សែន ដាវិត ភ្នំពេញប៉ុស្តិ៍ 24 January 2014
អគ្គនាយកដ្ឋានពន្ឋនាគារនៃក្រសួងមហាផ្ទៃបានចេញលិខិតនៅថ្ងៃទី២៤ខែមករាឆ្នាំ២០១៤នេះថា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចនៃក្រៅប្រព័ន្ឋមិនត្រូវបានអនុញ្ញាតឲ្យមានអ្នកមកសួរសុខទុក្ខនោះទេក្នុងវេលានេះ ខណៈដែលលោកនិងអ្នកជាប់ឃុំ២២នាក់ផ្សេងទៀតត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ស្ថិតនៅក្នុងខេត្តកំពង់ចាម។
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក គុយ ប៊ុនសន ចុះថ្ងៃទី ២៤ ខែមករា ដែលជម្រាបជូនប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងថា ករណីជនជាប់ឃុំឈ្មោះ វន់ ពៅ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរបស់ស្ថាប័នតុលាការ ដូចនេះក្រៅពីគ្រួសារ និងមេធាវីរបស់ជនជាប់ឃុំ មិនអាចអនុញ្ញាតឲ្យចូលជួបឡើយ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងមនុស្ស២២នាក់ទៀត ត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករ កាលពីថ្ងៃទី២ និងទី៣ ខែមករា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។
ហេង សំអូនអគ្គលេខាធិការនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានថ្លែងថារបួសរបស់លោកដែលត្រូវប៉ូលិសវាយត្រង់ក្បាលមានស្ថានភាពធូរស្រាលហើយ តែជំងឺក្នុងខ្លួនរបស់លោកដែលទើបវះកាត់ក្រលៀនមានសភាពកាន់តែធ្ងន់ធ្ងរទើបខាងសមាជិកសមាគមនិងក្រុមគ្រួសារទាមទារឲ្យមានការដោះលែងរូបលោកនិងអ្នកឃុំខ្លួនមួយចំនួនទៀត។
លោកថា” យើងនឹងនាំគ្នាធ្វើបាតុកម្មនៅថ្ងៃអាទិត្យនេះនៅទីលានប្រជាធិបតេយ្យបើទោះបីជាសាលារាជធានីភ្នំពេញនិងក្រសួងមហាផ្ទៃមិនអនុញ្ញាតក្តីដើម្បីទាមទារឲ្យមានការដោះលែងពួកគាត់វិញ។
កាលពីម្សិលមិញថ្ងៃទី២៣ខែមករាឆ្នាំ២០១៣សាលារាជធានីភ្នំពេញនិងអង្គការសមាគមចំនួន៩បានជួបប្រជុំជាមួយមន្ត្រីសាលារាជធានីភ្នំពេញដោយសុំឲ្យមានការអនុញ្ញាតក្នុងការជួបជុំមនុស្ស១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី២៦ខែមករា ឆ្នាំ២០១៤ខាងមុខ ប៉ុន្ដែសាលាក្រុងបានបដិសេធដោយសំអាងអ្នកចូលរូមចំនួន១ម៉ឺនច្រើនពេកហួសពីសមត្ថកិច្ចរបស់ក្រុងនិងហេតុផលទី២សំអាងថាស្ថានភាពស្រុកទេសមិនទាន់មានអំណោយផលនៅ ឡើយ។
1 comment:
តាមរដ្ធធមនុញ្ញហុន សែន ចាប់ដាក់គុកហើយ មិនឱ្យអ្នកណាទៅមើល ឬសួរសុខទុក្ខអីទេ តែមិនដឹងមាត្រាប៉ុន្មានទេ តែឥឡូវឃើញ យូ អិន ដូចជាចង់
ជ្រឿសសៃ ហុន សែន ទេដឺង សួរថាតើអ្នកទាំងនោះក្បត់ពីអ្វីក៍ខ្លាំងម្លេះ? ដូចជាមិនស្មើនឹងហុន សែន ឱ្យកោះត្រល់ទៅ យួនផងដឺង ? តាមមើលទៅដូចមិនស្មើ ឈូក បណ្ឌិត ដែលបានបាញ់គេផងឬ? ឯ ឈូក បណ្ឌិត ហុន សែនឥតហានធ្វើអ្វីទេ ព្រោះមកពីអានោះវាកាន់កាតយួនហើយ ឥឡូវនេះ
មើលចុះ ល្ខោន ហុន សែន លេងច្រើនទៅដូចវាន់កហើយដឹង? នាក់បាញ់រួចខ្លួន
ឯនាក់ដៃទទេ ត្រូវ ស្លាប់ របួស នឹងជាប់គុក ។ចុះបើគ្រាន់ម្តេចមិនចាប់ទាំងអស់ទៅ អ្នកបាតុកម្មដូចជាច្រើនណាស់ឬ?
Post a Comment