A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 26 January 2014

តុលាការ កោះហៅ​មន្ត្រី​ប៉េអឹម ចូលខ្លួន​បំភ្លឺ អំពី​ករណី​ប៉ះទង្គិច​គ្នា នៅ​ផ្លូវ​វ៉េងស្រេង​

  • Written by 
នៅមុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូ​វវេងស្រេង ក្នុង​ការប៉ះទង្គិច ដោយ​ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច​ចម្រុះ ប៉ូលិស ប៉េអឹម កាលពី​ថ្ងៃ​ទី​ ៣ ​មករា នៅមុខ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា តាមផ្លូ​វវេងស្រេង ក្នុង​ការប៉ះទង្គិច ដោយ​ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច​ចម្រុះ ប៉ូលិស ប៉េអឹម កាលពី​ថ្ងៃ​ទី​ ៣ ​មករា
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ បាន​បង្ហើប​អោយដឹងថា តុលាការក្រុង​ភ្នំពេញ បានចេញ​ដីកា​កោះហៅ មន្ត្រី​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ មួយចំនួន អោយចូល​ខ្លួន​បំភ្លឺ អំពី​ករណី​ប៉ះទង្គិច​គ្នា រវាង​ក្រុមបាតុករ ជាមួយ​កម្លាំង​សមត្ថកិច្ច នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ថ្ងៃទី​២ និង​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ដែល​បាន​បណ្តាលអោយមាន​អ្នកស្លាប់ និង​របួស រួមទាំង​ការចាប់ខ្លួន​បាតុករ​ចំនួន ១៣ នាក់​។ ប៉ុន្តែ​មន្ត្រី​រូបនោះ មិនបាន​ប​ញ្ផា​ក់​ពី​ពេលវេលា នៃ​ការចូល​ខ្លួន​បំភ្លឺ​នោះទេ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ទាក់ទង​ការកោះហៅ​មន្ត្រី​កងរាជអាវុធហត្ថ ដោយ​តុលាការ​នេះ ដោយ​បង្វែ​សំណួរ​អោយទៅ​សួរ​អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង មិនមាន​អ្នកទទួល​៕ ប្រភពព័ត៌មានៈ CEN

1 comment:

Anonymous said...

ហុន សែន លេងល្ខោនទៀតហើយ មិនបាច់ចាំមើលទេ លទ្ធផល គឺអត់បានការ មើលចុះ
អាឈូក បណ្ឌិត នោះបងប្អូនឃើញហើយ សព្វថ្ងៃ ហុន សែន រកមិនឃើញទេតែដើរបុកនឹងពូលីស នៅស្វាយរៀងរាល់ថ្ងៃ ប្រហែលជាកាតយួនផងក៍មិនដឹង បានជាហុន សែន មិនហ៊ានចាប់នោះ។