣ជាបន្ទាន់។ ចក្រភពអង់គ្លេស
ស្នើឲ្យមានការដកបំរាមនៃការប្រមូលផ្តុំដោយសន្តិវិធី
ការកែទម្រង់ប្រព័ន្ធតុលាការ ការលុបបំបាត់អំពើពុករលួយ
កំណែទម្រង់ការបោះឆ្នោត និងការអនុវត្តអនុសាសន៍របស់លោកស៊ូប៊ែឌី។
ចំណែកតំណាងអាមេរិក
បានថ្លែងពីការបារម្ភយ៉ាងខ្លាំងទៅលើការបង្ក្រាបរបស់កម្លាំងសន្តិសុខ
នាពេលថ្មី ស្នើឲ្យដកបំរាមលើការប្រមូលផ្តុំ កំណែទម្រង់ការបោះឆ្នោត
កំណែទម្រង់ក្រមព្រហ្មទណ្ឌ
និងបង្កើតយន្តការរៀបចំការចុះបញ្ជីដីធ្លី។
ចំណែកឯតំណាងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ជំរុញឲ្យកម្ពុជា
បង្កើតគណៈកម្មការជាតិឯករាជ្យស្តីពីសិទ្ធិមនុស្ស។
នៅដើមខែមករា ឆ្នាំ២០១៤នេះ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យន្តការថ្មីៗ ដើម្បីទប់ស្កាត់ និងចាត់វិធានការទៅលើការតវ៉ារបស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាល រួមមានការបង្ក្រាបកាលពីថ្ងៃទី០២ និងទី០៣ ខែមករា ដែលបណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់ និងរបួសរាប់សិបនាក់ ការបោសសម្អាតបាតុករពីទីលានប្រជាធិបតេយ្យ ដោយមិនឲ្យមានការតវ៉ា ការហាមមិនឲ្យមានការប្រមូលផ្តុំ និងសម្តែងមតិនៅទីលានប្រជាធិបតេយ្យ រហូតមានការប៉ះទង្គិច ការគំរាមកំហែង ការប្រមូលផ្តុំរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម និងការបង្ក្រាបទៅលើបាតុករ ដែលដឹកនាំដោយលោក ម៉ម សូណង់ដូ ជាដើម។
នៅដើមខែមករា ឆ្នាំ២០១៤នេះ រដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យន្តការថ្មីៗ ដើម្បីទប់ស្កាត់ និងចាត់វិធានការទៅលើការតវ៉ារបស់ក្រុមប្រឆាំងនឹងរដ្ឋាភិបាល រួមមានការបង្ក្រាបកាលពីថ្ងៃទី០២ និងទី០៣ ខែមករា ដែលបណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់ និងរបួសរាប់សិបនាក់ ការបោសសម្អាតបាតុករពីទីលានប្រជាធិបតេយ្យ ដោយមិនឲ្យមានការតវ៉ា ការហាមមិនឲ្យមានការប្រមូលផ្តុំ និងសម្តែងមតិនៅទីលានប្រជាធិបតេយ្យ រហូតមានការប៉ះទង្គិច ការគំរាមកំហែង ការប្រមូលផ្តុំរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម និងការបង្ក្រាបទៅលើបាតុករ ដែលដឹកនាំដោយលោក ម៉ម សូណង់ដូ ជាដើម។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើល
ការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ឲ្យដឹងដែរថា
ការដែលប្រទេសមហាអំណាច
ដែលកាន់ខាងលទ្ធិប្រជាធិបតេយ្យព្រួយបារម្ភបែបនេះគឺ
ពិតជាត្រឹមត្រូវណាស់ ព្រោះរយៈពេលចុងក្រោយ
រដ្ឋាភិបាលកម្ពុជាបានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបប្រជាពលរដ្ឋ
ក៏ដូចជាក្រុមបាតុករ រហូតដល់មានមនុស្សស្លាប់ច្រើននាក់។ លោកបន្តថា
ករណីនេះរដ្ឋាភិបាលកម្ពុជា គួរតែដឹងខ្លួនច្បាស់
ហើយគួរតែទទួលយកអនុសាសន៍ដែលអន្តរជាតិដាក់ឲ្យ«ប្រទេសកម្ពុជាជា
ប្រទេសមួយក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ទី២
ជាប្រទេសផ្ដល់អាជ្ញាប័ណ្ឌលើកតិកាសញ្ញាស្ដីអំពីសិទ្ធិពលរដ្ឋ
សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច ផ្គួបនិងវប្បធម៌
ក៏ដូចជាសន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្ស សិទ្ធិកុមរា
ចឹងប្រទេសកម្ពុជាយើងត្រូវមានកាតព្វកិច្ចក្នុងការអនុវត្ដន៍
ហើយនិងរកយន្ដការដើម្បីទាប់ស្កាត់កុំឲ្យមានអំពើហិង្សាបន្ដទៅទៀត»
។
ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ
ប្រព្រឹត្តិកម្ម ( CHRAC) លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា
មិនមែនមានតែប្រទេសប៉ុន្មាននេះទេ
ដែលមើលឃើញថារដ្ឋាភិបាលកម្ពុជាតែងតែរំលោភសិទ្ធិមនុស្ស
ហើយកម្ពុជាគឺជាប្រទេសមួយ ដែលជើងឯកក្នុងហត្ថលេខីនៃសន្ធិសញ្ញា
គោរពសិទ្ធិមនុស្សជាច្រើនទៀត
ដូច្នេះរដ្ឋាភិបាលត្រូវតែគោរពឲ្យបាននូវអ្វីដែលខ្លួនសន្យាជាមួយ
អង្គការសហប្រជាជាតិ «និយាយបើតាមការអនុវត្ដតាមអនុសាសន៍របស់
អង្គការសហប្រជាជាតិនោះ មិនមែនគួតែទេ គឺត្រូវតែធ្វើ
ហើយមួយទៀតហេតុអីបានត្រូវតែធ្វើ
ពីព្រោះរដ្ឋាភិបាលរបស់ខ្លួនដែលមាននៅក្នុងសាវនាការរវាង
អង្គការសហប្រជាជាតិជាមួយរដ្ឋាភិបាលខ្លួនឯងហ្នឹងគឺយើងបានប្រកាស់ជា
ឱឡារិកថា ខ្ញុំទទួលយកអនុសាសន៍នេះ ដូច្នេះខ្លួនឯងទទួលយក
ប្រកាសមុខអង្គការសហប្រជាជាតិ មានន័យថា
ប្រកាសចំពោះមុខពិភពលោកខ្ញុំនឹងធ្វើដូច្នេះ
ដូច្នេះហេតុផលប្រទេសកម្ពុជា» ។
អនុប្រធានអង្គភាពព័ត៌មាន
និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា
មានប្រសាសន៍ថា ការលើកឡើងរបស់អន្តរជាតិមិនត្រូវទេ
ព្រោះពួកគេមើលតែមួយជ្រុង
មិនបានពិនិត្យមើលគ្រប់ជ្រុងជ្រោយអំពីស្ថានភាពស្រុកខ្មែរ។
លោកបន្តថា
អន្តរជាតិមិនគួរលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ «
ការរិះគន់បរិហារណាមួយពីបណ្ដាប្រទេសនៅខាងក្រៅនេះ
គឺអត់យល់ពីសេចក្ដីត្រូវការពិតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់នេះថា
គេចង់បានអី គេមិនមែនឲ្យអ្នកចាញ់ឆ្នោតបង្ករព្យុះភ្លៀង
ឲ្យអ្នកឈ្នះឆ្នោតធ្វើជាចំណាប់ខ្មាំងហើយ
ក្រឡុកពេញផ្ទៃប្រទេសហើយដោយមានភាពអណាធិបតេយ្យ ខ្ញុំយល់ថា
នៅឲ្យស្ងៀមទៅ មិនគួរមកជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងប្រទេសកម្ពុជាទេ
ត្រង់នេះខ្ញុំយល់ថា
មិនស្គាល់អីជាតម្លៃជានីតិរដ្ឋក្នុងការរួមពង្រឹងក្នុងការអនុវត្ដ
ន៍ច្បាប់»។
ប្រទេសកម្ពុជា
ត្រូវបានវាយតម្លៃដោយក្រុមការងារអង្គការសហប្រជាជាតិលើកដំបូង
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៩ ដោយគ្រានោះអង្គការសហប្រជាជាតិ
បានផ្តល់អនុសាសន៍កែលម្អចំនួន ៩១ចំណុច ហើយរដ្ឋាភិបាល
បានប្រកាសទទួលយកអនុសាសន៍ទាំងអស់នោះ
នឹងត្រូវវាយតម្លៃជាថ្មីដោយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ
ក្នុងកិច្ចប្រជុំលើកនេះផងដែរ។
ដំណើរការវាយតម្លៃស្ថានភាព សិទ្ធិមនុស្ស
UPR គឺជាដំណើរការមួយ ដែលរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ
ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
វាយតម្លៃជាប្រចាំទៅតាមជុំ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស
និងអនុសាសន៍របស់អង្គការសង្គមស៊ីវិលក្នុងប្រទេសនីមួយៗ
ដែលមានរយៈពេល ៤ម៉ោង និង៣០នាទី៕ ដោយ៖ ជន ស្រីណុច | ថ្ងៃពុធ ទី29
ខែមករា ឆ្នាំ2014
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ
chornsreynoch@vodhotnews.com
1 comment:
ទោះជា មហាអំណាចទាំងពីរ និយាយក៍ដោយ ក៍ ហ៊ុន សែន នៅតែបំពានទៀត គឺ ហ៊ុន សែន វាឌឺមែនទែនតែម្ដង វាជញ្ជូនទាហាន យាងច្រើនព្រមទាំង រថ្ធក្រោះផងចូលក្រុង បែបវាចង់សម្លាប់ ខ្មែរឱ្យអស់ទេដឹង។ សុំឱ្យបងប្អូនខ្មែរជួយស្រែកផង ព្រោះដែនសមុទ្ររបស់ខ្មែរយួនយកអស់ ហើយ ខ្មែរលែងមានអណ្ដូងប្រេងទៀតហើយ បើមានក៍ត្រឹមតែឈ្មោះដែរ
Post a Comment