By Thmey Thmey
(អត្ថបទចុះផ្សាយនៅថ្ងៃ 20-01-2014, 5:31 pm) | ដោយ ជា ធីរិទ្ធ
រដ្ឋាភិបាល កម្ពុជាតាមរយៈក្រសួងការបរទេស នៅថ្ងៃនេះ បានសម្រចទាត់ចោលចំពោះសំណើរបស់សមាគមខ្មែរកម្ពុជាក្រោម ដែលចង់ឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងពលរដ្ឋខ្មែរក្រោមថា មិនអាចជួយបានឡើយ។ សម្រាប់លោក ថាច់ ស៊ីថា ប្រធានសមាគមខ្មែរក្រោមបានចាត់ទុកការសម្រេចនេះថា ផ្ទុយពីរដ្ឋធម្មនុញ្ញ។
នៅទីបំផុតទៅសំណើរបស់សមាគមខ្មែរក្រោម ដែលសុំឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងពលរដ្ឋខ្មែរដែលកំពុងជាប់គុកនៅក្នុងប្រទេសវៀតណាមនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធមិនជួយអន្តរាគមន៍នោះទេ។ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកការស្នើសុំរបស់សមាគមខ្មែរក្រោមថា ហួសពីសមត្ថកិច្ចរបស់ខ្លួន ពីព្រោះថា ពលរដ្ឋខ្មែរក្រោមរស់នៅក្នុងប្រទេសវៀតណាម ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់វៀតណាម។
នៅក្នុងលិខិតចុះថ្ងៃទី ១៧ ខែមករា ចុះហត្ថលេខាដោយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាក្រសួងការបរទេសដែលទើបផ្សព្វផ្សាយដល់ដៃអ្នកកាសែតនៅល្ងាចនេះ បានសរសេរថា កម្ពុជានិងវៀតណាមមានអធិបតេយ្យរៀងៗខ្លួន។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យកនូវគោលនយោបាយមិនជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងប្រទេសដទៃ។ ម្លោះហើយរដ្ឋាភិបាលកម្ពុជាមិនអាចជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម បាននោះទេ។
ឆ្លើយតបនឹងបញ្ហានេះ លោក ថាច់ ស៊ីថា ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានចាត់ទុកការការបដិសេធរបស់រដ្ឋាភិបាលកម្ពុជានេះថា ជាទង្វើដែលប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញទាំងស្រុង ពីព្រោះខ្មែរក្រោមក៏ជាជនជាតិខ្មែរដែរ។លោកបានចោទជាសំណួរថា ហេតុអ្វីរដ្ឋាភិបាលកម្ពុជា អាចជួយលពលរដ្ឋខ្មែរនៅក្រៅប្រទេសបាន ចុះខ្មែរក្រោមម្តេចជួយមិនបាន?
ប្រធានសមាគមខ្មែរក្រោមរូបនេះ បានរិះគន់ចំពោះទង្វើរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះទៀតថា « ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ខ្លាចវៀតណាមខ្លាំងណាស់ ដែលផ្ទុយពីគន្លងរបស់ព្រះមហាក្សត្រជំនាន់មុនពោលគឺសម្តេចឪតែម្តង ដែលព្រះអង្គតែងតែជួយអន្តរាគមន៍ជានិច្ចចំពោះបញ្ហាខ្មែរក្រោម»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៤ កន្លងទៅសមាគមន៍ខ្មែរកម្ពុជាក្រោម បានសរសេរលិខិតដាក់ជូនទៅក្រសួងការបទេសកម្ពុជា ដើម្បីស្នើឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឲ្យដោះលែងព្រះសង្ឃខ្មែរ ២ អង្គ និងពលរដ្ឋខ្មែរក្រោម ៧ នាក់ទៀត ដែលអាជ្ញាធរវៀតណាមចាប់យកទៅដាក់គុកនៅក្នុងប្រទេសវៀតណាម៕

រក្សាសិទ្ធិដោយ thmeythmey.com
1 comment:
Denials are the cpp tactics, nothing is new. The cpp and hun sen regime is almost over, khmer people are not dumb.
Post a Comment