A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 January 2014

កម្ពុជា​ទំនង​ជា​ត្រូវ​រស់​ឱ្យ​ដូច​ធម្មតា ក្នុង​វិបត្តិ​នយោបាយ រហូត​ដល់​ឆ្នាំ​២០១៨​




ដោយ ឯម មាឃ rfi ចន្ទ 20 មករា 2014

ផ្ទុយ​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​ស្នើឱ្យ​អង្គការ​សហប្រជាជាតិ​រួម​ចំណែក​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ គណបក្ស​ប្រជាជនកម្ពុជា​អះអាង​ថា ​អន្តរាគមន៍​នោះ​មិន​ចាំ​បាច់​ទេ។ ការព្យាយាម​ដោះស្រាយ ដោយ​ទ្វេភាគី ប្រាំ​មួយខែ​កន្លង​ទៅ មិនបាន​លទ្ធផល​ជាក់ស្តែង​ទេ។ វិធី​ដំណោះស្រាយ​វិបត្តិ ដែល​ត្រូវ​បាន​បញ្ញវន្ត​កម្ពុជា​មួយ​ក្រុម​លើក​ឡើង នៅ​ដើម​សប្តាហ៍​មុន ក៏​មិន​ជោគជ័យ។ ជា​ជំហរ​ចុងក្រោយ​បំផុត គណបក្ស​ប្រជាជន​ថ្លែង​ពី​ការ​រក្សា​ស្ថានភាព​​ឱ្យ​នៅ​ធម្មតា រី​ឯ​គណបក្ស​សង្គ្រោះជាតិ​បបួល​អ្នក​គាំទ្រ​ ធ្វើ​បាតុកម្ម​ជា​ថ្មី។ មាន​ការ​សង្ស័យ​ថា អ្នកនយោបាយ​មិន​ចង់​ដោះស្រាយ​បញ្ហា។

No comments: