A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 30 December 2013

A Future Cambodian Aung San Suu Kyi

The most admired young Khmer Heroine

She works tireless to save Khmer Nation
By Thmey Thmey

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   28-12-2013, 11:23 pm) |  ដោយ ជា ធីរិទ្ធ



ប្រជាជន ​កម្ពុជា​ដែលមាន​គណនី​ហ្វ៊េ​ស​ប៊ុ​ក(Facebook) ស្ទើរតែ​គ្មាន​នរណាម្នាក់​និយាយថា ខ្លួន​មិន​ស្គាល់​អតីត​ម្ចាស់​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក  I love Cambodia Hot News គឺ​កញ្ញា ធី សុវណ្ណ​ថា នោះ​ណាស់។ I love Cambodia គឺជា​ទំព័រ​ផ្សព្វផ្សាយ​សកម្មភាព​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ។ កញ្ញា ធី សុវណ្ណ​ថា ដែល​បច្ចុប្បន្ន​ទើបតែ​ជា​សិ​ស្សិ​ថ្នាក់​ទី១១ នៅឡើយ បានបង្ហាញ​ពី​មហិច្ឆតា​របស់ខ្លួន​ដែល​ចង់​ក្លាយជា​អ្នកនយោបាយ​ស្ត្រី​ដ៏​ ឆ្នើម​មួយរូប​នៅ​កម្ពុជា។ ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រ ថ្មីៗ ជាមួយ​កញ្ញា ធី សុវណ្ណ​ថា អតីត​អ្នកគ្រប់គ្រង​ទំព័រ​ហ្វ៊េសប៊ុក I Love Cambodia Hot News ។


លោក ជា ធី​រិ​ទ្ធ៖ កញ្ញា​មាន​សកម្មភាព​យ៉ាង​ផុសផុល​គាំទ្រ​គណបក្សប្រឆាំង តាំង​ពីមុន និង​ក្រោយ​ការបោះឆ្នោត។ ជាបឋម​ខ្ញុំ​ចង់ដឹងថា មាន​ហេតុផល​អ្វីដែល​ជំរុញ​ឲ្យ​កញ្ញា​ធ្វើ​សកម្មភាព​​ខ្លាំងក្លា​បែបនេះ? កញ្ញា​ជា​កូន​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូប​ណាមួយ?
កញ្ញា​ធី សុវណ្ណ​ថា៖ ខ្ញុំ​គ្មាន​ជាប់សែស្រឡាយ​មន្ត្រី​ណាមួយ​ទេ។ ខ្ញុំ​ជា​កូន​ប្រជា​រាស្ត្រសាមញ្ញ សុទ្ធសាធ។ ម្តាយ​ខ្ញុំ​ជា​អាជីវករ។ ម្យ៉ាងទៀត​ពេលនេះ ខ្ញុំ​គ្រាន់តែ​ជា​សិស្ស វិទ្យាល័យ​ម្នាក់​ប៉ុណ្ណោះ ហើយ​ស្រឡាញ់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។


លោក​ជា ធី​រិ​ទ្ធ៖  កញ្ញា​តែងតែ​បង្ហោះ​រូបភាព​សកម្មភាព​រប​ស់​កញ្ញា​ក្នុង​សកម្មភាព​នយោបាយ និង​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ខ្ញុំ​ចង់ដឹងថា តើ​កញ្ញា​ធ្វើបែបនេះ ព្រោះ​កញ្ញា​ចង់​ឲ្យ​គេ​សរសើរ​ថា ខ្លួនឯង​អស្ចារ្យ​មែន​ទេ?
កញ្ញា​ធី សុវណ្ណ​ថា៖ (តម្លើង​សំឡេង​បន្តិច) ខ្ញុំ​មិនដែល​គិតថា​ខ្លួនឯង​អស្ចារ្យ​នោះទេ។ ខ្ញុំ​គឺ​កូន​រាស្ត្រ​ធម្មតា​ដូច​គេ​ដូច​ឯង​តែប៉ុណ្ណោះ។ ប៉ុន្តែ​ខ្ញុំ​ធ្វើ​សកម្មភាព​រាល់ថ្ងៃនេះ គឺ​ដើម្បី​ចង់ឃើញ​ប្រទេស​ខ្ញុំ​មាន​មេដឹកនាំ​មួយ​ដែល​ល្អ ដែល​ស្អាតស្អំ ដែល​ស្រឡាញ់​ប្រជាពលរដ្ឋ មិន​ធ្វើបាប មិន​ជិះជាន់​ពលរដ្ឋ​ខ្លួនឯង។

លោក ជា ធី​រិ​ទ្ធ៖ កញ្ញា​ធ្វើ​សកម្មភាព​បច្ចុប្បន្ន មាន​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូប​ណា​ដែល​នៅ​ពីក្រោយ និង​ជួយផ្តល់​យោបល់​ដល់ក​ញ្ញា​ឬទេ?
កញ្ញា ធី សុវណ្ណ​ថា៖ គ្មាន​មន្ត្រី​រូប​ណា​នៅ​ពីក្រោយ​នោះទេ។ ខ្ញុំ​ធ្វើ​សកម្មភាព​សព្វថ្ងៃ គឺ​បានមកពី​ការសិក្សា​រៀនសូត្រ​របស់ខ្ញុំ​នៅ​សាលា និង​ទទួលបាន​ចំណេះដឹងថ្មីៗតាមរយៈ​គំរូល្អៗរបស់​ថ្នាក់ដឹកនាំ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​ពេញចិត្ត​ពួកគាត់​ខ្លាំង។

លោក ជា ធី​រិ​ទ្ធ៖ មុន​បញ្ចប់​កិច្ចសម្ភាសន៍​នេះ ខ្ញុំ​ចង់​ត្រឡប់​ទៅ​បញ្ជាក់​សំណួរ​ដំបូង​របស់ខ្ញុំ​វិញ។ នៅពេល​ដែល​កញ្ញា​ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ​ទាំង​នៅ​វ័យក្មេង​យ៉ាង​ ដូច្នេះ តើ​កញ្ញា​គិត​ចង់​ក្លាយជា​អ្នកនយោបាយ​នៅពេល​អនាគត​ដែរ​ទេ?
កញ្ញា ធី សុវណ្ណ​ថា៖ ជាការ​ពិត សម្រាប់​រូបខ្ញុំ ខ្ញុំ​ចង់​ក្លាយជា​អ្នកនយោបាយ​ស្ត្រី​ដ៏​ខ្លាំង​ដំបូង​មួយរូប នៅក្នុង​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​អនាគត៕

6 comments:

Anonymous said...

She will make a good leader. She's a natural born leader. I hope one day she will lead Cambodia to the promise land. To free from tyranny and oppression. To free from Vietnam expansion. To free from VietCong yoke!

Anonymous said...

New, dynamics, and she will be a great leader.

Anonymous said...

She is one in a millions, hard to come by

Anonymous said...

she is khmer vietminh

Anonymous said...

8:08am, you're vietminh, you retard!!

Anonymous said...

I've been following her political activities on Facebook. She is admirable and even never responded from vicious attacks from her opponents. She is very mature for her tender age of 18.