ដោយ៖ ណាត សុភាព និង អ៊ឹង ប៊ុនថន | ថ្ងៃព្រហស្បតិ៍ ទី5 ខែធ្នូ ឆ្នាំ2013, ម៉ោង 05:00 PM
ស្តាប់សំឡេង៖ |
ចម្លងទុក |
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
អតីតនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានី
ភ្នំពេញ បដិសេធការសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន
ដោយមានឈ្មោះលោក និងរូបភាពរបស់លោក
ដែលគំរាមបាញ់សម្លាប់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
លោក ផែង វណ្ណៈ
បច្ចុប្បន្នជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ បានបដិសេធថា
លោកមិនមែនជាម្ចាស់ហ្វេសប៊ុកមួយឈ្មោះ ផែង វណ្ណៈ
ដែលគំរាមសម្លាប់លោកកឹម សុខា ទេ។ លោកប្រាប់ VOD
នៅថ្ងៃព្រហស្បតិ៍នេះថា លោកទទួលស្គាល់ថា កន្លងមក
លោកពិតជាធ្លាប់រិះគន់លើ លោក សម រង្ស៊ី និងលោក កឹម សុខា មែន។
តែលោកអះអាងថា ដោយសារតែបញ្ហានេះហើយ ទើបមានជនទី៣
ប្រើគណនេយ្យហ្វេសប៊ុកថ្មី ដើម្បីទម្លាក់កំហុសមកលើរូបលោក ៖ “
ដោយសារខ្ញុំលេងហ្វេសប៊ុកសកម្ម ហើយខ្ញុំតែងតែរិះគន់នយោបាយលោក
សម រង្ស៊ី លោក កឹម សុខា ដូច្នេះការក្លែងឫការចង់មួលបង្កាច់ធ្វើការអី
និយាយឲ្យចំខ្ញុំមិនដឹងគេមានចេតនាអី មនុស្សទីបីណាស់
បាទខ្ញុំអត់យល់ទេ ហើយខ្ញុំចង់ជម្រាបទៅបង[អ្នកសម្ភាសន៍]
វិទ្យុបងទីមួយខ្ញុំអត់បាននិយាយ អត់បានសរសេរ អត់បានទៅ post គំរាម
លោក កឹម សុខា លោកអីអញ្ចឹង
ខ្ញុំមិនបានធ្វើថ្វីត្បិតខ្ញុំមិនគាំទ្រនយោបាយគាត់ក៏ដោយ” ។
នៅលើទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ និងរូបភាពលោក ផែង វណ្ណៈ សរសេរថា “
ទុក៧គ្រាប់ឲ្យលោក កឹម សុខា គ្រាប់ទី១ បាញ់យកដៃឆ្វេង
គ្រាប់ទី២បាញ់យកដៃស្តាំ គ្រាប់ទី៣ បាញ់យកជើងឆ្វេង គ្រាប់ទី៤
បាញ់យកជើងស្តាំ គ្រាប់ទី៥ បាញ់ចំពោះ គ្រាប់ទី៦បាញ់យកបេះដួង
និងគ្រាប់ទី៧ បាញ់ឲ្យចំក្បាល កឹម សុខា”។ ក្រៅពីនោះក៏មានបង្ហាញរូបកាំភ្លើងខ្លីមួយដើម និងគ្រាប់ចំនួន៧ផងដែរ។
តាមរូបថតដែលបានបង្ហោះ បង្ហាញថា លោក
ផែង វណ្ណៈ ជាអ្នកដឹកនាំការឃោសនាម្នាក់ឲ្យគណបក្សប្រជាជនកម្ពុជា
ក្នុងរដូវបោះឆ្នោតកន្លងមក។
អ្នកលេងហ្វេសប៊ុក
និងធ្លាប់តាមដានសកម្មភាពហ្វេសប៊ុក របស់ឈ្មោះ ផែង វណ្ណៈ លោក ទុយ
ស៊ីធៀង បង្ហាញទស្សនៈផ្ទាល់ខ្លួនថា ហ្វេសប៊ុកដែលបង្ហោះរូបភាព
កាំភ្លើង រួមជាមួយនឹងសារគំរាមបាញ់សម្លាប់លោក កឹម សុខា ពិតជារបស់លោក
ផែង វណ្ណៈ មែន។ លោកបញ្ជាក់ថា កន្លងមកនៅលើទំព័រហ្វេសប៊ុកមួយនេះ
ក៏ធ្លាប់បង្ហោះសារគំរាម លោក ផែ សុវណ្ណរិទ្ធ ដែលដុតរូបថតលោក ហ៊ុន សែន
និងរូបថត ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ផងដែរ ៖
“យើងតែងតែសកម្មភាពគំរាមកំហែងរបស់គាត់ដល់ពីរនាក់ហើយ មានលោក ផែ
សុវណ្ណរិទ្ធ មួយ ហើយលោក កឹម សុខា ហើយមួយទៀតថា
សកម្មភាពដែលគាត់តែងPost ទៅហ្នឹង
គឺវាបង្ហាញអំពីចរិកលក្ខណៈរបស់គាត់ស្រាប់
បង្ហាញពីចរិកលក្ខណៈរិះគន់គណបក្សដទៃទៀតមិនមែនជាគណបក្សប្រជាជន
អីអញ្ចឹងគាត់តែងតែរិះគន់
ហើយគាត់តែងតែធ្វើការគំរាមប្រើពាក្យប្រមាថមើលងាយដល់សកម្មជនរបស់
គណបក្សផ្សេងៗទៀតជាច្រើន ហើយអាហ្នឹងគឺជាចរិកលក្ខណៈរបស់លោក ផែ
វណ្ណៈ អញ្ចឹងខ្ញុំគិតថា ហ្វេសប៊ុកហ្នឹងគឺជារបស់លោក ផែ វណ្ណៈ ហើយ”
។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក
យ៉ែម ប៉ុញ្ញឬទ្ធិ មានប្រសាសន៍ថា ការគំរាមសម្លាប់លោក កឹម សុខា
នៅលើហ្វេសប៊ុក គឺជាសារប្រមាថមើលងាយ ដោយខុសច្បាប់
លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា
លោកនឹងពិភាក្សាជាមួយលោក កឹម សុខា ដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ច
ស្វែងរកជននោះ មកផ្តន្ទាទោសតាមច្បាប់។
VOD មិនអាចសុំការអត្ថាធិប្បាយពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអ្នកនាំពាក្យក្រសួងនេះបាននៅឡើយទេ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment