A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 25 January 2014

អគ្គនាយកដ្ឋាន​ពន្ឋនាគារ​ចេញ​លិខិត​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សួរ​សុខ​ទុក្ខ​លោក វន់ ពៅ

សែន ដាវិត ភ្នំពេញ​ប៉ុស្តិ៍ 24 January 2014


អគ្គនាយកដ្ឋាន​ពន្ឋនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​នៅ​ថ្ងៃទី​២៤​ខែ​មករា​ឆ្នាំ​២០១៤​នេះ​ថា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​នៃ​ក្រៅ​ប្រព័ន្ឋ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​អ្នក​មក​សួរ​សុខទុក្ខ​នោះ​ទេ​ក្នុង​វេលា​នេះ ខណៈ​ដែល​លោក​និង​អ្នក​ជាប់​ឃុំ​២២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៣ ត្រពាំង​ថ្លុង ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ចាម។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក គុយ ប៊ុនសន ចុះ​ថ្ងៃទី ២៤ ខែ​មករា ដែល​ជម្រាប​ជូន​ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ករណី​ជន​ជាប់​ឃុំ​ឈ្មោះ វន់ ពៅ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត​របស់​ស្ថាប័ន​តុលាការ ដូច​នេះ​ក្រៅពី​គ្រួសារ និង​មេធាវី​របស់​ជន​ជាប់​ឃុំ មិន​អាច​អនុញ្ញាត​ឲ្យ​ចូល​ជួប​ឡើយ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រួម​ទាំង​មនុស្ស​២២​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ កាល​ពី​ថ្ងៃទី​២ និង​ទី៣ ខែ​មករា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា រាជធានី​ភ្នំពេញ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជាច្រើន​នាក់។
ហេង សំអូន​អគ្គលេខាធិការ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ឋ​បាន​ថ្លែងថា​របួស​របស់​លោក​ដែល​ត្រូវ​ប៉ូលិស​វាយ​ត្រង់​ក្បាល​មាន​ស្ថានភាព​ធូរស្រាល​ហើយ តែ​ជំងឺ​ក្នុង​ខ្លួន​របស់​លោក​ដែល​ទើប​វះកាត់​ក្រលៀន​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ទើប​ខាង​សមាជិក​សមាគម​និង​ក្រុម​គ្រួសារ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​រូប​លោក​និង​អ្នក​ឃុំ​ខ្លួន​មួយ​ចំនួន​ទៀត។

លោក​ថា” យើង​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​បើ​ទោះ​បីជា​សាលា​រាជធានី​ភ្នំពេញ​និង​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ក្តី​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គាត់​វិញ។

កាលពី​ម្សិលមិញ​ថ្ងៃទី​២៣​ខែ​មករា​ឆ្នាំ​២០១៣​សាលា​រាជធានី​ភ្នំពេញ​និង​អង្គការ​សមាគម​ចំនួន​៩បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ដោយ​សុំ​ឲ្យ​មាន​ការ​អនុញ្ញាត​ក្នុងការ​ជួបជុំ​មនុស្ស១ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​២៦​ខែ​មករា ឆ្នាំ​២០១៤​ខាង​មុខ ប៉ុន្ដែ​សាលាក្រុង​បាន​បដិសេធ​ដោយ​សំអាង​អ្នក​ចូល​រូម​ចំនួន​១ម៉ឺន​ច្រើន​ពេក​ហួស​ពី​សមត្ថកិច្ច​របស់​ក្រុង​និង​ហេតុផល​ទី២​សំអាង​ថា​ស្ថានភាព​ស្រុក​ទេស​មិន​ទាន់​មាន​អំណោយ​ផល​នៅ ឡើយ។

1 comment:

Anonymous said...

តាមរដ្ធធមនុញ្ញហុន សែន ចាប់ដាក់គុកហើយ មិនឱ្យអ្នកណាទៅមើល ឬសួរសុខទុក្ខអីទេ តែមិនដឹងមាត្រាប៉ុន្មានទេ តែឥឡូវឃើញ យូ អិន ដូចជាចង់
ជ្រឿសសៃ ហុន សែន ទេដឺង សួរថាតើអ្នកទាំងនោះក្បត់ពីអ្វីក៍ខ្លាំងម្លេះ? ដូចជាមិនស្មើនឹងហុន សែន ឱ្យកោះត្រល់ទៅ យួនផងដឺង ? តាមមើលទៅដូចមិនស្មើ ឈូក បណ្ឌិត ដែលបានបាញ់គេផងឬ? ឯ ឈូក បណ្ឌិត ហុន សែនឥតហានធ្វើអ្វីទេ ព្រោះមកពីអានោះវាកាន់កាតយួនហើយ ឥឡូវនេះ
មើលចុះ ល្ខោន ហុន សែន លេងច្រើនទៅដូចវាន់កហើយដឹង? នាក់បាញ់រួចខ្លួន
ឯនាក់ដៃទទេ ត្រូវ ស្លាប់ របួស នឹងជាប់គុក ។ចុះបើគ្រាន់ម្តេចមិនចាប់ទាំងអស់ទៅ អ្នកបាតុកម្មដូចជាច្រើនណាស់ឬ?