A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 30 December 2013

CNRP Pauses Streets Protest, Prepares for next Larger Sunday



(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   29-12-2013, 10:04 pm) |  ដោយ ជា ធីរិទ្ធ



ចាប់ពី ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​តទៅ ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ដោយ សារ​ការ​ដង្ហែ​ក្បួន របស់ ក្រុមបាតុករ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លែងមាន ទៀតហើយ។ គណបក្ស​នេះ បានប្រកាស​ផ្អាក​នាំ​បាតុករ​ដើរ​ដង្ហែ​ក្បួន​តាមផ្លូវ​មួយរយៈ​សិន។

លោក សម រង្ស៊ី នៅ​ចុងបញ្ចប់​នៃ​ការ​ថ្លែង​របស់ខ្លួន​នៅ​ចំពោះមុខ​បាតុករ​រាប់ម៉ឺន​នាក់ នា​វេលាយប់​នេះ បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្អាក​នូវ​សកម្មភាព​នៃ​ការដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​បណ្តោះអាសន្ន​ មួយរយៈ​សិន ពោលគឺ​ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ រហូតដល់​ថ្ងៃ​សៅរ៍​ទី ៤ ខែមករា ឆ្នាំ ២០១៤ ដើម្បី​ត្រៀមកម្លាំង​ឲ្យ​បាន​ច្រើន​សម្រាប់​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ ថ្ងៃអាទិត្យ​ទី ៥មករា។ មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​សប្តាហ៍​ក្រោយ ត្រូវបាន​លោក សម រង្ស៊ី បង្ហាញ​ក្តី​សង្ឃឹមថា នឹងមាន​ការចូលរួម​ច្រើន​ទ្វេដង លើស​ថ្ងៃអាទិត្យ​ដែលមាន​ច្រើន​សែន​នាក់។

លោក សម រង្ស៊ី បាន​បញ្ជាក់ថា បើទោះបីជា​ចាប់ពី​ថ្ងៃស្អែក​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ មិន​នាំ​បាតុករ​ដើរ​ដង្ហែ​ក្បួន​តាមផ្លូវ​ក៏ពិតមែន ក៏ប៉ុន្តែ​បាតុកម្ម​នឹង​បន្តធ្វើ​ធម្មតា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយមាន​ការចូលរួម​ពី​សំណាក់​មន្ត្រី​សហជីព កម្មករ និង​ប្រជាពលរដ្ឋផ្សេងៗទៀត ឡើង​សម្តែង​មតិ ចែករំលែក​ព័ត៌មាន​គ្នា​ទៅវិញទៅមក។

ទន្ទឹមនឹង​ការផ្អាក​ដើរ​ដង្ហែ​ក្បួន​នេះ លោក សម រង្ស៊ី ក៏បាន​ថ្លែង​សារ​នយោបាយ​ជាថ្មី​ម្តងទៀត ដោយ​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ ក្រុម​អង្គការ​សង្គម​ស៊ីវិល ជួយ​ស្វែងរក​គំនិតថ្មីៗ ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ​បញ្ហា​ប្រទេសជាតិ ដោយ​ឈរលើ​ផលប្រយោជន៍​ជាតិ​ជាធំ៕

No comments: