សេដ្ឋីៗ ឧកញ៉ាៗ ខ្មែររកស៊ីកោរតែខ្មែរគ្នាឯង
- Written by KSN
មិនដឹងជាយ៉ាងម៉េច
ឲ្យតែប្រជាពលរដ្ឋខ្មែរតាំងពីណាពីណីមក គឺជំពាក់ «កម្ម»
អីបានជាកម្មនោះមិនចេះចប់មិនចេះ ហើយសោះ គឺ ទី១
បរទេសឈ្លានពានគេធ្វើបាប ទី២
បើបរទេសមិនធ្វើបាបទេគឺខ្មែរគ្នាឯងដែលជាអ្នកមានអំណាច
និងឧកញ៉ាៗធ្វើបាប។ ទាំងអ្នកមានអំណាច
និងទាំងឧកញ៉ាទាំងនោះគ្មានគំនិតទៅឈ្លានពានប្រទេសជិតខាង
ដើម្បីពង្រីកទឹកដី
ឬក៏ឲ្យប្រជាជនខ្មែរហូរចូលទៅរស់នៅស្រុកគេដែរ។
គ្រាន់តែដោះស្រាយរឿងដែនសមុទ្រមិនចេញផង ធ្វើឲ្យស្ទះ
គាំងស្ញេញដល់តំណក់ប្រេងលើកដំបូងនៅស្រុកខ្មែរដែលបានកំណត់ដោយ
ប្រមុខរាជរដ្ឋាភិបាលថ្ងៃ ១២ ខែ ១២ ឆ្នាំ ២០១២ នៅ ម៉ោង ១២។
នៅពេលខ្លះទៀតកុំថាឡើយដល់ទៅមាន
គំនិតពង្រីកទឹកដី
គ្រាន់ប្រជាពលរដ្ឋខ្លួនឯងចង់យកដីមកវិញសោះក៏មិនបានដែរ
ព្រោះខ្លាចបែកបាក់សាមគ្គីភាពជាមួយប្រទេសជិតខាង «ម៉ឺនណាំ!»
ជួនកាលគ្រាន់តែ
ខ្មែរគ្នាឯងហ្នឹងលួចខ្សឹបដាក់គ្នាឲ្យគេធ្វើបាបខ្មែរក៏មាន
គ្រាន់តែប្រជាពលរដ្ឋជជែកគ្នា ឬក៏សម្តែងមតិលើរឿងទឹកដី
និងជនបរទេសខុសច្បាប់ប៉ះពាល់អ្នកជិតខាង ដូចជាប្រើពាក្យថា «យួន
ឈ្លានពានដីខ្មែរ!»
ឬក៏និគមជនយួនរស់នៅដីខ្មែរខុសច្បាប់តាមដងទន្លេជុះអាចម៍ដាក់
ក្នុងទឹកឲ្យខ្មែរប្រើ» ឬក៏ «បើដេញយួន ឲ្យអស់ពីស្រុកខ្មែរ
គឺដីខ្មែរ ខ្មែរដើរយ៉ាងរលុងក្នុងប្រទេស» ក៏មិនបានដែរ
គឺសួររកមុខនរណានិយាយឬក៏អ្នកណាសរសេរ។
ហេតុអ្វីបានជាអ្នកទាំងនោះនៅមានគំនិតតឿបែបនេះ?
មកពីរៀនបានតិច ចំណេះដឹងតិចពេកគិតមិនដល់កោរគេមិនបាន?
ឬមួយមានបរទេស គេគាបពីក្រោយមិនឲ្យធ្វើនេះ
ឬនោះនៅលើទឹកដីខ្លួនឯង និងក្រៅប្រទេស?
បើនិយាយពីឧកញ៉ាៗនៅស្រុកខ្មែរវិញ
មានឧកញ៉ាតិចតួចណាស់ដែលរកស៊ីមានដោយស្របច្បាប់នោះ
គឺក្រៅពីនោះយកធ្វើមានបានក្លាយជាឧកញ៉ា ដោយសាររត់គ្រឿងញៀន កញ្ឆា
បើមិនធ្វើដូច្នេះទេមានតែកាប់បំផ្លាញធម្មជាតិ កាប់ឈើលក់
ជីករ៉ែត្បូង មាសលក់សុទ្ធតែជារបស់កេរដូនតាបន្សល់ទុកឲ្យ។
មានឧកញ៉ាៗខ្លះទៀតដើរគិតយកតែដីប្រជាពលរដ្ឋ
និងធ្វើបាបតែប្រជាពលរដ្ឋខ្មែរគ្នាឯងហ្នឹង ចេះកេងប្រវ័ញ្ច
និងកោរបានតែខ្មែរគ្នាឯងក្នុងស្រុកហ្នឹង
ដែលផ្ទុយនៅក្នុងទ្រឹស្តីសុទ្ធតែលុបបំបាត់របបសក្តិភូមិ
មូលធននិយមជំនាន់មុន តែដល់ឥឡូវភ្លេចទ្រឹស្តីអស់រលីង។
ការដែលមានគំនិតសុញតឿចេះតែរបៀបនេះ គឺធ្វើឲ្យសេដ្ឋីៗ
ឧកញ៉ាៗស្រុកខ្មែរ
គ្មានគំនិតទៅធ្វើការរកស៊ីប្រកួតប្រជែងទីផ្សារក្រៅប្រទេសថ្នាក់
តំបន់ទេ។ តើមានក្រុមហ៊ុនរបស់ខ្មែរ
ប៉ុន្មានដែលបានបណ្តាក់ទុនបង្កើតផលិតផលនៅក្រៅប្រទេសថ្នាក់អាស៊ាន
ដើម្បីយកប្រាក់ចំណេញទាំងនោះមកប្រទេសជាតិវិញនោះ? គឺ
ស្ទើរតែគ្មានតែម្តងមានដែរ
មានតែក្រុមហ៊ុនបែបជាសេវាកម្មតិចតួចប៉ុណ្ណោះ ដូចជា ធនាគារ អេស៊ីលីដា
ពង្រីកសាខានៅប្រទេស ឡាវ និង ភូមា។
តែនេះគ្រាន់តែជាសេវាកម្មដែលងាយស្រួលពង្រីកទេ គ្រាន់តែសង់អគារ
និងបញ្ជូនតែលុយទៅធ្វើបានហើយ។
នេះមិនមែនជាក្តីស្រមៃដ៏ធំរបស់
ពាណិជ្ជកម្មថ្នាក់អាស៊ានចង់ បានសម្រាប់សមាហរណកម្ម
សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ ខាងមុខនោះទេ។
ថ្មីៗមានការពិភាក្សាពិគ្រោះយោបល់គ្នាថាតើលើកទឹកចិត្តយ៉ាងណា
ឲ្យក្រុមហ៊ុនផលិតផលក្នុងប្រទេសនីមួយៗពង្រីកផលិតភាពរបស់ខ្លួននៅ
បណ្តាប្រទេសនានាទៀតថ្នាក់អាស៊ានដែលបាននិងកំពុងតែរៀបចំប្រព័ន្ធ
ស្តង់ដារ ថ្នាក់អាស៊ាន
ដើម្បីនាំប្រាក់ចំណូលកំណើនសេដ្ឋកិច្ចប្រទេសខ្លួនផង។
កន្លងមកមានក្រុមហ៊ុនមួយចំនួនបានពង្រីកសាខារបស់ខ្លួននៅថ្នាក់
អាស៊ានបណ្តើររួចហើយ ឧទាហរណ៍ ក្រុមហ៊ុន ស៊ីភី ផលិតផលិតផលចំណីសត្វ
ការចិញ្ចឹមសត្វ របស់ប្រទេស ថៃ គឺមានសាខាផលិតនៅ កម្ពុជា ប្រទេស ឡាវ
ប្រទេស វៀតណាម និងប្រទេស ភូមា។
ផលិតផល មីម៉ាម៉ា របស់ ថៃ ឥឡូវក៏មានផលិតនៅប្រទេសខ្មែរ ប្រទេស ភូមា និង បង់ក្លាដែស ទៀតផង។
ជាក់ស្តែងក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ
ដ៏ល្បីរបស់ប្រទេស សិង្ហបុរី គឺមានរោងចក្រនៅស្ទើរគ្រប់ប្រទេស
នៅអាស៊ាន និងអាស៊ីមួយចំនួនទៀត
គឺភាពជោគជ័យរបស់ក្រុមហ៊ុនទាំងនេះដើម្បីកំណើនប្រាក់ចំណូលរបស់
ក្រុមហ៊ុនផង
និងប្រទេសរបស់គេផងហើយអ្នកជំនាញបច្ចេកទេសមានការងារធ្វើនៅក្រៅ
ប្រទេសទៀត។
ចុះសេដ្ឋីៗឧកញ៉ាៗនៅស្រុកខ្មែរវិញ
តើគួរគិតគូររឿងពង្រីកវិសាលភាពផលិតផលឲ្យមាន
ឈ្មោះបោះសំឡេងថ្នាក់អន្តរជាតិបានដែរឬទេ?
មិនគួរមានគំនិតតឿដេកគិតចាំតែកេងប្រវ័ញ្ច
តែពលរដ្ឋក្នុងស្រុកនោះទេ៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment